រដ្ឋមន្ត្រីការបរទេសរុស្ស៊ី ប្រាប់សារព័ត៌មានថា ផែនការសន្តិភាពអ៊ុយក្រែន គឺគ្មានន័យអ្វីទាំងអស់

2024/03/29 07:10:08 pm        234

នៅក្នុងបទសម្ភាសន៍មួយដែលបានចេញផ្សាយនៅថ្ងៃសុក្រនេះ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោកសឺហ្គេ ឡាវរ៉ូវ ( Sergei Lavrov) បាននិយាយថា ផែនការសន្តិភាពដែលបានស្នើឡើងរបស់អ៊ុយក្រែន គឺគ្មានន័យ អ្វីឡើយ ដោយសារតែវាផ្អែកលើការយល់ឃើញដែលមិនអាចទទួលយកបាន ដូចជាការដកខ្លួនរបស់ទីក្រុងមូស្គូចេញពីតំបន់ដែលខ្លួនបានកាន់កាប់។

លោកឡាវរ៉ូវ បានប្រាប់សារព័ត៌មាន Izvestia ប្រចាំថ្ងៃរបស់ទីក្រុងមូស្គូថា កិច្ចប្រជុំកំពូលសន្តិភាពដែលបានស្នើឡើង នឹងមិនជោគជ័យទេ រហូតដល់មូលដ្ឋានសំខាន់ៗរបស់ខ្លួន ត្រូវបានផ្លាស់ប្តូរ រួមទាំងការអនុញ្ញាតឲ្យរុស្ស៊ីចូលរួមផងដែរ។

លោកឡាវរ៉ូវ បានប្រាប់សារព័ត៌មាននេះថា៖ «យើងស្ថិតក្នុងករណីណាមួយ ដើម្បីធ្វើការពិភាក្សា ប៉ុន្តែមិនមែនផ្អែកលើរូបមន្តសន្តិភាពរបស់ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូមៀ ហ្សេឡិនស្គី Volodymyr Zelenskiy នោះទេ»។

លោកបានលើកឡើងថា៖«តើអ្នកនយោបាយសំខាន់ណាមួយ នៅទីក្រុងវ៉ាស៊ីនតោន ប្រ៊ុចសែល ទីក្រុងឡុងដ៍ ប៉ារីស ឬទីក្រុងប៊ែរឡាំង និយាយថា គ្មានជម្រើសណាមួយចំពោះរូបមន្តរបស់លោកហ្សេឡិន ស្គី?»។

លោកឡាវរ៉ូវ បានច្រានចោលថា មិនអាចទទួលយកបាននូវបទប្បញ្ញត្តិរបស់ផែនការដែលអំពាវនាវឲ្យ រុស្ស៊ីដកខ្លួនចេញពីទឹកដីដែលខ្លួនបានកាន់កាប់ រួមទាំងតំបន់គ្រីម៉េ ដែលបានបញ្ចូលជាឧបសម្ព័ន្ធរបស់ខ្លួនក្នុងឆ្នាំ ២០១៤ និងការស្ដារឡើងវិញនូវព្រំដែនក្រោយសូវៀតឆ្នាំ ១៩៩១ របស់អ៊ុយក្រែន។ ផែនការនេះ ក៏អំពាវនាវឲ្យមានមធ្យោបាយ ដើម្បីជំរុញប្រទេសរុស្ស៊ីពន្យល់អំពីការលុកលុយខែ កុម្ភៈឆ្នាំ ២០២២របស់ខ្លួនលើអ៊ុយក្រែន។

លោកហ្សេឡិនស្គី ច្រានចោលគំនិតណាមួយនៃការចរចាជាមួយទីក្រុងមូស្គូ នៅលើមូលដ្ឋានណាមួយ ក្រៅពីផែនការសន្តិភាព។

លោកឡាវរ៉ូវ បាននិយាយថា ខ្លួនបានជួបមន្ត្រី និងអ្នកការទូតមកពីប្រទេសស្វ៊ីស ដែលបានធានាចំពោះខ្លួនថា កិច្ចប្រជុំកំពូលសន្តិភាពដែលទីក្រុងប៊ឺន ( Bern) បានយល់ព្រមធ្វើជាម្ចាស់ផ្ទះ នឹងរួមបញ្ចូលការចូលរួមរបស់រុស្ស៊ី ហើយនឹងធ្វើឡើងក្នុងលក្ខខណ្ឌជាក់ស្តែង។

អត្ថបទដែលទាក់ទង

មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am        11
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        61
មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        97

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm