ក្រសួងការងារ នាំយកឱកាសការងារជាង១ម៉ឺនកន្លែងដល់កម្មកររោងចក្រ អ.ជី ហ្វ៊ូតវែរ (RG Footwear)

2024/03/29 07:09:25 pm        286

តាមរយៈមជ្ឈមណ្ឌលការងារចល័ត ទីភ្នាក់ងារជាតិ និងមុខរបរ នៃក្រសួងការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ នៅថ្ងៃទី២៩ ខែមីនានេះ បានបន្តនាំយកឱកាសការងារចំនួនសរុបជាង ១ម៉ឺន​កន្លែង ដល់កម្មកររោងចក្រ អ.ជី ហ្វ៊ូតវែរ (ខេមបូឌា) ឯ.ក នៅសាលាស្រុកអង្គស្នួល ខេត្ត​កណ្តាល រហូតដល់បំណាច់ខែមីនា។

លោក ឆោម សុខឿន ប្រធានមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ នៃទីភ្នាក់ងារជាតិមុខរបរ និង​ការងារ បានមានប្រសាសន៍ប្រាប់ទូរទស្សន៍ព័ត៌មាន ប៊ីធីវី ឲ្យដឹងថា ការចុះ​ផ្សព្វផ្សាយ​ឱកាស​ការងារ និងចុះឈ្មោះអ្នកស្វែងរកការងារនៅតំបន់នេះ ដើម្បីផ្តល់ភាពងាយ​ស្រួល​សម្រាប់​កម្មករ​និយោជិត ​ដែលពុំទាន់រកការងារថ្មីធ្វើបាន ដោយអាចស្វែង​រក​ការងារ​ថ្មី​បន្ទាប់​ពី​រោង​ចក្រ​នេះ​ត្រូវ​បាន​អគ្គិភ័យឆាបឆេះខូចខាតទាំងស្រុងកាលពីពេលថ្មីៗកន្លងទៅ។

លោកបានឲ្យដឹងថាទៀតថា ការចុះផ្សព្វផ្សាយនេះ បានធ្វើឡើង​ចាប់​តាំង​ពី​ពេល​រោង​ចក្រ​មាន​បញ្ហា​មក​ម្ល៉េះ និងបានកត់សំគាល់ឃើញថា តាមរយៈមជ្ឈ​មណ្ឌល​ការងារ​ចល័ត​សម្រាប់​ផ្តល់​ព័ត៌មាន​អំពី​ឱកាសការងារជូនកម្មករនិយោជិត នៃរោងចក្រ អ.ជី ហ្វ៊ូតវែរ នេះ មាន​ការ​ចាប់​អារម្មណ៍​ និងការគាំទ្រជាច្រើនពីសំណាក់កម្មករនិយោជិត ក៏ដូចជាសាធារណៈជនទូទៅ។

សូមបញ្ជាក់ថា នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន​ចាប់ផ្តើមបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ ដល់កម្មករនិយោជិត នៃរោងចក្រ អ.ជី ហ្វ៊ូតវែរ​ (ខេមបូឌា) ឯ.ក ដែលរងគ្រោះដោយសារអគ្គិភ័យឆេះរោងចក្រទាំងស្រុង នៅ​សាលា​ស្រុក​អង្គស្នួល ខេត្តកណ្តាល ចាប់ពីម៉ោង ៩ព្រឹកតទៅ។ សម្រាប់ឯកសារ ដែលកម្មករ​និយោជិត​ត្រូវ​ភ្ជាប់​មក​ជាមួយ ត្រូវមានដូចជា៖ ប័ណ្ណ(កាត) សម្គាល់ខ្លួនកម្មករនិយោជិត (ច្បាប់ដើម) ឬ​កិច្ច​សន្យាការងារ និងសៀវភៅការងារកម្មករនិយោជិត ឬប័ណ្ណសមាជិក ប.ស.ស. ឬអត្ត​សញ្ញាណ​ប័ណ្ណ​សញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន និង២. ប័ណ្ណបើកប្រាក់​ឈ្នួល​ប្រចាំ​ខែ​របស់​កម្មក​រ​និយោជិត​ម្នាក់​ៗ(បើមាន)៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        31
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        124
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm