អ្នកប្រឆាំង «ក្រុមអាវក្រហម» របស់ថៃ ដែលជាអតីតអ្នកនាំពាក្យរបស់លោក ថាក់ស៊ីន ត្រូវឃុំខ្លួន ពេលវិលពីនិរទេសខ្លួនវិញ

2024/03/29 01:49:20 am        162

អ្នកប្រឆាំង «ក្រុមអាវក្រហម» របស់ប្រទេសថៃ បានវិលត្រឡប់មកកាន់មាតុភូមិរបស់ខ្លួនវិញ នៅថ្ងៃព្រហស្បតិ៍ (ទី២៨ ខែមីនា) នេះ បន្ទាប់ពីនិរទេសដោយខ្លួនឯងរយៈពេល ១៥ឆ្នាំ ហើយត្រូវបាននគរបាលរបស់ព្រះរាជាណាចក្រមួយនេះ ឃាត់ខ្លួនភ្លាមៗ។ នេះបើតាមមេធាវីរបស់អ្នកប្រឆាំងដ៏លេចធ្លោរូបនេះ។

លោក Jakrapob Penkair (ចក្រភព ផេនឃែ) គឺជាអ្នកនាំពាក្យរដ្ឋាភិបាលរបស់អតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ហើយបន្ទាប់មកជាសមាជិកដ៏លេចធ្លោនៃចលនា «ក្រុមអាវក្រហម» ដែលគាំទ្រលោក ថាក់ស៊ីន បន្ទាប់ពីលោកត្រូវបានទម្លាក់ចេញពីអំណាចដោយរដ្ឋប្រហារយោធា ក្នុងឆ្នាំ២០០៦។

ដោយប្រឈមជាមួយនឹងការចោទប្រកាន់ជាច្រើនករណី ក្នុងនោះរួមទាំងការកាន់កាប់អាវុធដោយខុសច្បាប់ និងការរំលោភបំពានលើច្បាប់ប្រមាថព្រះមហាក្សត្រដ៏តឹងរឹងរបស់ព្រះរាជាណាចក្រនេះ លោក Jakrapob បានភៀសខ្លួនចេញពីថៃ ក្នុងឆ្នាំ២០០៩ ដើម្បីរស់នៅនិរទេសខ្លួនឯង។ លោកបានចុះចតនៅអាកាសយានដ្ឋានសុវណ្ណភូមិក្នុងទីក្រុងបាងកក នៅថ្ងៃទី២៨ ខែមីនា ហើយត្រូវបាននគរបាលចាប់ខ្លួនភ្លាមៗតែម្ដង។

មេធាវីរបស់លោក Jakrapob បានប្រាប់អ្នកសារព័ត៌មានថា៖ «លោក Jakrapob នឹងចូលក្នុងដំណើរការផ្លូវច្បាប់ ហើយយើងនឹងចាំមើលថា យើងអាចធ្វើអ្វីបាន»។

មុនពេលហោះត្រឡប់ទៅកាន់ប្រទេសវិញ លោក Jakrapob បានបង្ហោះវីដេអូដែលលោកនិយាយទៅកាន់អ្នកគាំទ្រ។ លោកបាននិយាយថា៖ «ខ្ញុំបាននៅឆ្ងាយពីប្រទេសអស់រយៈពេល ១៥ឆ្នាំមកហើយ ឥឡូវនេះខ្ញុំនឹងវិលត្រឡប់ទៅប្រទេសថៃវិញ ហើយខ្ញុំសង្ឃឹមថា ខ្ញុំអាចតបស្នងប្រទេសបាន»។

គួរបញ្ជាក់ថា ការវិលត្រឡប់ទៅវិញរបស់លោកបានកើតឡើងជាច្រើនខែ បន្ទាប់ពីមហាសេដ្ឋី ដែលជាអតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន បានធ្វើមាតុភូមិនិវត្តន៍ បន្ទាប់ពីបាននិរទេសខ្លួនអស់រយៈពេលជាងមួយទសវត្សរ៍កន្លះ៕

អត្ថបទដែលទាក់ទង

មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am        11
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        61
មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        97

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm