លោក អេ ភូ​ថង ទទួល​បាន​ជំនួយ ២,០០០​ដុល្លារ​ពី​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត និង​ក្រុមការងារ​ផ្នែក​សិល្បៈ និង​កីឡា​

2021/07/21 05:25:08 pm        382

​ប្រដាល់៖ ឯកឧត្តម សុខ សង្វារ ប្រធាន​ក្រុម​កីឡា ផ្នែក​សិល្បៈ ​និង​កីឡា តំណាង​លោកជំទាវ ដាំ ដា​រិ​នី ប្រធាន​ផ្នែក​សិល្បៈ និង​កីឡា​បាន​នាំ​យក​អំណោយ​របស់​ឯក​ឧ​ត្ត​ម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ប្រធាន​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់​កណ្តាល និង​ក្រុមការងារ​ផ្នែក​សិល្បៈ និង​កីឡា​ចំនួន ២,០០០​ដុល្លារ​ឧបត្ថម្ភ​ដល់​លោក អេ ភូ​ថង អតីត​ជើង​ខ្លាំង​គុន​ខ្មែរ​ដែល​បាន​ឆ្លង​ជំងឺ​កូ​វីដ​-១៩ និង​មាន​ជំងឺ​ប្រចាំ​កាយ។​

​ពិធី​ប្រគល់​អំណោយ និង​សួរសុខទុក្ខ​អតីត​អ្នក​ប្រដាល់​ដ៏​ល្បីល្បាញ​រូប​នេះ បាន​ធ្វើ​ឡើង​តាម​ប្រព័ន្ធ ZOOM ដែល​មាន​ការចូលរួម​ពី​ឯកឧត្ដម អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កីឡា និង​ឯកឧត្តម តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ រួម​នឹង​ទាំង​ក្រុមការងារ​ផ្នែក​សិល្បៈ និង​កីឡានៃ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់​កណ្តាល ពិសេស​ក៏​មាន​វត្តមាន​លោក អេ ភូ​ថង ផង​ដែរបន្ទាប់ពី​បាន​ធូរស្រាល​ច្រើន​ពី​ជំងឺ។​ ឯកឧត្ដម សុខ សង្វារ បាន​បញ្ជាក់​ថា ថវិកា ២,០០០​ដុល្លារ​នេះ​គឺជា​អំណោយ​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ ១,០០០​ដុល្លារ និង​ថវិកា​រៃអង្គាស​ពី​ក្រុមការងារ​ផ្នែក​សិល្បៈ​និង​កីឡា ១,០០០​ដុល្លារ។ ជាមួយគ្នា​នោះ ឯកឧត្ដម​ក៏បាន​ពាំនាំ​ការ​សួរ​សុខទុក្ខ និង​ការ​យក​ចិត្ត​ទុក​ដាក់​ពី​ថ្នាក់ដឹកនាំ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជាចំពោះ​លោក អេ ភូ​ថង លើកទឹកចិត្ត​ឲ្យ​លោក​ខិតខំ​ថែរក្សា​សុខភាព​ឆាប់​បានជា​សះស្បើយ​ពី​ជំងឺ​ផង​ដែរ។

​ឆ្លៀតឱកាស​នោះ​លោក អេ ភូ​ថង បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត និង​ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​ជួយ​រំលែក​ទុក្ខ​លំបាក​របស់​ក្រុម​គ្រួសារ​លោក និង​យកចិត្តទុកដាក់​ខ្ពស់​លើកស្ទួយ​វិស័យ​កីឡា​ជាតិ​យើង​។ លោក​ក៏បាន​ថ្លែង​អំណរគុណ​ក្រុម​គ្រូពេទ្យ ​ដែល​បាន​យកចិត្ត​ទុក​ខ្ពស់​ព្យាបាល​រូបលោក ដែល​ស្ទើរ​តែ​គ្មាន​សង្ឃឹម​ឲ្យ​បាន​ធូរស្បើយ​ឡើងវិញ​នៅ​ពេល​នេះ​។ បើ​តាម​ការ​បញ្ជា​ក់រប​ស់​អ្នកស្រី សាំង សុ​ម៉ាលី បាន​ឲ្យ​ដឹង​ថា មក​ទល់​ពេល​នេះ​អាការៈ​ស្វាមី​អ្នកស្រីគឺ​បាន​ធូរស្រាល​ច្រើន​ហើយ បន្ទាប់ពី​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ពី​ក្រុម​គ្រូពេទ្យ។ ទន្ទឹម​ជាមួយគ្នា អ្នក​ស្រី​ក៏បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ ពិសេស​គោរព​វិធានការ ៣​ការពារ និង ៣​កុំ​ដើម្បី​ចៀស​ឆ្ងាយ​ពី​ជំងឺ​ដ៏​កាច​សាហាវ​នេះ​ផង​ដែរ​៕

អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        123
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        136
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        92

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា

2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm