រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ អំពាវនាវអោយអ្នកពាក់ព័ន្ធជួយថែរក្សាផ្លូវនៅតាមជនបទ ដើម្បីប្រយោជន៍ប្រជាពលរដ្ឋ

2024/03/29 10:02:54 pm        54

កំពង់ឆ្នាំង៖ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤នេះ ក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅបន្តរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានអំពាវនាវដល់ប្រជាពលរដ្ឋ អាជ្ញាធរមានសមត្ថកិច្ចនៅមូលដ្ឋាន និងក្រសួងមន្ទីរពាក់ព័ន្ធ ជួយធ្វើយ៉ាងណា ការពារផ្លូវ ស្ពាន លូដែលក្រសួងអភិវឌ្ឍន៍ជនបទបានធ្វើជូនរួចហើយ អោយនៅគង់វង្សបានល្អ កុំអោយរថយន្តលើសទម្ងន់បើកលើផ្លូវទាំងនោះឡើយ ម្យ៉ាងទៀតប្រជាពលរដ្ឋក៏ត្រូវម្ចាស់ការកុំយកដីចំណីផ្លូវធ្វើកម្មសិទ្ធិ។

 ឯកឧត្តម ប៉ាក់ សុខុម បានបន្តថា៖ កន្លងមក មានរថយន្តដឹកលើសទម្ងន់ជាច្រើនបានប្រើប្រាស់ផ្លូវដែលក្រសួងអភិវឌ្ឍន៍ជនបទបានកសាងជូនប្រជាពលរដ្ឋរួចទាំងផ្លូវបេតុង ទាំងផ្លូវកៅស៊ូDBST ផ្លូវក្រាលគ្រួសក្រហម ធ្វើអោយខូចខាតអស់ជាច្រើន ម្យ៉ាងទៀតដីចំណីផ្លូវមួយចំនួនក៏ត្រូវបានប្រជាពលរដ្ឋមួយចំនួនតូច យកធ្វើជាកម្មសិទ្ធិ និងយកប្រយោជន៍ពីទីនោះ នាំអោយប៉ះពាល់ដល់សណ្តាប់ធ្នាប់ របៀបរៀបរយផងដែរ។ ករណីខាងលើនេះ ឯកឧត្តមបានស្នើអោយប្រជាពលរដ្ឋទាំងអស់ អាជ្ញាធរមានសមត្ថកិច្ចនៅតាមមូលដ្ឋាន និងក្រសួងមន្ទីរពាក់ព័ន្ធ ជួយធ្វើយ៉ាងណា ការពារផ្លូវ ស្ពាន លូ ដែលក្រសួងអភិវឌ្ឍន៍ជនបទបានធ្វើជូនរួចហើយ អោយនៅគង់វង្សបានល្អ ជាពិសេសទុកជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋធ្វើដំណើរ ទៅសាលារៀន ទៅមន្ទីរពេទ្យ និងការដឹកជញ្ជូនកសិផលរបស់បងប្អូន។ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្លូវជាច្រើនខ្សែនៅតាមជនបទ បានប្រែក្លាយពីផ្លូវរទេះ ផ្លូវលំ ផ្លូវមានជង្ហុគ មានភក់ ទៅជាផ្លូវបេតុង ផ្លូវកៅស៊ូ ផ្លូវក្រាលគ្រួសក្រហម ស្ទើគ្រប់ទីកន្លែង ដែលនាំអោយប្រជាពលរដ្ឋមានជីវភាពធូធារមួយកម្រឹត។

សមិទ្ធិផលដែលមន្ទីរអភិវឌ្ឍន៍ជនបទសម្រេចបាននាពេលកន្លងមកមាន ស្ថាបនាផ្លូវជនបទសរុប៦៥៦ខ្សែ ស្មើនឹងប្រវែងជាង១៨៥៥គីឡូម៉ែត្រ ក្នុងនោះផ្លូវជនបទក្រាលកៅស៊ូ២ជាន់DBST មានចំនួ៥៩ខ្សែ សរុបជាង៤២១គីឡូម៉ែត្រ, ផ្លូវក្រាលគ្រួសក្រហម៥៦៦ខ្សែ, ផ្លូវក្រាលថ្មភ្នំ១១ខ្សែ, និងផ្លូវដីស២១ខ្សែ ។ ការកសាងស្ពាន លូប្រអប់ លូមូលបានរាប់សិបកន្លែងទៀត។ រីឯការសាងសង់អណ្តូងបានចំនួន៣៣៩៣អណ្តូង និងបានសាងសង់បង្គន់ជូនប្រជាពលរដ្ឋបានជាង១២ម៉ឺន៧ពាន់បង្គន់ផងដែរ ៕ ដោយ ៖ កាំង ហុងវាស្នា

អត្ថបទដែលទាក់ទង

សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ
2026/07/25 12:12:46 pm        83
ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am        150
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        134

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ

2026/07/25 12:12:46 pm
​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm