គណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា អញ្ជើញចុះពិនិត្យ ស្វែងយល់អំពីការផ្តល់សេវា​នៅមណ្ឌល​សុខភាពសង្ឃ័រ ក្នុងក្រុងស្វាយរៀង

2024/03/29 10:10:22 pm        138

នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ គណៈប្រតិភូគណៈកម្មការសុខាភិបាលសង្គមកិច្ចអតីត​យុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារីនៃរដ្ឋសភា (គណៈកម្មការទី៨ ) ដឹកនាំដោយលោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការ បានអញ្ជើញ​ចុះ​ពិនិត្យ ស្វែងយល់អំពីការផ្តល់សេវាសុខាភិបាល នៅមណ្ឌលសុខភាពសង្ឃ័រ ស្ថិតនៅក្នុង​ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។

 

តាមសេចក្តីរាយការណ៍របស់លោកស្រី នាង សារ៉ាន់ ប្រធានមណ្ឌលសុខភាពសង្ឃ័របានឱ្យដឹងថា មណ្ឌលសុខភាពនេះជាប់ចំណាត់ថ្នាក់លេខ៤ ក្នុងចំណោមមណ្ឌលសុខភាពទាំង៤៩ និង​មាន​បុគ្គលិក​ចំនួន ១០នាក់ ក្នុងនោះមានពេទ្យឆ្មបមធ្យមចំនួន ២នាក់ គ្រប់ដណ្តប់ប្រជាជនចំនួន ១៤ ៧៨៧នាក់ មកពី២សង្កាត់និង១៥ភូមិ ព្រម​ទាំង​មាន​ប្រជាពលរដ្ឋ​នៅ​ភូមិ​ផ្សេងៗ​មក​ទទួល​សេវា​ផង​ដែរ។ មណ្ឌលសុខភាពសង្ឃ័រ មានសេវាពិគ្រោះជំងឺក្រៅ ពិគ្រោះជំងឺក្នុង និងសេ​វា​ពិនិត្យ​ជំងឺ​មិន​ឆ្លង ពិសេសជំងឺទឹកនោមផ្អែម ជំងឺលើសសម្ពាធឈាម និងជំងឺផ្សេងៗទៀត ។ ជាមួយ​គ្នា​នេះ​មណ្ឌល​សុខភាពមានការព្យាបាលដោយការបង់ប្រាក់មានចំនួនតិច និងមានអ្នក​មក​ទទួល​សេវា​ដោយ​ប្រើប្រាស់ប័ណ្ណសមធម៌ និង ប.ស.ស មានចំនួន៦០០ទៅ៨០០នាក់ ដែល​ភាគ​ច្រើន​ជា​កម្មករ កម្មការិនីតាមរោងចក្រ សហគ្រាស និងអ្នកបម្រើសេវាក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រម​ទាំង​មាន​មន្ត្រី​រាជ​ការផងដែរ ។ ចំពោះជំងឺមិនឆ្លងមកពិនិត្យមានចំនួនពី៨០០ ទៅ៩០០នាក់ ស្មើនឹង​៦០% ដែលភាគច្រើនកើតទៅលើប្រជាពលរដ្ឋចាប់ពីអាយុ៤០ឆ្នាំឡើងទៅ ដោយសារ​ទទួល​ទាន​របប​អាហារ មានការធ្វេសប្រហែសរបស់ប្រជាពលរដ្ឋ និងមិនទាន់យល់ដឹងច្បាស់ពីជំងឺនេះ។

ក្នុងឱកាសនោះដែរ លោកជំទាវ ឡោក ខេង បានមានប្រសាសន៍ថ្លែងអំណរគុណ និង​កោត​សរសើរ​ដល់​មន្ត្រីពេទ្យក្នុងមណ្ឌលសុខភាព ដែលខិតខំបម្រើសេវាសុខភាព​ជាសកល​ជូន​ប្រជា​ពលរដ្ឋ​ឱ្យ​ទាន់​ពេលវេលា និងជួយដាក់ប៉ាណូផ្សព្វផ្សាយ ព្រមទាំងប្រកាសទប់ស្កាត់ និង​ផ្សាយ​តាម​គ្រប់​រូបភាពទាំងអស់ពីផលលំបាកនៃជំងឺមិនឆ្លង ដែលជំងឺ​នេះ​បាន​សម្លាប់​ប្រជាពលរដ្ឋ​ក្នុង​មួយ​ថ្ងៃ​ៗ​ជិត២០០នាក់ ជូនដល់ប្រជាពលរដ្ឋឱ្យបានយល់ដឹងកាន់តែច្បាស់ ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ​ឈានសម្រេចបានគោលដៅឆ្នាំ២០៣០ជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់ និង​ជា​ប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ លោកជំទាវ បានជម្រុញឱ្យមន្ត្រីពេទ្យទាំងអស់ និង​មន្ត្រី​ប.ស.ស ត្រូវចូលរួមសហការផ្សព្វផ្សាយពីសារៈសំខាន់នៃប.ស.សបន្ថែមទៀត និងត្រូវជំរុញ​ឱ្យ​មន្ត្រី​ទាំង​អស់ពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមទៀត និងទទួលយក​សំណើរ​ទាំង​អស់​របស់​មណ្ឌល​សុខ​ភាព​យកទៅពិភាក្សា ជាមួយក្រសួង និងជំរុញ ពន្លឿន​ការ​ដោះស្រាយ​ជូន​មណ្ឌល​សុខភាព​ឱ្យ​បាន​ឆាប់រហ័ស៕

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        32
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        124
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm