មានការប្រយុទ្ធគ្នាកាន់តែខ្លាំងក្លា និងសម្លាប់មនុស្ស៧៧នាក់ ខណៈបន្តការចរចាបទឈប់បាញ់

2024/04/01 04:11:22 pm        103

ក្រុមអាជ្ញាធរសុខាភិបាលបាននិយាយកាលពីថ្ងៃអាទិត្យ ៣១ មីនា ថា ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់ពលរដ្ឋប៉ាឡេស្ទីនចំនួន ៧៧ នាក់នៅតំបន់ហ្កាហ្សាក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ស្របពេលអេហ្ស៊ីប ធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចចរចាជុំថ្មីក្នុងគោលបំណងធានាឱ្យមានបទឈប់បាញ់ជាមួយរបបគ្រប់គ្រងក្រុមហាម៉ាសរបស់ហ្កាហ្សា។

យោធាអ៊ីស្រាអែល បាននិយាយថា ខ្លួនបានសម្លាប់ក្រុមសកម្មប្រយុទ្ធជីហាតអ៊ីស្លាមជាន់ខ្ពស់ម្នាក់ ក្នុងការវាយប្រហារលើមជ្ឈមណ្ឌលបញ្ជាការមួយនៅទីបរិវេណនៃមន្ទីរពេទ្យ Al-Aqsa នៅកណ្តាលតំបន់ហ្កាហ្សា។ យោធានេះ ពុំបានប្រាប់ឈ្មោះ ឬឋានៈ របស់សកម្មប្រយុទ្ធនោះទេ។

យោធាបាននិយាយថា មជ្ឈមណ្ឌលបញ្ជាការ និងភេរវករ ត្រូវបានវាយប្រហារយ៉ាងជាក់លាក់ ដោយបន្ថែមថា ខ្លួនមានគោលបំណងកាត់បន្ថយគ្រោះថ្នាក់ដល់ជនស៊ីវិល នៅក្នុងតំបន់នៃមន្ទីរពេទ្យនោះ។

អគារមន្ទីរពេទ្យ Al-Aqsa មិនត្រូវបានខូចខាតទេ ហើយក៏ពុំបានប៉ះពាល់ដល់ដំណើរការរបស់មន្ទីរពេទ្យនោះដែរ។

ពុំមានការអត្ថាធិប្បាយភ្លាមៗពីក្រុមជីហាតអ៊ីស្លាម ដែលជាក្រុមសកម្មប្រយុទ្ធ និងជាសម្ព័ន្ធមិត្តរបស់ក្រុមហាម៉ាសនោះទេ។

មន្ត្រីសុខាភិបាលប៉ាឡេស្ទីន និងប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមហាម៉ាស បាននិយាយថា ការវាយប្រហារបានប៉ះចំលើជំរំតង់ជាច្រើននៅខាងក្នុងមន្ទីរពេទ្យ Al-Aqsa ដោយបានសម្លាប់មនុស្ស ៤ នាក់ និងជាច្រើននាក់ទៀតរងរបួស រួមទាំងអ្នកសារព័ត៌មាននាក់ផងដែរ។

យោងតាមអាជ្ញាធរសុខាភិបាលហ្កាហ្សា ពលរដ្ឋប៉ាឡេស្ទីនជាង ៣២.០០០ នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយលុកយោធារបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សាចាប់តាំងពីថ្ងៃទី ៧ ខែតុលា។ មន្ត្រីសុខាភិបាលនិយាយថា អ្នកស្លាប់ភាគច្រើនជាជនស៊ីវិល ខណៈអ៊ីស្រាអែលនិយាយថា យ៉ាងហោចណាស់មួយភាគបីគឺជាក្រុមអ្នកប្រយុទ្ធ៕

អត្ថបទដែលទាក់ទង

លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am        18
មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am        59
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        81

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ

2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm