ក្រសួងបរិស្ថាន ស្នើដល់អភិបាលរាជធានី-ខេត្ត ធ្វើបច្ចុប្បន្នភាពទំហំផ្ទៃដីដែល​ត្រូវដាំស្តារ​ព្រៃឈើឡើងវិញ ដើម្បីចូលរួមយុទ្ធនាការដាំដើមឈើយ៉ាងតិច ១លានដើមជារៀងរាល់ឆ្នាំ

2024/03/29 06:04:24 pm        81

ក្រសួងបរិស្ថាន បានជូនដំណឹងដល់អភិបាលរាជធានី-ខេត្តទាំងអស់ជួយពិនិត្យមើល និង​ធ្វើ​បច្ចុប្បន្ន​ភាពទំហំផ្ទៃដី ដែលត្រូវដាំស្តារព្រៃឈើឡើងវិញនៅក្នុងតំបន់ការពារធម្មជាតិ ចាប់ពី​ឆ្នាំ​២០២៤ ដើម្បីចូលរួមក្នុងយុទ្ធនាការដាំដើមឈើយ៉ាងតិច ១លានដើមជារៀងរាល់ឆ្នាំ។

យោងតាមសេចក្តីជូនដំណាងរឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បាន​ថ្លែង​ថា ក្រសួងបរិស្ថាន ស្នើសុំឱ្យអភិបាល រាជធានី-ខេត្ត ចាត់តាំងកម្លាំងជំនាញ ក្រោមដែនសមត្ថកិច្ច រួម​ទាំងមន្ទីរបរិស្ថានរាជធានី-ខេត្ត ធ្វើបច្ចុប្បន្នភាពផ្ទៃដី ដែលត្រូវបានកាប់គាស់ ទន្ទ្រាន ឈូស​ឆាយ និងផ្ទៃដីដែលបានបង្ក្រាបយកមកវិញ ដែលស្ថិតនៅក្នុងតំបន់ការពារធម្មជាតិក្នុ ងខេត្តសាមី រួច​បញ្ជូនមកក្រសួងបរិស្ថាន ឱ្យបានឆាប់តាមការគួរ ដើម្បីក្រសួង មានលទ្ធភាពរៀបចំផែនការ ដាំ​ស្តារ​ព្រៃឈើឡើងវិញឱ្យ បានសមស្របតាមសមត្ថភាព និងរដូវកាល។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានមានប្រសាសន៍ថា យុទ្ធនានារដាំកូនឈើឡើវិញនេះ គឺអនុវត្ត​តាម​យុទ្ធ​សាស្ត្រ​ចក្រ​វិស័​យបរិស្ថាន ក្រសួងបរិស្ថានមានភារកិច្ចជំរុញស្តារគម្របព្រៃឈើឱ្យបាន ៦០% នៅ​ឆ្នាំ​២០៥០​។

ជាមួយគ្នានេះ ស្របពេលជាមួយគ្នានេះ ក្រោមការចង្អុលបង្ហាញរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រសួងបរិស្ថានបានចេញនូវសេចក្តីជូនដំណឹងស្តីពីផែនការទប់ស្កាត់ លុប​បំបាត់ និងបង្ក្រាបការកាប់គាស់ រុករាន ការដុត ឬការឈូសឆាយ​ដីព្រៃ​ក្នុង​តំប​ន់​ការពារ​ធម្មជាតិ​ធ្វើ​ជាកម្មសិទ្ធិ។ ក្នុងផ្ទៃដីមួយចំនួនត្រូវបានគណៈបញ្ជាការឯកភាពរាជធានី-ខេត្តបានធ្វើ​ការ​បង្ក្រាប​យកមកវិញជាបន្តបន្ទាប់ ដោយបានឃ្លុំដីសម្រាប់ដាំកូនឈើឡើងវិញផងដែរ។

សូមបញ្ជាក់ថា ក្រសួងបរិស្ថាន បានដាក់ចេញយុទ្ធនាការដាំដើមឈើស្តារព្រៃឡើងវិញនេះ នឹង​ចាប់​ផ្តើម​ជាបណ្តើរៗ នៅរដូវវស្សាឆ្នាំ២០២៤នេះ ហើយក្រសួងមានកូនឈើគ្រប់គ្រាន់ សម្រាប់​ចែក​ជូន​ប្រជាពលរដ្ឋយកទៅដាំ ដោយឥតគិតថ្លៃ យ៉ាងតិច១លានដើមរួចទៅហើយ នៅតាម​ថ្នាល់​បណ្តុះ​កូនឈើ នៃមន្ទីរបរិស្ថាន រាជធានី ខេត្តនានា និង ១ផ្នែកជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម​រដ្ឋមន្រ្តី អ៊ាង សុផល្លែត សម្រាប់យុទ្ធនាការនេះផងដែរ។

គួរឱ្យដឹងផង​ដែរថា ដើម្បីធានានិរន្តភាពបរិស្ថាន និងជីវភាពសហគមន៍ ប្រជាសហគមន៍ ត្រូវ​នាំគ្នា​ដាំ​ដើមឈើឱ្យបានច្រើន ពីព្រោះដើមឈើគឺជាប្រភពប្រាក់ចំណូល តាមរយៈ​ការទាញ​ចំណូល​ពី​ការលក់កាបូន ហើយចំណូលពីការលក់បូន នឹងជួយដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និង​ធ្វើឲ្យប្រជាពលរដ្ឋមានចំណូលបន្ថែមលើសពីចំណូលតាមរយៈភ្ញៀវទេសចរនាពេលបច្ចុប្បន្ន។

ការបណ្តុះកូនឈើ និងការដាំកូនឈើឡើងវិញរបស់ក្រសួង បរិស្ថាននិងមន្ទីរបរិស្ថានរាជធានីខេត្ត មិន​មែនត្រឹមតែចូលរួមការពារនិងអភិរក្សព្រៃឈើនោះទេ តែកិច្ចការនៃការចូលរួមដាំដើមឈើ ក៏​បាន​ផ្តល់ប្រាក់ចំណូលជូនប្រជាពលរដ្ឋ។ ក្រៅពីនេះ​វា​នឹង​រួម​ចំណែក​បង្កើន​ប្រភេទ​ពូជ​ឈើ​ប្រណីត និងប្រភេទឈើផ្សេងៗបន្ថែមលើវត្តមានរបស់រុក្ខជាតិនៅក្នុងព្រៃស្រាប់ និងប​ង្ហាញ​សម្រស់​កាន់​ស្រស់បំព្រង​បន្ថែម​ទៅ​ដល់ភ្ញៀវទេសចរ​ដែល​បាន​មក​ទស្សនានៅ​ក្នុង​តំបន់​ទាំងនោះ៕​

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        40
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        100
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm