ប្រធានាធិបតីអ៊ុយក្រែនលោកហ្សេឡិនស្គី រាយការណ៍ថា ប្រាក់ចំណូលរបស់ខ្លួន បានកើនឡើង នៅឆ្នាំ ២០២២

2024/03/30 09:42:19 pm        191

អ៊ុយក្រែន ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូមៀ ហ្សេឡិនស្គី (Volodymyr Zelenskiy) កាលពីថ្ងៃសុក្រ បានប្រកាសថា ប្រាក់ចំណូលរបស់ខ្លួនសម្រាប់ឆ្នាំ ២០២២ បានកើនឡើងដល់ ១២,៤២ លាន ហ៊ីរីវនៀ(hryvnias) ( ៣០៦.000ដុល្លារ) ពី ៣,៧ លានហ៊ីរីវនៀកាលពីឆ្នាំមុន ជាមួយនឹងការកើនឡើងនេះ  បានមកពីការប្រមូលជួល និងការលក់មូលបត្របំណុលរដ្ឋាភិបាលមួយចំនួនដែលមានភាពប្រសើរឡើង។

សេចក្តីថ្លែងការណ៍នៅលើគេហទំព័ររបស់ប្រធានាធិបតី បាននិយាយថា ប្រាក់ចំណូលភាគច្រើនរបស់ប្រធានាធិបតី និងគ្រួសាររបស់ខ្លួន បានមកពីប្រាក់ខែ ការប្រាក់ធនាគារ និងចំណូលពីការជួលអចលនទ្រព្យ។

សេចក្តីថ្លែងការណ៍នោះ បានឲ្យដឹងទៀតថា លោកហ្សេឡិនស្គី និងគ្រួសាររបស់លោក ទទួលបានប្រាក់ចំណូលចំនួន ៧,៤៥ លានហ៊ីរីវនៀអ៊ុយក្រែនពីការលក់មូលបត្របំណុលរដ្ឋាភិបាល។

សេចក្តីថ្លែងការណ៍នោះ បានបញ្ជាក់ថា ប្រាក់ចំណូលភាគច្រើន បានមកពីប្រាក់ខែរបស់លោក ការប្រាក់ពីធនាគារ និងការជួលអចលនទ្រព្យរបស់លោក ហើយវាបានរាយការណ៍ថា មិនមានការផ្លាស់ប្តូរធំដុំ   នៃទ្រព្យសម្បត្តិរបស់ប្រធានាធិបតី ឬយានជំនិះដែលលោកមាននោះទេ។

នៅក្នុងសេចក្តីប្រកាសមុន លោកហ្សេឡិនស្គី បានរាយការណ៍ពីប្រាក់ចំណូលគ្រួសារចំនួន ៣,៧ លាន ហ៊ីរីវនៀហើយនៅឆ្នាំ ២០២១ មុនពេលការផ្ទុះសង្រ្គាមនៅឆ្នាំ ២០២២ ប្រាក់ចំណូល ១០,៨ លាន ហ៊ីរីវនៀ។ ការធ្លាក់ចុះយ៉ាងខ្លាំងក្នុងឆ្នាំ ២០២២ ត្រូវបានគេសន្មតថា មានប្រាក់ចំណូលពីការជួលអចលនទ្រព្យតិចតួច។

អត្ថបទដែលទាក់ទង

លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am        34
មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am        66
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        87

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm