សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យបណ្តាប្រទេសអាស៊ីរក្សាសន្តិភាព និងសន្តិសុខដើម្បីការអភិវឌ្ឍ និងវិបុលភាពរួមក្នុងតំបន់

2024/03/29 11:45:20 pm        83

ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់ ឯកឧត្តម លី ប៉ោទុង អគ្គលេខាធិការ នៃវេទិកាបូអាវសម្រាប់អាស៊ី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមវេទិកាបូអាវសម្រាប់អាស៊ី ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី ២៧-២៩ ខែមីនា ឆ្នាំ២០២៤ នៅទីក្រុងបូអាវ ខេត្តហៃណាន នៃសាធារណរដ្ឋប្រជាមានិតចិន។

​នៅក្នុងឱកាសចូលរួមថ្លែងសុន្ទរកថាក្នុងពិធីបើកវេទិកាបូអាវសម្រាប់អាស៊ី ក្រោមមូលបទអាស៊ី និងពិភពលោក «បញ្ហាប្រឈម និងការទទួលខុសត្រូវរួម» សម្តេចតេជោ បានគូសបញ្ជាក់ពីសារសំខាន់នៃការទទួលខុសត្រូវរួមរបស់ប្រទេសនៅក្នុងតំបន់អាស៊ីក្នុងការរក្សាសន្តិភាព និងសន្តិសុខនៅក្នុងតំបន់ផ្តោតលើគោលការណ៍ពហុភាគីនិយម ដោយផ្អែកលើវិធានច្បាប់ ដើម្បីធានាដល់ការអភិវឌ្ឍនាពេលអនាគត និងវិបុលភាពរួមសម្រាប់ប្រទេសនៅក្នុងតំបន់ ស្របពេលដែលត្រូវបន្តធ្វើសមាហរណកម្មឱ្យកាន់តែស៊ីជម្រៅ និងជំរុញការតភ្ជាប់ឱ្យកាន់តែប្រសើរ ជាជាងការកាត់ផ្តាច់ និងការធ្វើឱ្យមានការរាំងស្ទះ។ 

សម្តេចតេជោបានសង្កត់ធ្ងន់ថា ទោះបីជាសេដ្ឋកិច្ចពិភពលោកមានកំណើនទាប អាស៊ីនៅតែជាតំបន់មួយដែលសម្រេចបានការអភិវឌ្ឍយ៉ាងខ្លាំងក្លា និងជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច ដោយមានប្រទេសចិនជាគំរូនៃការនៃកំណើន និងការអភិវឌ្ឍ ក្នុងការជួយឱ្យប្រជាជាតិដទៃទៀតមានវិបុលភាព ដោយមិនធ្វើឱ្យមានការខាតបង់ដល់ប្រទេសដទៃ។

ក្នុងពេលចូលរួមវេទិកាខាងលើ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានជួបពិភាក្សា ជាមួយ ឯកឧត្តម ចាវ ឡីជី ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនចិន។ ភាគីទាំងពីរ បានរំលឹកពីទំនាក់ទំនងមិត្តភាពដែកថែប និងឯកភាពផ្លាស់ប្តូរទស្សនកិច្ចជាន់ខ្ពស់ និងអនុវត្តឱ្យមានប្រសិទ្ធភាពនូវកិច្ចសហប្រតិបត្តិការត្បូងពេជ្រលើវិស័យអាទិភាពទាំង៦។ ភាគីទាំងពីរបានវាយតម្លៃខ្ពស់លើសមិទ្ធផល នៃកិច្ចសហប្រតិបត្តិការខ្សែក្រវាត់និងផ្លូវ និងបញ្ជាក់នូវភាពចាំបាច់ក្នុងការអនុវត្តឱ្យបានពេញលេញនូវការអភិវឌ្ឍច្រករបៀងឧស្សាហកម្ម និងច្រករបៀងអង្ករ និងមច្ឆា ក្នុងពេលដែលប្រទេសចិន កំពុងចាប់ផ្តើមដំណើរការថ្មី នៃការតភ្ជាប់អន្តរកម្ម និងការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់។ ភាគីចិនបានឯកភាពជំរុញក្រុមហ៊ុនវិនិយោគចិនឱ្យកាន់តែច្រើនមកបណ្តាក់ទុននៅកម្ពុជាលើវិស័យសំខាន់ៗ និងនាំចូលកសិផលកម្ពុជា។ ចិននឹងបន្តគាំទ្រកម្ពុជាតាមមាគ៌ាអភិវឌ្ឍន៍របស់ខ្លួន។ 

