អាជ្ញាធរប៉ាឡេស្ទីន ប្រកាសគណៈរដ្ឋមន្ត្រីថ្មី ខណៈដែលខ្លួនប្រឈមនឹងការអំពាវនាវឲ្យមានកំណែទម្រង់

2024/03/29 09:11:42 pm        59

អាជ្ញាធរប៉ាឡេស្ទីន (PA) បានប្រកាសបង្កើតគណៈរដ្ឋមន្ត្រីថ្មី ខណៈដែលខ្លួនប្រឈមនឹងសម្ពាធអន្តរជាតិ ក្នុងការធ្វើកំណែទម្រង់។

លោកម៉ាខ្មូដ អាបាស(Mahmoud Abbas)ជាប្រធានដែលបានដឹកនាំ PA អស់រយៈពេលជិត ២ទសវត្សរ៍ និងនៅតែស្ថិតក្នុងការគ្រប់គ្រងជារួម បានប្រកាសរដ្ឋាភិបាលថ្មីនៅក្នុងក្រឹត្យរបស់ប្រធាននេះ កាលពីថ្ងៃព្រហស្បតិ៍។ គ្មានរដ្ឋមន្ត្រីណាម្នាក់ដែលទើបនឹងតែតាំង គឺជាឥស្សរជនល្បីនោះទេ។

លោកអាបាស បានជ្រើសរើសលោក ម៉ូហាមេដ មូស្តាហ្វា (Mohammad Mustafa) ដែលជាទីប្រឹក្សាយូរឆ្នាំ ធ្វើជានាយករដ្ឋមន្ត្រីកាលពីដើមខែនេះ។ លោក មូស្តាហ្វា ជាសេដ្ឋវិទូឯករាជ្យខាងនយោបាយដែលទទួលការអប់រំពីសហរដ្ឋអាមេរិក បានប្តេជ្ញាបង្កើតរដ្ឋាភិបាលវិទ្យាសាស្ត្រនិងបច្ចេកទេស និងបង្កើតមូល និធិទុកចិត្តឯករាជ្យ ដើម្បីជួយកសាងតំបន់ហ្កាហ្សាឡើងវិញ។ លោកមូស្តាហ្វា ក៏នឹងធ្វើជារដ្ឋមន្ត្រីការបរទេសផងដែរ។

រដ្ឋមន្ត្រីមហាផ្ទៃ លោកហ្សៀដ ហាប អាល់រី ( Ziad Hab al-Rih) គឺជាសមាជិកនៃចលនា Fatah របស់លោកអាបាស និងកាន់តួនាទីដូចគ្នា នៅក្នុងរដ្ឋាភិបាលមុននេះ។ ក្រសួងមហាផ្ទៃ ត្រួតពិនិត្យកម្លាំងសន្តិ សុខ។ លោក អាស្រាហ្វ អាល់ហ្វា (Ashraf al-Awar) រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការក្រុងហ្ស៊េរុយសាឡឹមបានចុះឈ្មោះឈរឈ្មោះជាបេក្ខជន Fatah ក្នុងការបោះឆ្នោតនៅឆ្នាំ ២០២១ ដែលត្រូវបានពន្យារពេលគ្មានកំណត់។

យ៉ាងហោចណាស់រដ្ឋមន្ត្រីចំនួន៥រូបក្នុងចំណោមរដ្ឋមន្ត្រី ២៣រូបដែលទើបនឹងតែងតាំង គឺមកពីតំបន់ ហ្សា ប៉ុន្តែវាមិនច្បាស់ភ្លាមៗថាតើពួកគេ នៅតែស្ថិតនៅក្នុងទឹកដីនេះឬយ៉ាងណានោះទេ។

អាជ្ញាធរប៉ាឡេស្ទីន (PA) គ្រប់គ្រងផ្នែកខ្លះនៃតំបន់វេសបែងដែលកាន់កាប់ដោយអ៊ីស្រាអែល។ កម្លាំងរបស់ខ្លួន ត្រូវបានបណ្តេញចេញពីតំបន់ហ្កាហ្សា នៅពេលក្រុមហាម៉ាស បានដណ្តើមអំណាចក្នុងឆ្នាំ ២០០៧ ហើយក្រុមនេះពុំមានអំណាចនៅទីនោះទេ។


អត្ថបទដែលទាក់ទង

លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am        30
មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am        64
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        86

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm