កម្លាំងនគរបាលក្រុងបូកគោ ឃាត់ខ្លួនក្រុមស្ទាវបង្ហោះម៉ូតូ៨នាក់ ​អប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពទាំងនេះ

2024/03/29 05:07:39 pm        122

កំពត៖ កម្លាំងនគរបាលនៃអធិការដ្ឋានក្រុងបូកគោ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ បាន​ឃាត់​ខ្លួន​ក្រុមក្មេងស្ទាវចំនួន៨នាក់ ប​ន្ទាប់​ពី​ពួក​គេ​បាន​បង្ហោះ​ម៉ូតូ​ប្រសេច​ប្រសាច​លើ​ដង​ផ្លូវ​ជាតិ​លេខ៣​ ស្ថិតក្នុងសង្កាត់បឹងទូក បង្កភាពភ័យខ្លាចដល់ពលរដ្ឋ និងភ្ញៀវទេសចរកំពុងធ្វើដំណើរ។

មន្ត្រីនគរបាលក្រុងបូកគោបានប្រាប់ឱ្យដឹងថា កាលពីវេលាម៉ោង១១ និង៣០នាទីព្រឹកថ្ងៃទី២៨ ខែ​មីនា សមត្ថកិច្ចបានទទួលសេចក្តីរាយការណ៍អំពីសកម្មភាពក្រុមក្មេងបង្ហោះម៉ូតូក្នុងភូមិរលួស សង្កាត់​បឹងទូកបង្កការភ័យខ្លាចដល់អ្នកដំណើរទៅមក។ ភ្លាមៗ សមត្ថកិច្ចក៏ចេញ​ដេញ​តាម​រហូត​ឃាត់​ខ្លួន​ក្រុមក្មេងស្ទាវ​ទាំងនោះបាន៨នាក់ រួចនាំមកអធិការដ្ឋានដើម្បីបំពេញសំណុំបែបបទ។ ប្រភព​ដដែលបានបញ្ជាក់ថា ក្រុមយុវវ័យទាំងនោះមានអាយុចាប់ពី១៣ឆ្នាំដល់១៨ឆ្នាំ ដោយ​៧​នាក់​មក​ពី​ខេត្តព្រះសីហនុ និងម្នាក់ទៀតមកពីខេត្តត្បូងឃ្មុំ។ ផ្អែកតាម​បទ​បញ្ជា​របស់​លោក​ឧត្តម​សេនីយ៍​ទោ​ស្នង​ការខេត្តកំពត ក្រោយពីសាកសួររួច មន្ត្រីនៃអធិការដ្ឋាន​ក្រុង​បូកគោ​បាន​អប់រំ​ណែនាំ និងឱ្យធ្វើកិច្ចសន្យាបញ្ឈប់បង្កអុកឡុកតាមទីសាធារណៈបន្តទៀត។ សមត្ថកិច្ចបានបន្តថា ក្នុង​ចំណោមនោះ ៣នាក់មក​ពី​ខេត្ត​ព្រះសីហនុ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​អាណាព្យាបាល​ធានា​យក​ទៅ​លំនៅស្ថា​នវិញ។ ចំណែក៥នាក់ទៀត​គឺ​បន្តឃាត់ខ្លួន​បណ្ដោះ​អាសន្ន​នៅ​អធិការ​ដ្ឋាន​ក្រុងបូកគោ ២យប់​ទើប​អនុញ្ញាតឱ្យអាណាព្យាបាលធានាយកទៅលំនៅស្ថានវិញ៕

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        39
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        100
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm