ជម្លោះរុស្ស៊ី-អ៊ុយក្រែន បានធ្វើឱ្យភាគីទាំងពីរបន្ដការវាយប្រហារគ្នាទៅវិញទៅមក

2024/03/28 09:07:13 pm        39

ប្រទេសរុស្ស៊ីកាលពីថ្ងៃពុធ បានអះអាងពីការវាយប្រហារលើគោលដៅជាច្រើន ក្នុងនោះរួមមានចំណុចឃ្លាំងយានដ្រូនអ៊ុយក្រែនផងដែរ ខណ:ដែលអ៊ុយក្រែន បានបញ្ជាក់នៅថ្ងៃជាមួយគ្នាថា ខ្លួនបានវាយបកទៅនឹងការវាយលុកជាច្រើនរបស់រុស្ស៊ី ហើយនិងបានចាប់ផ្ដើមវាយប្រហារតាមអាកាសលើទីតាំងជាច្រើនរបស់រុស្ស៊ីទៀតផង។

ក្រសួងការពារជាតិរុស្ស៊ី បាននិយាយ កាលពីថ្ងៃពុធថា កងទ័ពរុស្ស៊ី បានវាយប្រហារលើកន្លែងប្រមូលផ្ដុំ និងចំណុចឃ្លាំងយានដ្រូនរបស់អ៊ុយក្រែន និងបានវាយបកទៅនឹងការវាយប្រហាររបស់អ៊ុយក្រែន ដែលចេញពីមុខព្រួញជាច្រើន ដូចជា គូពីយ៉ាំង ដូនេត និងអាវដេយេវកា (Avdeyevka) ដោយបានវាយប្រហារទៅលើ ប្រព័ន្ធរ៉ាដាប្រឆាំងនឹងកាំភ្លើងធំ ស្ថានីយមូលដ្ឋានសង្រ្គាមអេឡិចត្រូនិក ឃ្លាំងស្ដុកគ្រាប់រំសេវ និងគោលដៅជាច្រើនទៀត។

អភិបាលតំបន់បេលហ្គូរ៉ូតរបស់រុស្ស៊ី បាននិយានៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម នៅថ្ងៃជាមួយគ្នាថា រដ្ឋនេះ បានទទួលរងការវាយប្រហារជាច្រើនលើកពីយានដ្រូនរបស់អ៊ុយក្រែន ដែលបណ្ដាលឱ្យបុគ្គលិកយោធាម្នាក់ រងរបួស។

នៅថ្ងៃជាមួយគ្នានេះ អគ្គសេនាធិការកងទ័ពអ៊ុយក្រែន បានចេញរបាយការណ៍សមរភូមិ ដោយបញ្ជាក់ថា កងទ័ពអ៊ុយក្រែន បានជាប់ទាក់ទងនឹងការប្រយុទ្ធរាប់សិបលើក ជាមួយកងទ័ពរុស្ស៊ីនៅលើសមរភូមិ។ កងទ័ពអ៊ុយក្រែន ក៍បានវាយប្រហារបុគ្គលិកយោធា និងឧបករណ៍សឹករបស់រុស្ស៊ីផងដែរ ពោលគឺវាយប្រហាគោលដៅសំខាន់ៗដូចជាប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ីផងដែរ។

យោងតាមរបាយការមួយរបស់ទីភ្នាក់ងារសារព័ត៌មានជាតិអ៊ុយក្រែន បាននិយាយកាលពីថ្ងៃពុធថា អភិបាលក្រុងមីកូឡៃ (Mykolayiv) ) បានថ្លែងថា ក្រុងនេះ បានទទួលរងការវាយប្រហារដោយមីស៊ីលបាលីស្ទីករុស្ស៊ីពីរដើម បណ្ដាលឱ្យមនុស្ស៨នាក់រងរបួស។ 

អគារអ្នកស្រុក៤ខ្នង និងក្រុមហ៊ុនមួយក៏បានខូចខាតផងដែរ។

អត្ថបទដែលទាក់ទង

ពលរដ្ឋជប៉ុន នាំគ្នាតវ៉ាដើម្បីសម្ដែងកង្វល់ជុំវិញការបង្ហូរសំណល់ទឹកនុយក្លេអ៊ែរ ហ៊្វូគូស៊ីម៉ា
2024/04/27 04:37:56 pm        1
ក្រុមជំនួយព្រមានថា ការវាយលុកជើងគោកលើក្រុងរ៉ាហ្វា នឹងនាំគ្រោះមហន្តរាយដល់មជ្ឈិមបូព៌ា
2024/04/27 04:33:12 pm        1
ការកំណត់អត្តសញ្ញាណកំពុងដំណើរការ បន្ទាប់ពីរកឃើញសាកសពជិត ៤០០ នាក់នៅមន្ទីរពេទ្យហ្កាហ្សា
2024/04/27 04:29:37 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចធិបតី បង្ហាញក្ដីរន្ធត់ និងចូលរួមរំលែកទុក្ខជាមួយយោធិន២០នាក់ ដែលបានពលីជីវិតក្នុងឧបទ្ទវហេតុ ផ្ទុះគ្រាប់នៅយោធភូមិភាគទី៣

2024/04/27 07:52:38 pm
​ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ជួបសំណេះសំណាលជាមួយអាជ្ញាធរដែនដី និងប្រជាពលរដ្ឋ នៅស្រុកពាមជរ
2024/04/27 06:11:43 pm
​ពលរដ្ឋខ្មែរនៅកូរ៉េខាងត្បូង គាំទ្រការអនុវត្តគម្រោងព្រែកជីកហ្វូ-ណន តេជោ
2024/04/27 05:42:42 pm
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលរៀបចំសិក្ខាសាលា ស្តីពី «ការចូលរួមរបស់យុវជន ដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០»
2024/04/27 05:30:49 pm
​ពលរដ្ឋជប៉ុន នាំគ្នាតវ៉ាដើម្បីសម្ដែងកង្វល់ជុំវិញការបង្ហូរសំណល់ទឹកនុយក្លេអ៊ែរ ហ៊្វូគូស៊ីម៉ា
2024/04/27 04:37:56 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/04/26 10:33:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/04/25 02:59:32 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/04/27 05:39:28 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/04/27 01:03:30 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/04/18 01:54:35 am

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am