មន្ត្រីយកបានប្រអប់ខ្មៅរបស់នាវាដែលមានគ្រោះថ្នាក់ នៅ Baltimore

2024/03/29 01:46:22 am        62

អ្នកបើកម្នាក់ នៅលើនាវាដឹកទំនិញដែលបានធ្វើឲ្យស្ពាន Francis Scott Key របស់ទីក្រុង Baltimore បាក់រលំ បាននិយាយតាមវិទ្យុទាក់ទង ដើម្បីសុំជំនួយនាវាសណ្ដោង បន្ទាប់មកបានរាយការណ៍ពីការដាច់ចរន្តអគ្គិសនីនៅលើនាវា ពោលគឺប៉ុន្មាននាទីមុននឹងនាវានោះបុកបង្គោលសសរស្ពាន។

បើយោងតាមអាជ្ញាធរសុវត្ថិភាពសហព័ន្ធ កាលពីថ្ងៃពុធ (ទី២៧ ខែមីនា) បានឲ្យដឹងថា នោះគឺជាការបង្ហាញពីគ្រោះថ្នាក់លើកដំបូងរបស់នាវាដល់មន្ត្រីកំពង់ផែ។ បណ្ដាមន្ត្រីទាំងនោះបានទាញយកសំឡេងពីឧបករណ៍ថតទិន្នន័យ «Black Box» (ប្រអប់ខ្មៅ) របស់នាវា បន្ទាប់ពីឡើងលើនាវាដឹកទំនិញដែលមានឧបទ្ទវហេតុនោះ ដើម្បីស៊ើបអង្កេត។

ប្រធានក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិ លោកស្រី Jennifer Homendy បាននិយាយថា ទិន្នន័យរបស់ឧបករណ៍ថតចម្លង គឺ «ស្របទៅនឹងការដាច់ចរន្តអគ្គិសនី» ប៉ុន្តែមូលហេតុនាំឲ្យគាំងដំណើរការពិតប្រាកដ មិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ។ ឧបករណ៍ថតសំឡេងក៏បានចាប់យកពាក្យបញ្ជាដល់នាវិកឲ្យទម្លាក់យុថ្កា ដែលទំនងជាមានគោលបំណងធ្វើឲ្យនាវារសាត់យឺតៗ។

លោកស្រី Homendy បាននិយាយថា អ្នកបើកបរ ២នាក់របស់នាវានេះ នឹងត្រូវបានសួរនាំ នៅថ្ងៃបន្ទាប់ ហើយការស៊ើបអង្កេតរកមូលហេតុនៃឧបទ្ទវហេតុនេះអាចចំណាយពេលដល់ទៅ ២ឆ្នាំ។

ជាមួយគ្នានេះ អ្នកមុជទឹកបានស្រង់យកសាកសពកម្មករផ្លូវថ្នល់ ២នាក់ ក្នុងចំណោមកម្មករបាត់ខ្លួន ៦នាក់ ដែលបានធ្លាក់ចូលទឹក ក្នុងពេលដែលស្ពាន បានបាក់រលំ ហើយត្រូវបានសន្មត់ថា ស្លាប់។ នគរបាលរដ្ឋ Maryland វរសេនីយ៍ឯកលោក Roland Butler បាននិយាយថា សាកសពរបស់ពួកគេត្រូវបានរកឃើញនៅក្នុងរថយន្តដឹកទំនិញភីកអាប់ជម្រៅប្រហែល ២៥ហ្វីត (៧,៦២ម៉ែត្រ) ក្រោមទឹក៕

អត្ថបទដែលទាក់ទង

មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        65
UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        392
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        440

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm