យោធាអាមេរិកអះអាងថា យានដ្រូនរបស់ក្រុមហ៊ួទីចំនួន ៤គ្រឿងទៀត ត្រូវបានបំផ្លាញ

2024/03/29 05:56:17 pm        25

យោធាអាមេរិក បាននិយាយថា កងកម្លាំងសហរដ្ឋអាមេរិក បានបាញ់ទម្លាក់យានដ្រូនចំនួន៤គ្រឿងដែលបាញ់បង្ហោះដោយក្រុមហ៊ួទីក្នុងប្រទេសយេម៉ែន កាលពីថ្ងៃព្រហស្បតិ៍។

ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក (CENTCOM) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យានដ្រូនទាំងនេះ ត្រូវបានកំណត់គោលដៅទៅកាន់នាវាចម្រុះអាមេរិក-អង់គ្លេស និងនាវាចម្បាំងសហរដ្ឋអាមេរិក នៅសមុទ្រក្រហម ដោយបន្ថែមថា ឧបទ្ទវហេតុនេះ គឺជាថ្ងៃទីពីរនៃការវាយប្រហារលើនាវាកងទ័ពជើងទឹកអាមេរិក នៅក្នុងតំបន់នេះ។

ក្រុមចម្រុះ បានស្ទាក់ចាប់ និងបំផ្លាញយានដ្រូនចំនួន៤គ្រឿង ដែលហោះសំដៅលើនាវាចម្បាំងរបស់សហរដ្ឋអាមេរិកនៅក្នុងសមុទ្រក្រហម កាលពីថ្ងៃពុធ។

ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ ២០២៣មក ក្រុមហ៊ួទី បានបើកការវាយប្រហារលើការដឹកជញ្ជូនពាណិជ្ជកម្មនៅ សមុទ្រក្រហម និងឈូងសមុទ្រ Aden ដើម្បីជាការសងសឹកចំពោះការវាយប្រហាររបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សាស្ទ្រីប។

ជាការឆ្លើយតប សហរដ្ឋអាមេរិក និងអង់គ្លេស បានធ្វើការវាយប្រហារតាមផ្លូវអាកាស និងមីស៊ីលប្រឆាំងនឹងគោលដៅរបស់ក្រុមហ៊ួទីនៅក្នុងប្រទេសយេម៉ែន ចាប់តាំងពីពាក់កណ្តាលខែមករា ដែលនាំឲ្យមានការកើនឡើងនៃការវាយប្រហារដោយកងកម្លាំងហ៊ួទីទៅលើនាវាចម្បាំងអាមេរិក ឬអង់គ្លេស។

ក្រុមហ៊ុនដឹកជញ្ជូនជាច្រើនបានផ្លាស់ប្តូរផ្លូវ ដើម្បីជៀសវាងសមុទ្រក្រហម ដែលជាផ្លូវទឹកដ៏មមាញឹកបំផុតរបស់ពិភពលោក ដើម្បីទៅដល់គោលដៅនានា នៅអាហ្វ្រិក។

អត្ថបទដែលទាក់ទង

អង់គ្លេស នឹងដាក់ពង្រាយមីស៊ីលលឿនជាងសំឡេង នៅឆ្នាំ២០៣០
2024/04/29 03:31:31 pm        1
លោក Elon Musk រៀបរាប់ពីវឌ្ឍនភាពនៃក្រុមហ៊ុន Neuralink អំឡុងទស្សនកិច្ច នៅទីក្រុងប៉េកាំង
2024/04/29 03:30:13 pm        1
យុទ្ធសាស្ត្រថាមពលរបស់អាមេរិក ស្ថិតក្នុងហានិភ័យ នៅក្នុងការបោះឆ្នោតប្រធានាធិបតីនាពេលខាងមុខ
2024/04/29 03:23:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេស នឹងដាក់ពង្រាយមីស៊ីលលឿនជាងសំឡេង នៅឆ្នាំ២០៣០

2024/04/29 03:31:31 pm
​លោក Elon Musk រៀបរាប់ពីវឌ្ឍនភាពនៃក្រុមហ៊ុន Neuralink អំឡុងទស្សនកិច្ច នៅទីក្រុងប៉េកាំង
2024/04/29 03:30:13 pm
​យុទ្ធសាស្ត្រថាមពលរបស់អាមេរិក ស្ថិតក្នុងហានិភ័យ នៅក្នុងការបោះឆ្នោតប្រធានាធិបតីនាពេលខាងមុខ
2024/04/29 03:23:14 pm
​រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអ៊ូឌីត៖ ជម្លោះនៅហ្កាហ្សា ត្រូវតែដោះស្រាយ «យ៉ាងដាច់ខាត»
2024/04/29 03:21:55 pm
​អ្នកទោសសង្គ្រាមអ៊ុយក្រែន និយាយអំពីការធ្វើទារុណកម្ម និងអំពើហិង្សាផ្លូវភេទ ពេលកំពុងជាប់ឃុំ
2024/04/29 03:20:29 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/04/28 12:55:01 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/04/25 02:59:32 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/04/27 05:39:28 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/04/28 12:11:47 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/04/28 01:09:36 pm

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am