មន្រ្តីជំនាញសុខាភិបាល ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ ជាង១០ម៉ឺននាក់

2021/07/20 09:55:34 pm        665

កំពង់ធំ៖ យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជំហ៊ាន៣ បានចាប់ផ្តើមចាក់ជូនប្រជាពលរដ្ឋនៅតំបន់ ប្រឈមក្នុងខេត្តកំពង់ធំ ចំនួន៤ក្រុងស្រុក បានប្រមាណជាង១០ម៉ឺននាក់ ក្នុងរយៈពេលប្រាំបីថ្ងៃ។

ឯកឧត្តមវេជ្ជបណ្ឌិត ស្រី ស៊ីន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ធំ ប្រាប់ទូរទស្សន៍ BTV នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ បានបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងជំហ៊ាន៣ ទ្រង់ទ្រាយធំ សម្រាប់ខេត្តកំពង់ធំ បាននិងកំពុងចាក់ជូនប្រជាពលរដ្ឋចំនួន៤ក្រុង ស្រុក ដែលជាតំបន់​មាន​ហានិភ័យ​នៃ ការឆ្លងរីករាលដាលជំងឺកូវីដ១៩ លើស្រុកបារាយណ៍ ស្រុកតាំងគោក ​ស្រុកសន្ទុក និង​ក្រុងស្ទឹងសែន ដែលមានប្រជាពលរដ្ឋគ្រប់អាយុចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ សរុបប្រមាណ ២២៧,១២០នាក់ និងបានចាប់ផ្តើមចាក់ចាប់តាំងពី ថ្ងៃទី១២ រហូតដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ មានប្រជាពលរដ្ឋមកចាក់វ៉ាក់សរុបចំនួន១០៤,៣០០នាក់ ស្រីចំនួន ៥៣,៩៨០នាក់ស្មើរ៤៦% នៃ​ប្រជាពលរដ្ឋ គ្រប់អាយុ។

ក្នុងនោះមណ្ឌលចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ សរុបមានចំនួន៣៧មណ្ឌល ៖ នៅ ស្រុកបាយណ៍​ចំនួន១៤ ,ស្រុកតាំងគោកចំនួន ៨, ស្រុកសន្ទុកចំនួន ៩ និងក្រុងស្ទឹងសែន ចំនួន ៦មណ្ឌល។ ចំនួននេះ គឺតួលេខល្អប្រសើរ ​និងជំហានមួយជោគជ័យ ដែលអនុវត្តន៍យ៉ាងម៉ត់ចត់​ដោយ​ក្រុមគ្រូពេទ្យ អាជ្ញាធរមូលដ្ឋាន និងមានការចូលរួមពីប្រជាពលរដ្ឋចាក់វ៉ាក់សាំងដោយស្ម័គ្រចិត្ត។ ចំពោះប្រជាពលរដ្ឋនៅ ស្រុកចំនួនប្រាំស្រុកទៀត គឺអាជ្ញាធរខេត្តកំពង់ធំ កំពុងរៀបចំបច្ចុប្បន្ន​ភាពប្រជាពលរដ្ឋ គ្រប់អាយុចាក់វ៉ាក់សាំង ដើម្បីស្នើរសុំវ៉ាក់សាំងបន្ថែមទៀត។

​ការចាក់វ៉ាក់សាំងនេះ នឹងធ្វើឲ្យបានតាមផែនការរបស់រាជរដ្ឋាភិបាល ក្នុងការបង្កើតភាពស៊ាំ ទប់ស្កាត់ការឆ្លងរីករាលដាលទៅកាន់ សហគមន៍! ក្នុងករណីប្រជាពលរដ្ឋដែល​មានវិជ្ជមាន​ជំងឺកូវីដ១៩ ត្រូវបានព្យាបាលជាសះស្បើយហើយនោះ! បងប្អូនប្រជាពលរដ្ឋមិនចាំបាច់​មកចាក់វ៉ាក់សាំងទៀតនោះទេ ព្រោះសារពាង្គកាយរបស់អ្នកមានភាពស៊ាំ (អង្គទីគ័រ) រួមហើយ។

ឯកឧត្តម អំពាវនាវដល់ប្រជាពលរទាំងអស់លើក្រុងស្រុកទាំងបួន ដែលមិនទាន់មកចាក់វ៉ាក់សាំង ដូសទី១ ត្រូវ​ប្រញាប់​រស់រាន់មកចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដោយស្ម័គ្រចិត្ត នៅ​តាម​បណ្ឌលចាក់ វ៉ាក់សាំងទាំង៣៧ តាមក្រុងស្រុកត្រឹមថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ ខាងមុខនេះ។

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        125
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        109
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        137

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm