អ្នកប្រកបរបរវិជ្ជាជីវៈសុខាភិបាលត្រូវតែចុះបញ្ជី ទើបមានលទ្ធភាពប្រកបវិជ្ជាជីវៈជាឱសថការី

2024/03/30 09:51:35 pm        102

ភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាល ថា អ្នកប្រកបរបរវិជ្ជាជីវៈសុខាភិបាល ឬអ្នកចង់ប្រកបរបរវិជ្ជាជីវៈឱសថការី ត្រូវតែចុះបញ្ជី ការនៅគណៈឱសថការីរបស់ខ្លួន និងមានគុណវុឌ្ឍគ្រប់គ្រាន់ ទើបអាចប្រកបវិជ្ជាជីវៈជាឱសថការីនេះបាន។

​ឯកឧត្តមវេជ្ជៈបណ្ឌិត ម៉ី សំបូរ រដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាល តំណាងខ្ពង់ខ្ពស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល លើកឡើងនៅក្នុងកម្មវិធីបោះឆ្នោតជ្រើសរើសឱសថការីតំណាងអង្គភាពថ្នាក់កណ្តាល នៅថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០២៤ នេះថា ពាក់ព័ន្ធវិស័យសុខាភិបាលនេះ  ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានក្រើនរំលឹកជារឿយៗ អំពីសារៈសំខាន់ កាតព្វកិច្ច និងភារកិច្ចរបស់គណៈទាំងឡាយ ដើម្បីអនុវត្តនូវការប្រកបវិជ្ជាជីវៈសុខាភិបាលរៀងខ្លួនៗ ក្នុងការចូលរួមធ្វើយ៉ាងណា ដើម្បីសុខភាព សុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា ឲ្យបានកាន់តែប្រសើរឡើង។

ឯកឧត្តមវេជ្ជៈបណ្ឌិត បន្តថា ពាក់ព័ន្ធច្បាប់អ្នកប្រកបវិជ្ជាជីវៈនេះ ក្រសួងសុខាភិបាលបានជម្រុញឲ្យគណៈវិជ្ជាជីវៈ ដែល ក្រោមឱវាទក្រសួង ដែលជាអ្នកអនុវត្ត ត្រូវគ្រប់គ្រងសមាជិក-សមាជិកការដែលបានចុះបញ្ជីការ ក្នុងនោះបើគ្មានការចុះបញ្ជីការ ក៏គ្មាន ការប្រកបរបរវិជ្ជាជីរៈនោះដែរ។ ការចុះបញ្ជីការឱសថការីមានសារៈសំខាន់ខ្លាំងណាស់ ពោលគឺចង់ឲ្យអ្នកប្រកបអ្នកប្រកបរបរវិជ្ជាជីវៈ ឬអ្នកចង់ប្រកបរបរវិជ្ជាជីវៈឱសថការី ត្រូវតែចុះបញ្ជីការនៅគណៈឱសថការីនៅតាមរាជធានី-ខេត្ត ដើម្បីពិនិត្យអំពីលទ្ធភាព គុណវុឌ្ឍ របស់អ្នកប្រកបវិជ្ជាជីវៈ និងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការប្រកបវិជ្ជាជីវៈជាឱសថការីនេះ ។

ចំណែក ឯកឧត្តម បាន បុត្តា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈឱសថការីជាតិ ដែលជាប់ ជាឱសថការីតំណាងអង្គភាពថ្នាក់កណ្តាល ឈរលេខរៀងទី១ អណត្តិទី៣ បានថ្លែងនូវការប្តេជ្ញាចិត្តខ្ពស់ នឹងបន្តការងារចូលរួមជាមួយ ក្រុមប្រឹក្សាគណៈឱសថការីជាតិ ដែលនឹងបោះឆ្នោតឆាប់ៗនាពេលខាងមុខ នឹងបានសន្យាថា ចំពោះកិច្ចការងារ និងអ្វីៗដែលបាន ឃោសនារកសំឡេងគាំទ្រ រហូតទទួលបានជោគជ័យនៅពេលនេះ ឯកឧត្តមនឹងបន្តអនុវត្តតាមការងារឲ្យកាន់តែរីកចម្រើនថែមទៀត ជាពិសេសការពង្រឹងគុណភាពសេវាក្នុងវិស័យទាំងនោះ និងត្រូវចូលរួមនៃការពង្រឹងចុះបញ្ជិការ ការផ្តល់អាជ្ញាបណ្ណ ការគោរពនូវ បទដ្ឋានគតិយុត្តិ ដែលមានជាធរមាន ព្រមទាំងបង្កើតនូវអ្វីៗដែលថ្មីសម្រាប់ឱសថការី ដើម្បីអភិវឌ្ឍ និងការចូលរួមនៅក្នុងកម្មវិធី រាជរដ្ឋាភិបាល ក្នុងអណត្តិជាបន្តបន្ទាប់ និងគាំទ្រគ្រប់គោលនយោបាយរបស់ក្រសួងសុខាភិបាលដែលបានដាក់ជូន ដើម្បីគ្រប់គ្រង អ្នកប្រកបវិជ្ជាជីវៈ នៅ ក្នុងវិស័យឱសថសាស្រ្ត នឹងសាមគ្គីគ្នាដើម្បីអភិវឌ្ឍវិស័យនេះឲ្យកាន់តែរីកចម្រើនថែមទៀត។

សូមបញ្ជាក់ថា នៅក្នុងកម្មវិធីបោះឆ្នោតជ្រើសរើសឱសថការីតំណាងអង្គភាពថ្នាក់កណ្តាលនេះ បានជ្រើសរើសតំណាង ៥រូប ដើម្បី ទៅចូលរួមចូលរួមបោះឆ្នោតថ្នាក់ជាតិបន្ត ក្នុងនោះមាន៖ លោក បាន បុត្តា ឈរលេខរៀងទី១, លោក យ៉ង់ ដារាវុធ លេខរៀងទី២, លោក លឹម រតនៈ លេខរៀងទី៣, លោក ហ៊ុន ហួង លេខរៀងទី៤ និងលោក ហោ ពន្លក ឈរលេខរៀងទី៥ ៕

អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        75
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        127
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        130

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm