ការចុះឈ្មោះគ្រួសារក្រីក្រចូលកម្មវិធីជំនួយសង្គមថ្មី «កញ្ចប់គ្រួសារ» ចាប់ផ្ដើមពីថ្ងៃទី១ ខែមេសានេះ

2024/04/01 06:49:43 pm        105

ចាប់ផ្ដើមពីថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៤នេះ មន្ត្រីសង្កាត់ ក៏ដូចជាក្រុមការងារ​មូលនិធិ​ជាតិ​ជំនួយ​សង្គម​ បានចាប់ផ្ដើមចុះទៅតាមភូមិឋានដោយផ្ទាល់ ដើម្បីចុះឈ្មោះគ្រួសារ​ក្រីក្រដែល​មាន​បណ្ណ​សមធម៌ ចូលទៅក្នុងកម្មវិធីជំនួយសង្គមថ្មី គឺកម្មវិធី «កញ្ចប់គ្រួសារ»។

ជាដំណាក់កាលដំបូងនេះ មន្ត្រីសង្កាត់ដែលទទួលបានការបណ្ដុះបណ្ដាលរួចរាល់ និង​មាន​ការ​ចូល​រួមពីមន្ត្រីមូលនិធិជាតិជំនួយសង្គម បានចាប់ផ្ដើមយុទ្ធនាការ ដោយចុះទៅតាមភូមិឋាន ដើម្បី​ចុះ​ឈ្មោះគ្រួសារក្រីក្រឱ្យចូលទៅក្នុងកម្មវិធីជំនួយសង្គមថ្មី គឺកម្មវិធី«កញ្ចប់គ្រួសារ»។ ការចុះឈ្មោះនៅតាមភូមិនេះ ធ្វើឡើងចាប់ពីថ្ងៃទី ១ រហូតដល់ថ្ងៃទី ២០ ខែមេសា។ ក្រោយថ្ងៃទី ២០ខែ មេសា គ្រួសារក្រីក្រ ដែលមិនទាន់បានចុះឈ្មោះ អាចបន្ត​ទៅ​ចុះ​ឈ្មោះនៅ​តាម​សង្កាត់​ដោយ​ផ្ទាល់​។

កម្មវិធីជំនួយសង្គម «កញ្ចប់គ្រួសារ» នេះ ជាកម្មវិធីថ្មី ដែលរាជរដ្ឋាភិបាល​សម្រេច​ឱ្យ​អនុវត្ត​ចាប់​ពីខែមេសា ឆ្នាំ២០២៤នេះ។ កម្មវិធីនេះ ជាកម្មវិធីមានលក្ខណៈអចិន្ត្រៃយ៍ គ្រប់ជ្រុងជ្រោយ ហើយ​វា​ជា​កម្មវិធីដែលចូលមកជំនួស កម្មវិធីឧបត្ថម្ភសាច់​ប្រាក់​ជូន​គ្រួសារ​ក្រីក្រ​កំឡុង​ពេល​ប្រយុទ្ធ​ប្រឆាំង​កូវីដ-១៩ ដែលរាជរដ្ឋាភិបាលបានអនុវត្តតាំងពីឆ្នាំ ២០២០ និងទើបបិទ​បញ្ចប់​នៅ​ខែ​មីនា ឆ្នាំ២០២៤នេះ។

ការចុះឈ្មោះចូលកម្មវិធីថ្មីនេះ តាមសេចក្ដីជូនដំណឹង គឺតម្រូវឱ្យមេគ្រួសារ ឬតំណាងគ្រួសារ ត្រូវ​មាន​បណ្ណ​សមធម៌ដែលមានសុពលភាពជាច្បាប់ដើម និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។ ចំពោះ​ជន​មាន​ពិការភាព ត្រូវភ្ជាប់បន្ថែមនូវ បណ្ណសម្គាល់ជនមានពិការភាពជាច្បាប់ដើមផងដែរ។ រី​ឯ​ចាស់​ជរា ដែលមានអាយុចាប់ពី ៦០ឆ្នាំ ឡើងទៅ ត្រូវភ្ជាប់បន្ថែមអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សំបុត្រ​កំណើត ឬសំបុត្របញ្ជាក់កំណើត។ ចំពោះក្រុមគោលដៅ ជាអ្នកផ្ទុកមេរោគអេដស៍ និង​ជំងឺ​អេដស៍ ត្រូវបានចុះឈ្មោះដោយស្វ័យប្រវត្តិ តាមរយៈការផ្ដល់ព័ត៌មានពីមេគ្រួសារ។

សម្រាប់​គ្រួសារក្រីក្រ ដែលបានទៅចុះឈ្មោះនៅថ្ងៃដំបូងនេះ ពួកគេ​បាន​បង្ហាញ​ជា​ការ​ដឹង​គុណ​ជា​ខ្លាំង​ ដែលរាជរដ្ឋាភិបាលនៅតែបន្តជួយ និងគិតគូដល់ពួកគេដែលមានជីវភាពខ្វះខាត។ ពួក​គេ​សប្បាយ​ចិត្ត ដែលរាជរដ្ឋាភិបាលសម្រេចអនុវត្តកម្មវិធីជំនួយសង្គមថ្មីមួយទៀតភ្លាមៗ សម្រាប់​ជួយ​ពួក​គេ ក្រោយកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ កំឡុងពេលប្រយុទ្ធប្រឆាំងកូវីដ-១៩ ត្រូវ​បាន​បិទបញ្ចប់។

សូម​ជម្រាបថា កម្មវិធី «កញ្ចប់គ្រួសារ» ជាការធ្វើសមហរណកម្ម ៤កម្មវិធីរួមគ្នា។ កម្មវិធីទី ១ គឺ​កម្ម​វិធី​ឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ។ កម្មវិធីទី ២ គឺ​កម្ម​វិធី​អាហារូករណ៍​សិស្សក្រីក្រថ្នាក់បឋម និងមធ្យម។ កម្មវិធីទី៣ គឺកម្មវិធី​ឧបត្ថម្ភ​សាច់​ប្រាក់​ជូន​ជន​មាន​ពិការ​ភាព និងកម្មវិធីទី ៤ គឺកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនចាស់ជរាមានវ័យចាប់ពី ៦០​ឡើង​ទៅ៕ អត្ថបទ៖ គឹមហុក  

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        4
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        123
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm