ឯកឧត្តម ហេង រតនា ចុះពង្រឹងសមាជិកបក្សដើម្បីយកប្រៀបឈ្នះការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្តអាណត្តិទី៤ ឆ្នាំ២០២៤

2024/03/30 09:27:48 pm        59

កណ្តាល ៖ ប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកនិងជាប្រធានក្រុមការងាររដ្ឋាភិបាលចុះ មូលដ្ឋានស្រុកលើកដែក ឯកឧត្តម ហេង រតនា បានជម្រុញដល់សមាជិកសមាជិកាបក្សប្រជាជនកម្ពុជាស្រុកលើកដែកខេត្តកណ្តាលទាំងអស់ ត្រូវពង្រឹងស្មារតី និងឆន្ទៈ ហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដោយគោរពស្មោះត្រង់តាមគោលការណ៍គណបក្ស “សមាជិកគណ បក្ស ម្នាក់បោះឆ្នោតជូនគណបក្សប្រជាជនមួយសន្លឹក! ” ដើម្បីដណ្តើមយកប្រៀបឈ្នះក្នុងការបោះឆ្នោតជ្រើសរើសក្រុម ប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុម ប្រឹក្សាស្រុក ក្រុម ប្រឹក្សាខណ្ឌ អាណត្តិទី៤ ក្នុងខែឧសភា ឆ្នាំ ២០២៤ ខាងមុខនេះ។

 ការជម្រុញនេះ ធ្វើឡើងនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤នា ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកលេីកដែក ខេត្ត កណ្តាល ខណះឯកឧត្តម ហេង រតនា ប្រធានគណៈអចិ ន្ត្រៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកនិងជាប្រធានក្រុមការងាររដ្ឋាភិបាលចុះមូលដ្ឋានស្រុកលើកដែកចុះជួបសំណេះសំណាល ហើយផ្តល់នូវថវិកានិងគ្រឿង ភេសជ្ជះជាច្រើនកេសដល់សមាជិក-សមាជិការគណបក្សប្រជាជនកម្ពុជាស្រុកលើកដែកខេត្តកណ្តាលទាំងមូលសម្រាប់ជួបជុំសប្បាយរីករាយក្នុងពិធីសង្ក្រាន្តអបអរអំណរឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលចូលមកដល់នាថ្ងៃដ៍ខ្លីខាងមុខនេះ។

ឯកឧត្តម ហេង រតនា ក៍បានថ្លែងអំណរគុណដល់សមាជិសមាជិកានៃអង្គបោះឆ្នោតទាំងអស់ដែលបានចេញទៅបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ឆ្នាំ ២០២៤ កាលពីពេលថ្មីៗនេះបានគ្រប់ៗគ្នា ហើយដណ្តើមបានជ័យជម្នះ ជាពិសេសបានគាំទ្រឲ្យសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជាប់ជាប្រធានព្រឹទ្ធសភា ក្នុងនីតិកាលទី៥ នេះថែមទៀត។ ឯកឧត្តម ហេង រតនា សង្កត់ធ្ងន់ថា ដើម្បីដណ្តើមប្រៀបឈ្នះបន្តទៀតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុម ប្រឹក្សាខណ្ឌ អាណត្តិទី៤ ដែលនឹងប្រព្រឹត្តឡើងនៅថ្ងៃទី ២៦ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេាះ សមាជិកបក្ស ទាំង អស់ត្រូវពង្រឹងស្មារតី និងមានឆន្ទៈហើយបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ដោយគោរពស្មោះត្រង់តាមគោលការណ៍ គណបក្ស “សមាជិកគណបក្សម្នាក់ បោះ ឆ្នោតជូនគណបក្សប្រជាជនមួយសន្លឹក!” ។ជាមួយគ្នានេះ ឯកឧត្តមក៍បានជំរុញទៅសមាជិកគណបក្សប្រជាជនទាំងអស់ត្រូវបន្តធ្វើអំពើល្អ លើពលរដ្ឋផ្សេងៗ ដោយមិនមានការរើសអើងនិន្នាការនយោបាយឡើយ. ដើម្បីទទួលបាននូវចំនួនសមាជិកបក្សថ្មីៗបន្ថែមទៀតមកចូលរួមរស់ជីវភាពនយោបាយជាមួយគណបក្ស ប្រជាជនកម្ពុជាឲ្យ បានកាន់តែច្រើនឡើង។ ជាពិសេសត្រូវបន្តពង្រឹងសាមគ្គីបក្ស ដោយប្ដូរផ្ដាច់បោះឆ្នោតឲ្យទទួលបានជ័យជំនះបន្តទៀត ដើម្បី CPP មានឱកាសបន្តបម្រើប្រជាពល រដ្ឋនិងអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចម្រើនឡើង។

 សូមជម្រាបថា ក្នុងគោលបំណងដើម្បីយកប្រៀបឈ្នះ រាល់ពេលការបោះឆ្នោតនោះ គណៈកម្មាធិការគណបក្សស្រុកលើកដែកបានសហការយ៉ាងជិតស្និត ជាមួយក្រុម ការងារគណបក្សខេត្តកណ្តាល ត្រៀមលក្ខណៈ រៀបចំយ៉ាងហ្មត់ចត់នូវកិច្ចការនានា សម្រាប់ឈានទៅកាន់ការ បោះឆ្នោត ធានាសម្រេចបានជោគជ័យ(សមាជិក ១នាក់សំឡេងគាំទ្រ១សន្លឹក) ។ដោយតាមដានត្រួតពិនិត្យ និងដោះស្រាយរាល់សំណូមពរចាំបាច់នានារបស់អង្គបោះ ឆ្នោត។ព្រមទាំងបន្តណែនាំដល់អង្គបោះឆ្នោត អំពីការគូសសន្លឹកឆ្នោត របៀបគូសសន្លឹកឆ្នោតលំដាប់លេខរៀងលើសន្លឹកឆ្នោតនិងទីតាំងការិយាល័យបោះឆ្នោត។ ទប់ស្តាប់នូវរាល់ឧបាយកលញុះញ៉ង់បំបែកបំបាក់ការឃោសនាអគតិផ្សេងៗរបស់ក្រុមជ្រុលនិយម បន្តក្ដាប់ឲ្យបានសតិអារម្មណ៍កម្លាំងជំរុញ តាមដាននិងប្តឹងតវ៉ាលើការ រំលោភបំពានផ្សេងៗ។ ថែរក្សាការពារសន្តិសុខសុវត្ថិភាពឲ្យបានល្អបំផុត និង ផ្សព្វផ្សាយសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហា ផ្ទៃនិងសេចក្តីថ្លែងការណ៍ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត៕ អត្ថបទ ៖ ភារម្យ​

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        46
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        131
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm