ក្រុមសិទ្ធិមនុស្ស៖ នៅក្នុងប្រទេសម៉ាលី ទាហានស៊ីឈ្នួលWagnerរបស់រុស្ស៊ី កំពុងជួយកងទ័ពសម្លាប់ជនស៊ីវិល

2024/03/29 04:58:08 pm        135

ក្រុមសិទ្ធិមនុស្ស បាននិយាយនៅក្នុងរបាយការណ៍ពីខែធ្នូដល់ខែមីនាដែលបានចេញផ្សាយ នៅសប្តាហ៍នេះថា ក្រុមស៊ីឈ្នួលរុស្ស៊ីដែលគេស្គាល់ថា ជាWagner កំពុងជួយកងកម្លាំងរដ្ឋាភិបាល នៅភាគ កណ្តាល និងភាគខាងជើងប្រទេសម៉ាលី ធ្វើការវាយឆ្មក់ និងវាយប្រហារដោយយានដ្រូន ដែលបានសម្លាប់ជនស៊ីវិលជាច្រើននាក់ រួមទាំងកុមារជាច្រើនផងដែរ។

ប្រទេសម៉ាលី រួមជាមួយនឹងប្រទេសជិតខាងប៊ួគីណាហ្វាសូ និងនីហ្សេអស់រយៈពេលជាងមួយទសវត្សរ៍បានប្រយុទ្ធនឹងការបះបោរដែលបង្កឡើងដោយក្រុមជីហាដ រួមទាំងសម្ព័ន្ធមិត្តមួយចំនួនជាមួយអាល់កៃដា និងក្រុមរដ្ឋឥស្លាម។ បន្ទាប់ពីរដ្ឋប្រហារយោធានៅក្នុងប្រទេសទាំងបី ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ របបយោធាដែលកំពុងកាន់អំណាច បានបណ្តេញកងកម្លាំងបារាំង ហើយងាកទៅរកអង្គភាពទាហានស៊ីឈ្នួលរបស់រុស្ស៊ីសម្រាប់ជំនួយផ្នែកសន្តិសុខជំនួសវិញ។

អំពើហិង្សា បានកើនឡើងនៅក្នុងប្រទេសម៉ាលី ចាប់តាំងពីទាហានស៊ីឈ្នួលរុស្ស៊ី បានទៅដល់ទីនោះបន្ទាប់ពីរដ្ឋប្រហារក្នុងឆ្នាំ២០២១។ របបយោធាដែលកំពុងកាន់អំណាចរបស់ខ្លួន បានបង្កើនប្រតិបត្តិការដោយបានធ្វើការវាយប្រហារដោយយានដ្រូនទៅលើការប្រមូលផ្តុំជនស៊ីវិល និងការវាយឆ្មក់អមដោយទាហានស៊ីឈ្នួលរុស្ស៊ីដែលបានសម្លាប់ជនស៊ីវិលយ៉ាងច្រើន។

អ្នកស្រុកនៃតំបន់សាហែល ( Sahel) ដែលរាប់បញ្ចូលទាំងប្រទេសម៉ាលី បាននិយាយថា វត្តមានរបស់ រុស្ស៊ីហាក់ដូចជាមិនផ្លាស់ប្តូរ ចាប់តាំងពីមេដឹកនាំ Wagner លោក Yevgeny Prigozhin បានស្លាប់នៅក្នុងការធ្លាក់យន្តហោះគួរឲ្យសង្ស័យ កាលពីឆ្នាំមុន។

ក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ អ្នកស្រី Ilaria Allegrozzi អ្នកស្រាវជ្រាវជាន់ខ្ពស់តំបន់សាហែលនៅអង្គការឃ្លាំមើលសិទ្ធិមនុស្ស(HRW)ថា៖«រដ្ឋាភិបាលយោធាអន្តរកាលរបស់ម៉ាលីដែលគាំទ្រដោយប្រទេសរុស្ស៊ី មិនត្រឹមតែប្រព្រឹត្តការរំលោភបំពានដ៏គួរឲ្យរន្ធត់ប៉ុណ្ណោះទេ ថែមទាំងកំពុងធ្វើការដើម្បីលុបបំបាត់ការត្រួតពិនិត្យលើស្ថានភាពសិទ្ធិមនុស្សរបស់ខ្លួនទៀតផង។

អត្ថបទដែលទាក់ទង

លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am        30
មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am        64
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        86

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm