ពលរដ្ឋខ្មែរនៅថៃសប្បាយចិត្ត និងអរគុណរាជរដ្ឋាភិបាលដែលបានចរចាជាមួយភាគីថៃមិន​យក​ថ្លៃ​ទិដ្ឋាការ​ចេញ-ចូល ក្នុងអំឡុងពេលចូលឆ្នាំខ្មែរ

2024/04/01 09:34:18 pm        252

ពលរដ្ឋខ្មែរដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសថៃសប្បាយចិត្ត និងអរគុណរាជរដ្ឋាភិបាល ដែល​មិនយកថ្លៃសេវាបង់ប្រាក់លើការធ្វើដំណើរទៅវិញទៅមក (Re-Entry) ក្នុងអំឡុង​ពេល​ចូល​ឆ្នាំខ្មែរ ចាប់ពីថ្ងៃទី ០១ ខែ មេសា រហូតដល់ថ្ងៃទី ១៥ ខែ ឩសភា ឆ្នាំ២០២៤ខាងមុខនេះ។

ការចេញសារថ្លែងអំណរគុណបែបនេះបន្ទាប់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី ​បានដឹកនាំប្រតិភូកម្ពុជាអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងបាងកក ប្រទេសថៃ កាល​ពី​ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយបានចរចាជាមួយភាគីថៃ ក្នុងការសម្រេច​មិន​យក​ថ្លៃ​លើ​កា​រ​ធ្វើដំណើរទៅវិញទៅមករបស់ពលរដ្ឋខ្មែរ។

លោក អ៊ន ខ្លង ដែលជាពលរដ្ឋខ្មែររស់ និងធ្វើការនៅប្រទេសថៃ លើកឡើងថា ការ​ចរចា​ដោយ​ជោគជ័យ​របស់​រាជរដ្ឋាភិបាលកម្ពុជា និងថៃ ចំពោះ​ការ​មិន​យក​ប្រាក់​លើ​ការ​ធ្វើ​ដំណើរ​ទៅ​វិញទៅ​មក​របស់​ពលរដ្ឋខ្មែរ ក្នុងអំឡុងពេលចូលឆ្នាំខ្មែរ នេះគឺជាសមិទ្ធិផលថ្មីមួយទៀត ដែល​បង្ហាញ​ពី​ការ​យក​ចិត្តទុកដាក់ដល់សុខទុក្ខពលរដ្ឋខ្មែរដែលកំពុងធ្វើការ និងស្នាក់នៅប្រទេសថៃ។

លោកថា៖«ខ្ញុំមានចិត្តសប្បាយរីករាយយ៉ាងខ្លាំងដោយទទួលបានព័ត៌មានថា សម្ដេចធិបតី បាន​ចរចា​ជាមួយរដ្ឋាភិបាលថៃ មិនយកលុយលើការធ្វើដំណើរទៅវិញទៅមក ក្នុងអំឡុង​ចូល​ឆ្នាំខ្មែរ​ខាង​មុខនេះ។ សូមគោរពអរគុណដល់សម្ដេចមហាបបវធិបតី ហ៊ុន ម៉ាណែត»។

ទន្ទឹមនឹងនេះលោក ឈុត តុលា ជាពលរដ្ឋខ្មែរដែលរស់នៅប្រទេសថៃម្នាក់ទៀតលើកឡើងដែរថា ការមិនយកប្រាក់លើការធ្វើដំណើរទៅវិញទៅមក ក្នុងអំឡុង​ពេល​ចូលឆ្នាំ​ខ្មែរ​សម្រាប់​ពលរដ្ឋ​ខ្មែរ​គឺ​ជា​ការ​ជួយស​ម្របសម្រួលដល់ពលរដ្ឋខ្មែរដែលកំពុងធ្វើការ និងរស់នៅប្រទេស​ថៃ​ក្នុង​ការ​ចេញ​ចូល​ទៅ​ស្រុក​កំណើតរបស់ខ្លួន។

លោក សូមគោរពថ្លែងអំណរគុណ សម្ដេចធិបតី ដែលចរចារជាមួយនាយករដ្ឋមន្រ្តីថៃ ដោយលើក​លែង​យក​តម្លៃសេវាការអនុញ្ញាតចេញ ចូល (Re-entry Permit) ប្រទេសថៃ ចាប់ពីថ្ងៃទី១ ខែមេសា ដល់​ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤។

គូសបញ្ជាក់ដែរថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាកាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា និងថៃបានសម្រេច​មិន​យក​ថ្លៃ​ទិដ្ឋាការ​ចេញ-ចូលប្រទេសថៃ (Re-Entry) ដើម្បីកាត់បន្ថយការចំណាយពលករខ្មែរ ដែល​នឹង​ធ្វើ​ដំណើរ​ត្រល​ប់មកកម្ពុជាក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិខាងមុខនេះ។ កន្លង​មក​រាជ​រដ្ឋាភិបាលកម្ពុជាធ្លាប់បានស្នើសុំបញ្ចុះតម្លៃទិដ្ឋាការចេញ-ចូល ប្រទេសថៃពី១៩០០បាត មក​ត្រឹម​៥០០បាត។ ប៉ុន្តែពេលនេះតម្លៃទិដ្ឋាការនេះត្រូវបានសម្រេចមិនយកឡើយ សម្រាប់​រយៈពេល​ពេញមួយខែមេសាខាងមុខ៕

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        2
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        122
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm