ទារកប៉ាឡេស្ទីន បានទទួលរងកង្វះខាតអាហារូបត្ថម្ភធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សាស្រ្ទីប

2024/03/29 01:48:29 am        117

ទារកប៉ាឡេស្ទីនអាយុ ២ខែម្នាក់ដែលទទួលរងកង្វះខាតអាហារូបត្ថម្ភធ្ងន់ធ្ងរ ត្រូវបាននាំទៅកាន់មន្ទីរពេទ្យ Kamal Adwan ស្ថិតនៅភាគខាងជើងតំបន់ហ្កាហ្សាស្រ្ទីប ។

ក្មេងស្រី Leila Jeneid បានកើតអំឡុងសង្រ្គាមកំពុងបន្តនៅហ្កាហ្សា ជាទីដែលកង្វះខាតស្បៀងអាហារ និងសារធាតុចិញ្ចឹមសំខាន់ៗ បានក្លាយជាការលំបាកសមូហភាពនៅក្នុងដែនដីបិទច្រកមួយនេះ ។

លោក Ahmed Al-Ali គឺជាគ្រូពេទ្យប៉ាឡេស្ទីនមួយរូប និយាយថា រាល់វេនប្រចាំការថែទាំអ្នកជំងឺធ្ងន់ធ្ងរ លោកជួបរឿងបែបនេះ ៣ ទៅ ៤ករណី ចាប់ពីករណីធ្ងន់ធ្ងរ រហូតករណីធ្ងន់ធ្ងរខ្លាំង ហើយលទ្ធផលចុងក្រោយមានតែការស្លាប់មួយប៉ុណ្ណោះ ។

របាយការណ៍គាំទ្រដោយអង្គការសហប្រជាជាតិ(UN) បាននិយាយថា គ្រោះទុរ្ភិក្សជិតមកដល់ ហើយទំនងជាកើតមានក្នុងខែឧសភា នៅតំបន់ភាគខាងជើងហ្កាហ្សា ហើយអាចនឹងរីករាលដាលពេញតំបន់បិទច្រកមួយនេះ នៅខែកក្កដា ក្រោយសង្រ្គាមអស់រយៈពេលជាង ៥ខែ ដែលបានបំផ្លិចបំផ្លាញដែនដីប៉ាឡេស្ទីនមួយនេះ ស្ទើតែទាំងស្រុង ក៏ដូចជាបានកាត់ផ្តាច់ការផ្គត់ផ្គង់ ។

គួរឲ្យដឹងថា ក្រសួងសុខាភិបាលប៉ាឡេស្ទីនគ្រប់គ្រងដោយក្រុមហាម៉ាស់ បាននិយាយកាលពីថ្ងៃពុធថា ចំនួនអ្នកស្លាប់របស់ពលរដ្ឋប៉ាឡេស្ទីនពីការវាយប្រហាររបស់អ៊ីស្រាអែល បានកើនឡើងដល់ ៣២.៤៩០នាក់ ។ 

ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ក្នុងរយៈពេល ២៤ ម៉ោង កន្លងទៅនេះ កងទ័ពអ៊ីស្រាអែល បានសម្លាប់ពលរដ្ឋប៉ាឡេស្ទីន ៧៦នាក់ និង ១០២នាក់ផ្សេងទៀតបានរងរបួស ធ្វើឲ្យចំនួនអ្នកស្លាប់សរុបនៅតំបន់ហ្កាហ្សា ចាប់តាំងពីជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស បានផ្ទុះឡើងកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ កើនឡើងដល់ ៣២.៤៩០នាក់ និងអ្នករបួសកើនឡើងដល់ ៧៤.៨៨៩ នាក់ ៕

អត្ថបទដែលទាក់ទង

មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am        11
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        61
មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        97

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm