ឯកឧត្តមបណ្ឌិត លី ធុជ ដឹកនាំកិច្ចប្រជុំលើកទី៣ ឆ្នាំ២០២៤ ដើម្បីពិនិត្យឡើងវិញនូវដំណើរការនៃការអនុវត្តអនុសញ្ញាអូតាវ៉ា

2024/03/29 01:59:16 am        61

ភ្នំពេញ ៖ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត លី ធុជ ប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំលើកទី៣ នៃគណៈកម្មការសម្របសម្រួល (Coordinating Committee) នៃអនុសញ្ញាហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស(អនុសញ្ញាអូតាវ៉ា) តាមប្រព័ន្ធអនឡាញ ដើម្បីពិនិត្យឡើងវិញនូវដំណើរការនៃការអនុវត្តអនុសញ្ញា វឌ្ឍនភាពការងាររបស់គណៈកម្មការទាំងបួន រួមមាន៖ (១)គណៈកម្មការអនុវត្តមាត្រា៥ -ការបំផ្លាញគ្រាប់មីនប្រឆាំងមនុស្ស (២)គណៈកម្មការជំរុញអនុលោមភាព (៣)គណៈកម្មការជំរុញកិច្ចសង្គ្រោះជនរងគ្រោះ (៤)គណៈកម្មការជំរុញកិច្ចសហប្រតិបត្តិការនិងការផ្តល់ជំនួយ និងរៀបចំយុទ្ធសាស្រ្តជំរុញសកលភាវូបនីយកម្មអនុសញ្ញា ព្រមទាំងពិនិត្យលើស្ថានភាពហិរញ្ញវត្ថុសម្រាប់គាំទ្រដល់អង្គភាពគាំទ្រការអនុវត្តអនុសញ្ញាអូតាវ៉ា (ISU) ។

ជាមួយគ្នានេះ អង្គប្រជុំបានពិភាក្សាអំពីកិច្ចការសំខាន់ៗរួមមានការផ្តល់របាយការណ៍របស់រដ្ឋភាគីពាក់ព័ន្ធ និងការអនុវត្តមាត្រា៧ (វិធានការតម្លាភាព) និងមាត្រា៩ (វិធានការអនុវត្តថ្នាក់ជាតិ) ការអនុវត្តមាត្រា៥ (ការបោសសម្អាតមីន) កិច្ចសង្រ្គោះជនរងគ្រោះ និងការជំរុញកិច្ចសហការ និងការផ្តល់ជំនួយ ជាដើម។ លទ្ធផលនៃកិច្ចប្រជុំ នឹងត្រូវយកមកពិនិត្យពិចារណា និងប្រើប្រាស់ជាធា«តុចូលយ៉ាងសំខាន់សម្រាប់កិច្ចប្រជុំអន្តរកាលនៃអនុសញ្ញាក្នុងខែមិថុនា ឆ្នាំ២០២៤ និងសម្រាប់ត្រៀមខ្លួនឆ្ពោះទៅកាន់កិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ នៃអនុសញ្ញាអូតាវ៉ា ដើម្បីឱ្យសម្រេចបាននូវគោលដៅអាទិភាពរបស់កម្ពុជា។ 

ដោយឡែកពាក់ព័ន្ធនឹងសកលភាវូបនីយកម្មនៃអនុសញ្ញា ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងអំពីបច្ចុប្បន្នភាព និងស្ថានភាពនៃកិច្ចខិតខំប្រឹងប្រែងសកលភាវូបនីយកម្មរបស់កម្ពុជា តាមរយៈកំណត់ទូតនៅបណ្តាប្រទេសមួយចំនួនដែលមិនមែនជារដ្ឋភាគីនៃអនុសញ្ញា ដូចជា ប្រទេសឡាវ តុងហ្គា មីក្រូនេស៊ី កោះម៉ាស្យល ដើម្បីឱ្យចូលរួម និងផ្តល់សច្ចាប័នលើអនុសញ្ញានេះ ព្រមទាំងផ្ញើលិខិតទៅប្រទេសជប៉ុន អូស្ត្រាលី និងណូវែលហ្សេឡង់ ស្នើសុំការគាំទ្រសកលភាវូបនីយកម្មនៃអនុសញ្ញានៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក។ ជាមួយគ្នានោះ កម្ពុជា បានត្រៀមលិខិតទៅរដ្ឋចំនួន ៣៣ ដែលមិនមែនជាភាគីដើម្បីប្រមូលទស្សនៈលើការចូលជាសមាជិកនៃអនុសញ្ញា ផងដែរ។

អង្គប្រជុំ បានរំលឹកឱ្យគណៈកម្មការធ្វើការតាមដាន និងដោះស្រាយចំពោះរដ្ឋភាគីណាដែលខកខានក្នុងការបញ្ជូននូវរបាយការណ៍មាត្រា៧(តម្លាភាពនៃការអនុវត្តអនុសញ្ញា) ដោយត្រូវប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីជំរុញឱ្យមានការរាយការណ៍មាត្រា៧ នៅឆ្នាំនេះ។ អង្គប្រជុំ នឹងបន្តធ្វើការជាមួយរដ្ឋភាគីទាំងនេះ ដើម្បីធ្វើការផ្ដល់យោបល់លើជំហានដែលរដ្ឋភាគីពាក់ព័ន្ធអាចធ្វើ ដើម្បីធានាថាអនុសញ្ញានៅតែរឹងមាំ និងមានប្រសិទ្ធភាព៕

ដោយះ ភារម្យ

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        78
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        127
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        130

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm