ជំងឺកូវីដ១៩នៅស្វាយរៀងហាក់មិនបានថមថយ ខណៈអ្នកជំងឺថ្មីត្រូវបានរកឃើញ​​បន្ថែម​នៅ​គ្រប់តំបន់

2021/07/20 09:31:56 pm        682

ស្វាយរៀង ៖ វត្តមានជំងឺកូវីដ១៩នៅស្វាយរៀង នាពេលបច្ចុប្បន្ន​ហាក់មិនមានសញ្ញាបញ្ជាក់​ថយចុះនោះទេ ខណៈដែលក្រុមការងារចុះស្រាវជ្រាវ បានរកឃើញវិជ្ជមានជំងឺកូវីដ១៩ បន្ថែមនៅគ្រប់តំបន់ ។

លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្ត និងជាអនុប្រធានគណៈកម្មការទប់ស្កាត់ជំងឺ​កូវីដ១៩ ខេត្តស្វាយរៀង​នៅថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ស្ថានភាពជំងឺកូវីដ១៩ នៅ​ស្វាយរៀងហាក់មិនមានថបថយចុះនោះទេ ខណៈដែលវិជ្ជមានជំងឺ covid១៩ បានផ្ទុះឡើង​ជា​បន្តបន្ទាប់នៅគ្រប់តំបន់ពិសេសថ្មីៗនេះក្រុមការងារចុះស្រាវជ្រាវបានរកឃើញវិជ្ជមានជំងឺកូវីដ១៩ ទៅលើក្រុមអាជីវករប្រកបរបរនៅក្នុងផ្សារកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង ចំនួនជាង៨០នាក់បន្ថែម ។

លោក បានបន្ថែមថា នៅក្នុងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ នៅស្វាយរៀង ក្រុមការងារបាន​ចុះ​ស្រាវជ្រាវរកឃើញវិជ្ជមានជំងឺកូវីដ១៩ នៅតាមសហគមន៍ ពិសេសនៅតាមរោងចក្រ សហគ្រាស​ក្នុងមួយថ្ងៃមិនក្រោមពីចន្លោះពី ៥០ទៅ ៩០នាក់ទេ ដែលវិជ្ជមានជំងឺកូវីដ១៩ ភាគច្រើន​ជា​កម្មករ​បំរើការងារនៅរោងចក្រ ដែលបាននាំចម្លងទៅពលរដ្ឋនៅក្នុងសហគមន៍។

ប្រឈមនឹងបញ្ហាជំងឺកូវីដ១៩ មានការរីករាលនៅតាមសហគមន៍ លោក តូច ប៉ូលីវ៉ា បានបញ្ជាក់ថា អនុវត្តតាមបទបញ្ជារាជរដ្ឋាភិបាល បច្ចុប្បន្នរដ្ឋបាលខេត្តបាន​សហការជាមួយ​នឹងផ្នែកពាក់ព័ន្ធ​បាន​ចុះអប់រំពី វិធានរបស់ក្រសួងសុខាភិបាល និងអនុសាសន៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ៣ការពារ និង៣កុំ និងណែនាំពលរដ្ឋអោយធ្វើអនាម័យ សម្អាតបរិស្ថាន នៅគ្រប់តំបន់ ពិសេសជម្រុញដល់រោងចក្រ សហគ្រាស ធ្វើជីវសុវត្តិភាព បាញ់ថ្នាំសម្លាប់មេរោគ ដើម្បីបង្កាចម្លងជំងឺដល់កម្មករ កម្មការិនី ខណៈដែលជំងឺកូវីដ១៩ ភាគច្រើនកើតនៅតាមរោងចក្រ សហគ្រាស ។

តាមរបាយការណ៍របស់រដ្ឋបាលខេត្ត គិតត្រឹមថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ នៅក្នុងព្រឹត្តិការណ៍​សហគមន៍២០កុម្ភៈ ស្វាយរៀង មានពលរដ្ឋខ្មែរ និងជនបរទេស រងវិជ្ជមានជំងឺកូវីដ១៩ មានចំនួន ៤ពាន់០២១នាក់ ស្ត្រីចំនួន ២ពាន់២១៦នាក់ ឈឺស្លាប់មានចំនួន៤៨នាក់ស្រីចំនួន២៩នាក់ ក្នុងនោះព្យាបាល​ជាសះស្បើយមានចំនួន ៣ពាន់២២៧នាក់ ស្រីចំនួន ១ពាន់៨២៤នាក់ និងកំពុងធ្វើការព្យាបាល ចំនួន៧២៧នាក់ ស្រីចំនួន៣៤៨នាក់ ៕

អត្ថបទ ៖ សារិទ្ធ

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        106
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        211
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        199

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm