សម្ដេចតេជោ ហ៊ុន សែន អញ្ជើញនិវត្តដល់កម្ពុជាវិញបន្ទាប់ពីបញ្ចប់កិច្ចប្រជុំប្រចាំឆ្នាំ​វេទិកាបូអាវនៅចិន

2024/03/29 12:00:43 pm        68

នាព្រឹកថ្ងៃទី២៩មីនានេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុម​ឧត្តមប្រឹក្សា​ផ្ទាល់​​ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំ​គណៈប្រតិភូកម្ពុជា​អញ្ជើញ​និវត្ត​មកដល់កម្ពុជាវិញ បន្ទាប់ពីបានបញ្ចប់ដំណើរចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាបូអាវ ចាប់​ពី​ថ្ងៃទីចាប់ពីថ្ងៃទី២៧-២៩ ខែមីនា ឆ្នាំ២០២៤នេះ នៅខេត្តហៃណាន សាធារណរដ្ឋ​ប្រជាមានិត​ចិន តបតាមការអញ្ជើញរបស់ឯកឧត្តម លី ប៉ោទុង អគ្គលេខាធិការនៃវេទិកាបូអាវសម្រាប់ អាស៊ី។

ក្នុងឱកាសអញ្ជើញចូលរួមវេទិកានេះ សម្តេចតេជោ ហ៊ុន សែន បាន​អញ្ជើញ​ចូលរួម​ថ្លែង​សុន្ទរកថា​នៅ​ក្នុង​ពិធីបើកសន្និសីទ ក្រោមមូលបទ «អាស៊ីនិងពិភពលោក៖ បញ្ហាប្រឈម និងការទទួល​ខុសត្រូវ​រួម​»។ ខណៈវេទិកានេះមានការចូលរួមពី ថ្នាក់ដឹកនាំរដ្ឋាភិបាល ធុរកិច្ច ស្ថាប័នសិក្សា​ស្រាវ​ជ្រាវ​ អង្គការអន្តរជាតិ និងអង្គការតំបន់នានា ដើម្បី ពិភាក្សាអំពីបញ្ហា​សំខាន់ៗ​ដែល​កំពុង​ប្រឈម និងជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ។

ស្របពេល​អញ្ជើញចូលរួមវេទិកាខាងលើ សម្តេចតេជោ ក៏មានជំនួបជាមួយ​ថ្នាក់​ដឹកនាំ​ជាន់​ខ្ព​ស់​ចិន​ រួមមាន ឯកឧត្តម ចាវ ឡីជី ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជន ចិន និង​ឯកឧត្តម នាយឧត្តមសេនីយ៍ ហឺ វ័យ ទុង សមាជិកការិយាល័យនយោបាយមជ្ឈិមបក្ស និងជា​អនុ​ប្រធានទី២ នៃគណៈកម្មាធិការយោធាមជ្ឈឹមបក្ស និងឯកឧត្តម ហ្នឹង ហ្វី លេខា​ធិការ​នៃ​គណៈ​កម្មាធិការបក្សកុម្មុយនីស្តចិន ខេត្តហៃណាន។

ជាមួយគ្នានេះ​សម្តេចតេជោ ក៏បានអញ្ជើញបំពេញ ទស្សនកិច្ចនៅ​បណ្ឌិត​សភា​វិទ្យាសាស្ត្រ​កសិកម្ម​ត្រូពិចចិន (CATAS) និងទីក្រុងអវកាសអន្តរជាតិ វិនឆាង ក្នុងគោលបំណង​ជំរុញ​កិច្ច​សហ​ប្រតិបត្តិការកម្ពុជា-ចិន លើការអភិវឌ្ឍវិស័យកសិកម្ម និង បច្ចេកវិទ្យាផងដែរ។

តាមរយៈជំនួប​រវាងសម្ដេចតេជោ ហ៊ុន សែន និងបណ្ដាថ្នាក់ដឹកនាំជាន់ខ្ពស់ចិន បានសម្តែង​ការ​ស្វាគម​ន៍​យ៉ាងកក់ក្តៅចំពោះសម្តេចតេជោ ដែលបានដឹក​នាំ​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​កម្ពុជា​អញ្ជើញ​ចូល​រួម​វេទិការបូអាវ ឆ្នាំ២០២៤ នៅក្រុងបូអាវ ខេត្តហៃណាន ប្រទេសចិន។ ថ្នាក់ដឹកនាំ​ចិន​បាន​ថ្លែង​អំណរ​គុណដល់​សម្តេចតេជោ​ដែល​បាន​ថ្លែង​សុន្ទរកថា​ដ៏​មាន​អត្ថន័យ​ជ្រាល​ជ្រៅ​ទូលំ​ទូលាយ​សំរាប់​វេទិកា​បូអាវ និងបានបញ្ជាក់ថាសម្ដេចតេជោ គឺជាមិត្តចាស់ ជាមិត្តល្អជាង​គេ​ដែល​បាន​អញ្ជើញ​មក​កាន់ខេត្តហៃណានច្រើនលើកច្រើនសារ។

បណ្ដាថ្នាក់ដឹកនាំជាន់ខ្ពស់ចិនបានលើកឡើងថា នៅក្នុងឆ្នាំ២០២៤នេះ​ជា​ឆ្នាំ​នៃ​ការ​ផ្លាស់​ប្តូរ​ប្រជាជន និងប្រជាជនរវាងកម្ពុជា និងចិន។ ដូច្នេះបណ្ដា​ថ្នាក់​ដឹកនាំចិន​បាន​បង្ហាញ​ការ​រីក​រាយ​ដែល​កម្ពុជា​ និងចិន ជាពិសេសខេត្តហៃណាន​មាន​ការ​ហោះហើរ​ត្រង់​រហូត​ដល់​៤​ជើង​ក្នុង​មួយ​សប្តាហ៍ ហើយខេត្តហៃណានក៏មានកិច្ចសហការល្អជាមួយកម្ពុជាលើវិស័យកសិកម្ម ព្រមទាំង​បាន​ចូលរួម​ការ​បណ្តុះបណ្តាលជាច្រើនដោយសារខេត្តហៃណានមានមជ្ឈមណ្ឌលកសិកម្មត្រូពិចមួយ ហើយ​កន្លងមកខេត្តហៃណានបានទៅបើកមជ្ឈមណ្ឌលពាណិជ្ជកម្មត្រូពិចមួយនៅកម្ពុជា ដែល​ជា​កិច្ច​សហការមួយដ៏ល្អលើវិស័យកសិកម្មរវាងខេត្តហៃណាន និងកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការីករាយ​នៅ​ពេល​ដែល​បា​នឃើញ​ទំនាក់ទំនង​ល្អរ​វាង​កម្ពុជា​ និងចិន ។ សម្តេចតេជោ បានបន្តថា សម្តេចបានអញ្ជើញ​មក​កាន់​ខេត្តហៃណាន​ច្រើន​លើក​ហើយ តែនៅពេលខាងមុខសម្តេចរីករាយនឹងអញ្ជើញទៅកាន់ហៃណានបន្តទៀត។

ក្នុង​ឱកាសជំនួបនោះសម្តេចតេជោ ហ៊ុន សែន ក៏បាន​បង្ហាញ​ចំណាប់​អារម្មណ៍​របស់​សម្តេច​ពី​ការ​អញ្ជើញ​ទ​ស្សនកិច្ចនៅវិទ្យាស្ថានកសិកម្មត្រូពិច ដែលមានការកែច្នៃផលិតផលបានច្រើន ជា​ពិសេស​ការកែច្នៃបច្ចេកវិទ្យាដូចជា ជ័រកៅស៊ូ សាប៊ូ ទឹកអប់ មីដែលធ្វើពីសាច់ដូង ដែលការស្រា​វ​ជ្រាវ​របស់​វិទ្យាកសិកម្មនោះមានភាពទូលំទូលាយណាស់។ សម្តេចតេជោ​បានអ​រគុណ​ខេត្ត​ហៃណាន ជាពិសេសវិទ្យាស្ថាន​កសិកម្ម​នេះ​បាន​បើក​មជ្ឈ​មណ្ឌល​ពាណិជ្ជ​កម្ម​ត្រូពិច​មួយ​នៅ​កម្ពុជា​ ដែលបានបង្កើនជំរុញកិច្ចសហការលើការស្រាវជ្រាវឲ្យបានទិន្នផលខ្ពស់នៅកម្ពុជា៕ អត្ថបទ៖ វ៉ន ដារ៉ា

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ប្រកាសយកថវិកាបានមកពីសប្បុរសជនឧបត្ថម្ភដល់ការប្រកួតកីឡាបាល់ទាត់ដើម្បីសប្បុរសធម៌ ជួយដល់មន្ទីរពេទ្យកុមារ និងជួយគ្រួសារយុទ្ធជនពលីករណីផ្ទុះគ្រាប់
2024/04/28 08:28:21 pm        1
បង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន ឃាត់ខ្លួនមនុស្ស៦នាក់ និងវត្ថុតាងគ្រឿងញៀនជិត ២០០គីឡូក្រាម
2024/04/28 06:56:20 pm        1
ក្រសួងបរិស្ថាន អាជ្ញាធរខណ្ឌព្រែកព្នៅ និងក្រុមយុវជនធ្វើកម្មវិធីចែករំលែកក្តីស្រឡាញ់ និងស្នាមញញឹម លើកទី១៣
2024/04/28 05:05:32 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ការតវ៉ាគាំទ្រប៉ាឡេស្ទីននៅតែបន្តនៅ តាមបរិវេណសាកលវិទ្យាល័យនានា របស់សហរដ្ឋអាមេរិក

2024/04/29 07:58:53 am
​សម្ដេចតេជោ ហ៊ុន សែន ប្រកាសយកថវិកាបានមកពីសប្បុរសជនឧបត្ថម្ភដល់ការប្រកួតកីឡាបាល់ទាត់ដើម្បីសប្បុរសធម៌ ជួយដល់មន្ទីរពេទ្យកុមារ និងជួយគ្រួសារយុទ្ធជនពលីករណីផ្ទុះគ្រាប់
2024/04/28 08:28:21 pm
​បង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន ឃាត់ខ្លួនមនុស្ស៦នាក់ និងវត្ថុតាងគ្រឿងញៀនជិត ២០០គីឡូក្រាម
2024/04/28 06:56:20 pm
​ពលរដ្ឋប៉ាឡេស្ទីនស្លាប់នៅហ្កាហ្សាដោយសារការវាយប្រហារពីអ៊ីស្រាអែលឡើងដល់ ៣៤.៣៨៨នាក់
2024/04/28 05:10:54 pm
​ក្រសួងបរិស្ថាន អាជ្ញាធរខណ្ឌព្រែកព្នៅ និងក្រុមយុវជនធ្វើកម្មវិធីចែករំលែកក្តីស្រឡាញ់ និងស្នាមញញឹម លើកទី១៣
2024/04/28 05:05:32 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/04/28 12:55:01 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/04/25 02:59:32 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/04/27 05:39:28 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/04/28 12:11:47 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/04/28 01:09:36 pm

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am