ក្នុងឱកាសនោះដែរ សម្តេចតេជោ ក៏បានជួបពិភាក្សាជាមួយ ឯកឧត្តម ហ្នឹង ហ្វី លេខាធិការ នៃ គណៈកម្មាធិការបក្សកុម្មុយនីស្តចិន ខេត្តហៃណាន។ ភាគីទាំងពីរបានកត់សម្គាល់ដោយការពេញចិត្តក្រៃលែងចំពោះកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ដែលត្រូវបានលើកកម្ពស់នៅក្នុងឆ្នាំនៃការផ្លាស់ប្តូរ ប្រជាជន និងប្រជាជននេះ ហើយបានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងខេត្ត ហៃណាន និងកម្ពុជា។ ដោយខេត្តហៃណានទទួលបានទេសចរក្នុងស្រុក និងក្រៅប្រទេសជាង ៩០ លាននាក់ក្នុងឆ្នាំ២០២៣ ឯកឧត្តម ហ្នឹង ហ្វី ក៏បានសន្យាជំរុញទេសចរចិន និងទេសចរបរទេស ដែលបានមកទស្សនានៅខេត្តហៃណានឱ្យបន្តមកកម្ពុជា។ ដោយសារតែកម្ពុជា និងខេត្តហៃណានមានអាកាសធាតុ និងស្ថិតនៅក្នុងតំបន់ត្រូពិចដូចគ្នាភាគីទាំងពីរបានបញ្ជាក់នូវការប្តេជ្ញាចិត្តក្នុងការជំរុញការផ្លាស់ប្តូរការស្រាវជ្រាវ និងការអភិវឌ្ឍលើវិស័យកសិកម្ម។ ក្នុងឱកាសនោះសម្តេចតេជោ ក៏បានថ្លែងអំណរគុណ ចំពោះខេត្តហៃណាន ជាពិសេសបណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មត្រូពិចចិន ដែលបានផ្តល់កិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលដល់មន្ត្រីកម្ពុជា និងនិស្សិតកម្ពុជាលើវិស័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកសិកម្ម នៅតំបន់ត្រូពិច។

សម្តេចតេជោ ក៏បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តមនាយឧត្តមសេនីយ៍ ហឺ វ័យទុង សមាជិក ការិយាល័យនយោបាយមជ្ឈឹមបក្ស និងជាអនុប្រធានទី២ នៃគណៈកម្មាធិការយោធាមជ្ឈិមបក្សចិនអំពីការពង្រឹង កិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាល ការផ្លាស់ប្តូរព័ត៌មានការចែករំលែកបទពិសោធន៍ និងការដោះមីន។ ក្នុងឱកាសស្នាក់នៅខេត្តហៃណាន សម្តេចតេជោក៏បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅបណ្ឌិត្យ សភាវិទ្យាសាស្ត្រកសិកម្មត្រូពិចចិន (CATAS) និងទីក្រុងអវកាសអន្តរជាតិវិនឆាង ក្នុងគោលបំណង ជំរុញកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន លើការអភិវឌ្ឍវិស័យកសិកម្ម និងបច្ចេកវិទ្យាផងដែរ។ 

សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ធ្វើមាតុភូមិនិវត្តមកដល់ប្រទេសកម្ពុជាវិញ នៅព្រឹកថ្ងៃទី២៩ ខែមីនានេះ ប្រកបដោយសុវត្ថិភាព បន្ទាប់ពីបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាបូអាវ ប្រកបដោយលទ្ធផលជោគជ័យយ៉ាងត្រចះត្រចង់ នៅសាធារណរដ្ឋប្រជាមានិតចិន៕

អត្ថបទ៖វ៉ន ដារ៉ា

អត្ថបទដែលទាក់ទង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        101
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        148
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        130

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm