ក្រុមហ៊ុនផលិតឱសថជប៉ុនរាយការណ៍ពីការស្លាប់ ២កររណីទៀត ពាក់ព័ន្ធនឹងក្ដីបារម្ភពីអាហារបំប៉ន

2024/03/28 04:43:33 pm        11

ក្រុមហ៊ុនផលិតឱសថជប៉ុនដែលអាហារបំប៉នរបស់ខ្លួន កំពុងស្ថិតក្នុងការភ័យខ្លាចផ្នែកសុខភាពដែលកំពុងកើនឡើង នៅថ្ងៃព្រហស្បតិ៍ (ទី២៨ ខែមីនា) បានរាយការណ៍ពីការស្លាប់ ២ករណីបន្ថែមទៀត ដែលទាក់ទងនឹងថ្នាំគ្រាប់របស់ក្រុមហ៊ុន។

កាលពីសប្តាហ៍មុន ក្រុមហ៊ុនឱសថ Kobayashi Pharmaceutical បានប្រមូលម៉ាកអាហារបំប៉នចំនួន៣ គឺ «Beni Koji Choleste Help» និងផលិតផល ២ផ្សេងទៀត ដែលមានសារធាតុផ្សំហៅថា «Red Yeast Rice» (អង្ករដំបែក្រហម) ឬ «Beni Koji» ដែលត្រូវបានកំណត់ថា ប្រើជួយកាត់បន្ថយកូឡេស្តេរ៉ុល។

សេចក្តីប្រកាស នៅថ្ងៃព្រហស្បតិ៍នេះ នាំឲ្យចំនួនអ្នកស្លាប់សរុប ដែលស្ថិតនៅក្រោមការស៊ើបអង្កេតដោយក្រុមហ៊ុន និងក្រសួងសុខាភិបាល កើនឡើងដល់ ៤នាក់ហើយ ខណៈដែលមនុស្សជាង ១០០នាក់ផ្សេងទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

ក្រុមហ៊ុនផលិតឱសថបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃព្រហស្បតិ៍នេះថា៖ «យើងត្រូវបានផ្ដល់ព័ត៌មានកាលពីម្សិលមិញដោយក្រុមគ្រួសារសពថា មនុស្សម្នាក់ដែលបានប្រើថ្នាំ Choleste Help បានបាត់បង់ជីវិត ដោយសារជំងឺតម្រងនោម»។

ហើយក្រុមហ៊ុនបានបន្ថែមថា ខ្លួនត្រូវបានគេប្រាប់ដាច់ដោយឡែកមួយទៀតថា មនុស្សម្នាក់ផ្សេងទៀតដែលបានប្រើថ្នាំ Choleste Help ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ បានស្លាប់។

គួរបញ្ជាក់ថា ក្រុមហ៊ុន Kobayashi Pharmaceutical ដែលមានមូលដ្ឋាននៅទីក្រុង Osaka មួយនេះ លក់ផលិតផលសុខភាពជាច្រើនប្រភេទ ដែលដាក់លក់នៅលើទីផ្សារតាមរយៈការផ្សាយពាណិជ្ជកម្មតាមទូរទស្សន៍ក្នុងប្រទេសជប៉ុន ហើយក្រុមហ៊ុននិយាយថា ខ្លួនក៏បានផ្គត់ផ្គង់អង្ករដំបែក្រហមដល់ក្រុមហ៊ុនប្រហែល ៥០ផ្សេងទៀត នៅជប៉ុន និងចំនួន ២ នៅកោះតៃវ៉ាន់៕

អត្ថបទដែលទាក់ទង

ពលរដ្ឋជប៉ុន នាំគ្នាតវ៉ាដើម្បីសម្ដែងកង្វល់ជុំវិញការបង្ហូរសំណល់ទឹកនុយក្លេអ៊ែរ ហ៊្វូគូស៊ីម៉ា
2024/04/27 04:37:56 pm        1
ក្រុមជំនួយព្រមានថា ការវាយលុកជើងគោកលើក្រុងរ៉ាហ្វា នឹងនាំគ្រោះមហន្តរាយដល់មជ្ឈិមបូព៌ា
2024/04/27 04:33:12 pm        1
ការកំណត់អត្តសញ្ញាណកំពុងដំណើរការ បន្ទាប់ពីរកឃើញសាកសពជិត ៤០០ នាក់នៅមន្ទីរពេទ្យហ្កាហ្សា
2024/04/27 04:29:37 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចធិបតី បង្ហាញក្ដីរន្ធត់ និងចូលរួមរំលែកទុក្ខជាមួយយោធិន២០នាក់ ដែលបានពលីជីវិតក្នុងឧបទ្ទវហេតុ ផ្ទុះគ្រាប់នៅយោធភូមិភាគទី៣

2024/04/27 07:52:38 pm
​ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ជួបសំណេះសំណាលជាមួយអាជ្ញាធរដែនដី និងប្រជាពលរដ្ឋ នៅស្រុកពាមជរ
2024/04/27 06:11:43 pm
​ពលរដ្ឋខ្មែរនៅកូរ៉េខាងត្បូង គាំទ្រការអនុវត្តគម្រោងព្រែកជីកហ្វូ-ណន តេជោ
2024/04/27 05:42:42 pm
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលរៀបចំសិក្ខាសាលា ស្តីពី «ការចូលរួមរបស់យុវជន ដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០»
2024/04/27 05:30:49 pm
​ពលរដ្ឋជប៉ុន នាំគ្នាតវ៉ាដើម្បីសម្ដែងកង្វល់ជុំវិញការបង្ហូរសំណល់ទឹកនុយក្លេអ៊ែរ ហ៊្វូគូស៊ីម៉ា
2024/04/27 04:37:56 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/04/26 10:33:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/04/25 02:59:32 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/04/27 05:39:28 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/04/27 01:03:30 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/04/18 01:54:35 am

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am