ក្រុមគ្រួសារជនរងគ្រោះបាក់ស្ពាននៅអាមេរិក ជំរុញឲ្យបន្តកិច្ចខិតខំប្រឹងប្រែងស្វែងរកអ្នកបាត់ខ្លួន

2024/03/29 07:14:37 pm        115

បងប្រុសរបស់ជនអន្តោប្រវេសន៍អាមេរិកកណ្ដាលម្នាក់ ដែលកំពុងបាត់ខ្លួន នៅក្នុងហេតុការណ៍បាក់ស្ពាន ក្នុងទីក្រុងបាល់ទីម័រ (Baltimore) បានស្នើសហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ ទី២៨មីនា ឲ្យបន្តស្វែងរកសាកសព ក្រោយក្រុមអាជ្ញាធរ និយាយថា ពួកគេនឹងផ្អាកប្រតិបត្តិការសង្រ្គោះ ព្រោះតែស្ថានភាពគ្រោះថ្នាក់ខ្លាំងពេកនៅក្នុងសមុទ្រ។

លោក ម៉ាទីន សូហ្សូ (Martin Suazo) ជាបងប្រុសរបស់បុរសជនជាតិហុងឌុយរ៉ាស់ លោកម៉េន័រសូហ្ស៊ូ (Maynor Suazo) ដែលបានធ្លាក់ចូលក្នុងទឹកត្រជាក់ស្ទើរកកនៅទន្លេ ផាតាបស្កូ( Patapsco) នៅពេលនាវាដឹកទូកុងតឺន័រ បានបុកសរសរបង្គោលទ្រស្ពាន ហ្វ្រង់ស៊ីស ស្កុត ឃី (Francis Scott Key Bridge) បានអំពាវនាវឲ្យក្រុមអាជ្ញាធរអាមេរិក កុំបញ្ឈប់ការស្វែងរក។

លោក ម៉ាទីន បានប្រាប់សារព័ត៌មាន Reuters កាលពីថ្ងៃព្រហស្បតិ៍ថា យើងនៅតែរង់ចាំទាំងភាពជឿជាក់ និងសង្ឃឹមថា ពួកគេនឹងរកឃើញសាកសពប្អូនប្រុសរបស់លោក។ លោកម៉េន័រ វ័យ៣៩ឆ្នាំ មកពីទីក្រុង អាហ្សាកូលផា(Azacualpa) ក្នុងប្រទេសហុងឌុយរ៉ាស់ ភាគខាងលិច និងបានរស់នៅក្នុងសហរដ្ឋអាមេរិក រយៈពេល១៨ឆ្នាំ ហើយ ។

ក្រុមអ្នកមុជទឹកកាលពីថ្ងៃទី២៧ខែមីនា សប្ដាហ៍នេះដែរ បានស្រង់សាកសព២នាក់ ក្នុងចំណោមកម្មករ បាត់ខ្លួន៦នាក់។កម្មករ៤នាក់ ដែលជាផ្នែកមួយនៃក្រុមការងារជួសជុលផ្លូវលើស្ពាននោះនៅតែបាត់ខ្លួននៅឡើយ និងត្រូវបាន សន្មតថាបានស្លាប់ហើយ៕

អត្ថបទដែលទាក់ទង

មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        65
UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        393
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        441

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm