រយៈពេលបីខែមកនេះ រដ្ឋសភាកទទួលជោគជ័យធំធេងលើការងារវិស័យការទូតសភា នាំមកនូវផលប្រយោជន៍ជូនពលរដ្ឋ និងប្រទេសជាតិ

2024/04/01 06:18:44 pm        96

រដ្ឋសភាបានបង្ហាញលទ្ធផលការងារនៅក្នុងរយៈពេល៣ខែចុងក្រោយនេះ គឺនៅ​ចន្លោះ​សម័យ​ប្រជុំ​រដ្ឋសភា​លើកទី១ និងសម័យប្រជុំរដ្ឋសភាលើកទី២ ដែលគិតពីថ្ងៃទីខែមករា​ដល់​ខែ​មេសា​ឆ្នាំ​២០២៤​ នៅក្នុងឱកាសបើកសម័យប្រជុំរដ្ឋសភាលើកទី២នីតិកាលទី៧ នាព្រឹកថ្ងៃទី១ខែមេសា ឆ្នាំ២០២៤នេះ។

ក្នុងរយៈពេលបីខែមកនេះ រដ្ឋសភាបាន​សម្រេច​លទ្ធផលជាច្រើនក្នុងការបម្រើប្រទេសជាតិ និង​ប្រជា​ពលរដ្ឋ ស្របតាមមុខងារសំខាន់ៗរបស់ខ្លួនដែលបានកំណត់នៅក្នុងច្បាប់ មានដូចជា​មុខ​ងារ​នីតិកម្ម មុខងារតាមដានការអនុវត្តច្បាប់ និងមុខងារភាពជាតំណាងពលរដ្ឋ ព្រមទំាង​វិស័យ​ការ​ទូត​សភា និងការងារជាច្រើនទៀត។

រដ្ឋសភានីតិកាលទី៧ ក្រោមការដឹកនាំដោយសម្តេចរដ្ឋសភាធិបតី ឃួន សុដារី បាន​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ពង្រឹង​ពង្រីក​វិស័យការទូតសភា ដើម្បីនាំ​មក​នូវ​ផលប្រយោជន៍​ជូនពលរដ្ឋ និង​ប្រទេស​​ជាតិ​នៅ​លើឆាកអន្តរជាតិ។ នៅក្នុងរយៈពេលបីខែមកន្លងមកនេះ សម្តេចរដ្ឋសភា ប្រធាន​រដ្ឋសភា បានទទួលជួបសវនាការ សម្តែងការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ​ឯកអគ្គ​រាជទូត ឯកអគ្គរដ្ឋទូតប្រចាំកម្ពុជា ភ្ញៀវជាតិ-អន្តរជាតិ និងអង្គការនានាចំនួន១២លើក។

នៅគ្រប់ជំនួបពិភាក្សាការងារ សម្តេចរដ្ឋសភាធិបតី ប្រធានរដ្ឋសភា តែង​តម្កល់​ផល​ប្រយោជន៍​ប្រជាពលរដ្ឋ​ និង​ប្រទេសជាតិជាធំ ដោយបានប្រើប្រាស់យន្តការវិស័យការទូតសភានេះ សំដៅ​រឹត​ចំណង​ទំនាក់ទំនង មិត្តភាព និងសហប្រតិបត្តិការឱ្យកាន់តែសកម្ម ជាមួយ​សម​ភាគី​ទំាង​ស្ថាប័ន​នីតិប្ប​ញ្ញត្តិ និងនីតិប្រតិបត្តិ ក្នុងនោះការទាក់ទាញអ្នកវិនិយោគ អ្នកទេសចរ ការបណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស ការពង្រឹងសមត្ថភាពមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ការស្វែង​រក​ការ​គំាទ្រ​ដល់​ការធ្វើទំនើបកម្មរដ្ឋសភារបស់យើងទៅជាសភាឌីជីថល សំដៅលើក​កម្ពស់​ប្រសិទ្ធ​ភាព​ការងារ បម្រើប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់។ 

កាលពីដើមខែមីនាឆ្នាំ២០២៤កន្លងមកនេះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានដឹ​ក​នាំ​គណៈ​ប្រតិភូ​ជាន់​ខ្ពស់ រដ្ឋសភាកម្ពុជាទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋបារំាង និងបាន​ចូលរួម​កិច្ច​ប្រជុំ​កំពូល​ប្រធានរដ្ឋសភាស្រ្តី លើកទី១ ដែលរដ្ឋសភា​ប្រទេស​បារំាង​ធ្វើ​ជា​ម្ចាស់​ផ្ទះ និង​មាន​វត្ត​មាន​ប្រធាន​រដ្ឋសភាស្រ្តីចូលរួមចំនួន២៥ប្រទេស តបតាមការអញ្ជើញរបស់ លោកជំទាវ យ៉ាអ៊ែល ប្រូន-ពីវេ ប្រធានរដ្ឋសភាបារាំង។

ដំណើរទស្សនកិច្ចផ្លូវការនេះ សម្តេចរដ្ឋសភាធិបតី ប្រធានរដ្ឋសភា បានជួប​ពិភាក្សា​ការងារ​ជាមួយ​លោក​ជំទាវប្រធានរដ្ឋសភា និងជួបសន្ទនាជាមួយឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារំាង នៃសាធារណរដ្ឋបារាំង ដើម្បីបន្តពង្រឹង ពង្រីក​បន្ថែម​ទៀត​នូវ​ទំនាក់​ទំនង​ដ៏​ល្អ​និង​ជាប្រវត្តិសាស្រ្តកម្ពុជា-បារំាងឱ្យកាន់តែរឹងមាំជិតស្និទ្ធថែមទៀត ជាពិសេស​បាន​ពង្រឹង​ពង្រី​កកិ​ច្ច​សហប្រតិបត្តិការរដ្ឋសភាប្រទេសទំាងពីរឱ្យកាន់តែសកម្ម និងគ្រប់ជ្រុងជ្រោយ ទំាងក្រប​ខណ្ឌ​ទ្វេភាគី និងពហុភាគី។ 

ក្រៅពីនេះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បាន​ជួប​ពិភាក្សា​ការងារ​ផ្លូវ​ការ​និង​ជួប​សន្ទនា​ក្រៅ​ផ្លូវ​ការ​ជាមួយ​ថ្នាក់ដឹកនាំប្រតិភូចូលរួមកិច្ចប្រជុំ ដើម្បីពង្រឹង វិស័យការទូតសភា និងបង្កើន​កិច្ច​សហប្រតិបត្តិការជាមួយប្រទេសទំាងនោះឱ្យកាន់តែជិតស្និទ្ធ ក្នុងគោលបំណងស្វែង​រ​កផល​ប្រយោជន៍​ជូនប្រជាពលរដ្ឋ និងប្រទេសជាតិ លើកកម្ពស់វិស័យការទូតសភាជាមួយ ប្រទេស​និង​ដៃគូ​ជាមិត្តមកពីគ្រប់ទ្វីបក្នុងពិភពលោក។

នៅក្នុងខែមីនា កន្លងទៅថ្មីៗនេះ រដ្ឋសភាក៏បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ ឯកឧត្តម វ៉ាន់មូហាម៉ាត់ណ មៈថា ប្រធានរដ្ឋសភា និងជាប្រធានសភាតំណាងរាស្ត្រ នៃព្រះរាជាណាចក្រថៃ ដែល​បានអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ដើម្បី​ពង្រឹង​ពង្រីក​ចំណង​មិត្ត​ភាព​ និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ ផងដែរ។

“ក្នុងរយៈពេលនេះដែរ រដ្ឋសភានីតិកាលទី៧ បានបំពេញការងារការបរទេសយ៉ាងសកម្ម ទាំងក្នុង​ក្រប​ខណ្ឌ​ទ្វេភាគីនិងពហុភាគី សំដៅពង្រឹង ពង្រីក និងលើកកម្ពស់វិស័យការទូតសភា។ ការងារការ​ទូត​សភានេះជាកិច្ចការការបរទេសរបស់សភាមួយដ៏សំខាន់ ដែលបានរួម​ចំណែក​ដល់​ការ​ពង្រឹង ពង្រីក និងលើកកម្ពស់ទំនាក់ទំនង ចំណងមិត្តភាព និងសហប្រតិបត្តិជាមួយសភា និង​រដ្ឋាភិបាល​នៃប្រទេសនានា ដៃគូអភិវឌ្ឍន៍ និងអង្គទូតបរទេសនានា ព្រមទាំងពង្រីក និង​លើក​កម្ពស់​តួនាទី​សភាកម្ពុជាក្នុងវេទិកាអន្តរសភានានា និងលើកកម្ពស់យន្តការពហុភាគី មាន​លក្ខណៈ​បើក​ចំហរ និងបរិយាប័ន្ន និងគោរពនូវសណ្តាប់ធ្នាប់អន្តរជាតិ ដោយផ្អែកលើច្បាប់ ដើម្បី​ធានា​ការពារសុខសន្តិភាព ស្ថិរភាព វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាព “ នេះជា​ការ​បញ្ជាក់​រប​ស់រដ្ឋសភាកម្ពុជា៕

អត្ថបទដែលទាក់ទង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        101
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        148
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        130

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm