ក្រសួងការបរទេសកម្ពុជា បង្ហាញលទ្ធផលការងារចំនួន៥ សម្រេចបានក្នុងឆ្នាំ២០២៣

2024/03/29 06:33:45 pm        123

នៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃកម្ពុជានឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទសន្និបាតបូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ ខណៈនៅក្នុង សន្និបាតបូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ ក្រសួងការ​បរទេស​កម្ពុជា​បង្ហាញ​លទ្ធផល​ការងារសំខាន់ៗចំនួន៥ ដែលសម្រេចបាន។

អង្គសន្និបាត បានធ្វើការកត់សម្គាល់ដោយការវាយតម្លៃខ្ពស់​ចំពោះ​សមិទ្ធផល​សំខាន់ៗ​គួរ​ជាទី​មោទនៈ​ដែល​ក្រសួងសម្រេចបានក្នុងឆ្នាំ២០២៣ លើសមរភូមិការទូត ដោយផ្ដោតជាចម្បង​លើកា​រងារធំៗទាំង៥។ 

ការងារទី១ គឺការការពារផលប្រយោជន៍ជាតិ ការពារឯករាជ្យ អធិបតេយ្យ បូរណ​ភាពទឹកដី ដោយក្រសួងបានចូលរួមសហការជាមួយក្រសួង/ស្ថាប័នពាក់ព័ន្ធ ទទួលបាន​ជោគ​ជ័យ​ក្នុងការនាំ កម្ពុជាចេញពីបញ្ជីប្រផេះរបស់ក្រុមការងារហិរញ្ញវត្ថុ (FATF) ដែលនេះជា​ការ​ចូលរួម​ចំណែក​ដ៏ធំធេងក្នុងការលើកកម្ពស់ទំនុកចិត្តវិនិយោគនៅកម្ពុជា។

ចំពោះការជួយសង្រ្គោះពលរដ្ឋខ្មែរនៅបរទេស ដោយមាន​ការសហការជិតស្និទ្ធជាមួយ​ក្រសួង​មហា​ផ្ទៃ ក្រសួងបានផ្ដល់ការគាំទ្រ ជួយសង្រ្គោះ និងសម្របសម្រួលមា​តុភូមិនិវត្តន៍​ដល់​ពលរដ្ឋ​ខ្មែរ​ដែល​រង​គ្រោះដោយការរំលោភសិទ្ធិសេរីភាពនៅបរទេស និងអំពើជួញ​ដូរ​មនុស្ស​ចំនួន​៧.៩៥៣​នាក់ ពីប្រទេសថៃ ឡាវ វៀតណាម ម៉ាឡេស៊ី ចិន ឥណ្ឌូណេស៊ី មីយ៉ាន់ម៉ា និងសិង្ហបុរី។

ការងារទី២ គឺការអនុវត្តគោលនយោបាយការបរទេសប្រកបដោយភាពបត់បែនវាងវៃ តប​ទៅ​នឹង​សម្ពាធ​ភូមិ​សាស្ត្រនយោបាយ មានជាអាទិ៍ កម្ពុជាបានសម្រេច​ដាក់​បេក្ខភាព​ជា​អ្នក​សង្កេត​ការណ៍​ក្នុង​អង្គ​ការសហប្រតិបត្តិការឥស្លាម និងអង្គការសហប្រតិបត្តិការសៀងហៃ ព្រមទាំង​បាន​សម្រេច​ដាក់​បេក្ខភាព​ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីឆ្នាំ២០២៦ ផងដែរ។

ការងារទី៣ គឺការចូលរួមក្នុងបុព្វហេតុសន្តិភាព ស្ថិរភាព និង​ដំណោះស្រា​យ​បញ្ហា​ប្រឈ​ម​នានា​នៅ​ក្នុង​ពិភពលោក មានជាអាទិ៍ កម្ពុជាបានវិវត្តពីប្រទេសដែលលិចលង់ក្នុងភ្នក់ភ្លើងសង្គ្រាម ទៅ​ជា​តួអ​ង្គសំខាន់ក្នុងបុព្វហេតុសន្តិភាពពិភពលោក ក្រោមឆ័ត្រអង្គការសហប្រជាជាតិ ដោយចាប់​ពី​ឆ្នាំ​២០០៦ ដល់ឆ្នាំ២០២៣ កម្ពុជាបានបញ្ជូនកងកម្លាំងរក្សាសន្តិភាពចំនួន៩.២៨១នាក់ ទៅ​បំពេញ​បេសកកម្មនៅប្រទេសចំនួន១០ ដែលធ្វើឱ្យកម្ពុជាជាប់ចំណាត់ថ្នាក់ទី២៨ នៅលើ​ពិភព​លោក ​និងទី៣ ក្នុងតំបន់អាស៊ាន ក្នុងការចូលរួមបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមនេះ។  

ការងារទី៤ គឺការអនុវត្តការងារការទូតសេដ្ឋកិច្ច វប្បធម៌ និងទេសចរណ៍ ដើម្បីលើ​ក​ស្ទួយ​សេដ្ឋកិច្ច និងកិត្យានុភាពជាតិ។ ជាក់ស្ដែង សៀវភៅកេរដំណែលម្ហូបខ្មែរ - The Taste of Angkor ដែលបានបោះពុម្ព ផ្សាយដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បាន​ឈ្នះពានរង្វាន់ Best Television Awards in the World ដែលជាពានរង្វាន់ទី៤ បន្ទាប់​ពី​ការ​ឈ្នះពា​ន​រង្វាន់ Best Asian Cookbook  និង Best Heads of State/Food កាលពីឆ្នាំ២០២១ និង២០២២។

ការងារទី៥ គឺការបន្តការដ្ឋាន កំណែទម្រង់ស្ថាប័ននៅក្នុងក្រសួង។ ក្រសួង​បាន​ពង្រឹង​កិច្ចខិតខំ​ប្រឹង​ប្រែង​ជាបន្តបន្ទាប់ក្នុងការគ្រប់គ្រង ធនធានមនុស្ស ការសម្រួលការិយាធិបតេយ្យ និងនិតិ​វិធី​រដ្ឋបាល ក៏ដូចជាការគ្រប់គ្រងហិរញ្ញវត្ថុឱ្យកាន់តែមានប្រសិទ្ធភាពដែលការណ៍នេះដើរ       តួនាទី​ដ៏​ចាំបាច់ក្នុងការលើកកម្ពស់ផលប្រយោជន៍ជាតិ និងកិត្យានុភាពជាតិ។

នៅក្នុង​សុន្ទរកថាបើក ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានកោត​សរសើរ​ចំពោះ​ការ​ឆ្លើយ​តប​បាន​ទាន់​ពេលវេលា និងមានប្រសិទ្ធភាពរបស់អ្នកការទូត និងមន្រ្តីរាជការរបស់ក្រសួង ដែលមានមន​សិការ​ស្នេហា​ជាតិ​យ៉ាងស្មោះស្ម័គ្រ ខិតខំបំពេញការងារជូនជាតិមាតុភូមិ ហើយតែងតែយកចិត្ត​ទុក​ដាក់​តម្កល់​ផល​ប្រយោជន៍ជាតិជាធំ ការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី ធានាដល់សុខ​សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ដោយមិនខ្លាចភាពនឿយហត់៕

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        43
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        130
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        155

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm