Jesse Lingard ស្ថិត​ក្នុង​គំរោង​របស់ Ole Gunnar Solskjaer រដូវ​កាល​នេះ​

2021/07/20 08:22:05 pm        75

​បាល់ទាត់៖ ​ក្រុម​បិសាច​ក្រហម Manchester United បាន​ចាប់ផ្តើម​យុទ្ធនាការ​ប្រកួត​មិត្តភាព​កំដៅ​សាច់ដុំ​ ត្រៀម​រដូវ​កាល​ថ្មី​កាលពី​ថ្ងៃអាទិត្យ​ដោយ​យកឈ្នះ Derby County ដែល​ដឹកនាំ​ដោយ Wayne Rooney ២-១​។ ​​Tanith Chong និង​កីឡាករ​វ័យ ១៩ឆ្នាំ Facundo Pellestri រកបាន​ម្នាក់​មួយ​គ្រាប់​ក្នុង​ជ័យជំនះ​នេះ​។​

​ប្រកួត​នោះដែរ​ក៏មាន​វត្តមាន​ខ្សែបម្រើស្លាប​អង់គ្លេស Jesse Lingard ផងដែរ ខណៈ​ក្រោយ​ចប់​ការ​ប្រកួត​អ្នកចាត់ការ Ole Gunnar Solskjaer បាន​បញ្ជាក់​ថា កីឡាករ​វ័យ ២៨​ឆ្នាំ​រូប​នេះ​ស្ថិត​ក្នុង​គំរោង​របស់​លោក​សំរាប់​រដូវ​កាល​ថ្មី​។ ​វត្តមាន​របស់ Lingard ដែល​បាន​ផ្លាស់ប្ដូរ​បាន​បង្ហាញ​ទំរង់​លេង​អស្ចារ្យ​មិន​ខុស​ពី​ពេល​នៅ West Ham រដូវ​កាល​មុន​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​នោះ​ទេ​។ ​អ្នកចាត់ការ​សញ្ជាតិ​ណ័​រវេ​ស​បាន​បន្តថា Jesse បាន​ត្រលប់​មក​វិញ​ហើយ ហើយ​លោក​សប្បាយ​រីក​រាយ​នៅ​ពេល​លឺ​ថា Jesse ប្តេជ្ញា​ចិត្ត​ជាមួយ​ក្លិប​ និង​ប្រយុទ្ធ​ដើម្បី​ជំរើស​ដំបូង​ក្នុង​ក្រុម​។

​​រំលឹក​ថា Jesse Lingard ត្រូវ​បាន Manchester United បញ្ចេញ​ឱ្យ West Ham ខ្ចី​ក្រោម​ការដឹកនាំ​របស់​លោក David Moyes​។ ត្រឹម​ពាក់​កណ្តាល​រដូវ​កាល Lingard បាន​ក្លាយ​ជា​កីឡាករ​នាំ​លេង​ម្នាក់​នៅ​ទីនោះ​ដោយ​បង្ហាញខ្លួន​សរុប ១៦​ប្រកួត​រក​បាន ៩​គ្រាប់ និង ៤​បាល់​បញ្ជូន​។ West Ham ក៏បាន​ព្យាយាម​ចរចា​ជាមួយ Manchester United ដើម្បី​ទិញ​ផ្តាច់​កីឡាករ​វ័យ ២៨​ឆ្នាំ​រូបនេះ​ដែរ​ តែ​ត្រូវបាន​ក្លិប​នៅ Old Trafford ដាក់​តំលៃ​ថ្លៃ​ពេក​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        115
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        127
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        131

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កូរ៉េខាងជើងគាំទ្រតួនាទីអាស៊ាន និងរិះគន់ការស្វែងរកសន្តិសុខ និងវិបុលភាពរបស់អាមេរិក នៅអាស៊ីអាគ្នេយ៍

2026/07/24 07:50:27 pm
​UN ជំរុញឱ្យមានការជម្លៀសនាវិក ៦.០០០នាក់ដែលជាប់នៅក្នុងច្រកសមុទ្រ Hormuz
2026/07/24 07:49:51 pm
​ចិន៖ អាមេរិកមិនមែនជាភាគីជម្លោះនៅ​សមុទ្រចិនខាងត្បូងទេ ក្រោយ​​លោក Trump និងលោក Marcos ​ជជែក​​តាម​ទូរស័ព្ទ
2026/07/24 07:49:23 pm
​អ៊ីរ៉ង់ជំរុញឱ្យប្រជាជនក្នុងតំបន់នៅចម្ងាយ​ ៥០០ម៉ែត្រ ពីកន្លែងស្នាក់នៅសម្ងាត់របស់កងទ័ពអាមេរិក
2026/07/24 07:46:06 pm
​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm