ទីភ្នាក់ងារសង្គ្រោះទួរគី បង្ហាញនាវាពីរគ្រឿង ដើម្បីដឹកជញ្ជូនជំនួយផ្ទាល់ទៅតំបន់ហ្កាហ្សា

2024/03/29 12:22:13 am        81

ទីភ្នាក់ងារមូលនិធិជំនួយមនុស្សធម៌ទួរគី(IHH) បានបង្ហាញនាវាថ្មីពីរគ្រឿងកាលពីថ្ងៃពុធ ដែលមានបំណងបញ្ជូនជំនួយដោយផ្ទាល់ទៅកាន់តំបន់ហ្កាហ្សា ជាកន្លែងដែលប្រជាជនប៉ាឡេស្ទីន ប្រឈមនឹងគ្រោះទុរ្ភិក្សជិត៥ខែ នៅក្នុងយុទ្ធនាការយោធាដ៏បំផ្លិចបំផ្លាញរបស់អ៊ីស្រាអែល។

ប្រទេសទួរគី ដែលបានរិះគន់អ៊ីស្រាអែលចំពោះការវាយលុករបស់ខ្លួន នៅតំបន់ហ្កាហ្សា ដែលមានប្រជាជនរស់នៅច្រើន និងបានអំពាវនាវឲ្យមានបទឈប់បាញ់ជាបន្ទាន់នោះ បានបញ្ជូនជំនួយមនុស្សធម៌រាប់ម៉ឺនតោនទៅកាន់ទីនោះ ចាប់តាំងពីការចាប់ផ្តើមនៃសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាសកាលពីថ្ងៃទី៧ ខែតុលា ហើយមានគោលបំណងបង្កើនវា ក្នុងអំឡុងខែដ៏ពិសិដ្ឋនៃបុណ្យសាសនាមូស្លីមរ៉ាម៉ាដាន។

ប្រធាន IHH លោក Bulent Yildirim បានត្រួតពិនិត្យនាវាថ្មីដែលបានទិញសម្រាប់គម្រោងជំនួយហ្កាហ្សា ដែលមានឈ្មោះថា «International Freedom Flotilla» នៅក្នុងកំពង់ផែអ៊ីស្តង់ប៊ុល ហើយបាននិយាយថា មួយក្នុងចំណោមនាវាទាំងពីរ គឺ Anadolu (Anatolia) មានសមត្ថភាពផ្ទុកបានចំណុះ៥.៥០០តោន។

នាវា Anadolu នឹងត្រូវផ្ទុកដោយសម្ភារៈជំនួយ ខណៈដែលនាវាមួយគ្រឿងទៀត នឹងផ្ទុកបុគ្គលិកមនុស្សធម៌ រួមទាំងគ្រូពេទ្យផងដែរ។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        370
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        417
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        393

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm