សមាគមសហគ្រិនស្ត្រីកម្ពុជាបោះឆ្នោតជ្រើសសមាជិកក្រុមប្រឹក្សាភិបាលថ្មីដើម្បីបន្តបេសកកម្មការងារ

2024/04/01 10:49:58 pm        69

សមាជិកសមាគមសហគ្រិនស្ត្រីកម្ពុជា នៅល្ងាចថ្ងៃទី ៣១ ខែមីនា ម្សិលមិញនេះ បាន​រៀបចំ​ការ​បោះឆ្នោ​ត​ជ្រើសតាំង សមាជិកក្រុមប្រឹក្សាភិបាលថ្មី ដើម្បីបន្តបេសកកម្មការងារក្នុងរយៈពេល ៣ឆ្នាំ​ខាងមុខទៀត។ ការបោះឆ្នោតនេះធ្វើឡើងក្រោមវត្តមាន លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រី​ក្រសួង​កិច្ចការនារី។

សមាគមសហគ្រិនស្ត្រីកម្ពុជា ជាសមាគមដែលប្រមូលផ្ដុំដោយស្ត្រីជាសហគ្រិនដ៏ធំនៅកម្ពុជា។ សមាជិក​នីមួយៗ នៅក្នុងសមាគមសហគ្រិនស្ត្រីកម្ពុជា សុទ្ធតែមានមុខជំនួញ ឬក្រុមហ៊ុន​នៅ​ក្នុងដៃ​។ ក្នុងឱកាសសន្និបាតប្រចាំឆ្នាំ ២០២៤ របស់ខ្លួន សមាគមក៏​បាន​រៀបចំ​ការ​បោះឆ្នោត​ជ្រើស​តាំង​ក្រុមប្រឹក្សាភិបាលអណត្តិទី ៥ ដើម្បីបន្តដឹកនាំបេសកកម្មការងារស្នូលរបស់សមាគម និង​ជំរុញការរីកចំរើនរបស់សមាជិក របស់ខ្លួនក្នុងរយៈពេល ៣ឆ្នាំ ទៅមុខផងដែរ។

ក្នុង​ការ​ចូលរួមជាអាធិបតីក្នុងពិធីនេះ លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ក៏​បាន​អបអរ​សាទរ ដល់លោកស្រី ចាន់ ភារី ប្រធានសមាគមថ្មី នៃសមាគម​សហគ្រិន​ស្ត្រី​កម្ពុជា​ផង​ដែរ​។​ លោកជំទាវ បានចាត់ទុកថាសមាគមសហគ្រិនស្ត្រីកម្ពុជា ជាកូនដែលមានការរីកធំធាត់ ដើរ​បាន​វែង​ឆ្ងាយ និងភាពល្បីល្បាញទាំងថ្នាក់ជាតិ និងអន្តរជាតិ។ លោកជំទាវមើលឃើញថា សមាគម​សហគ្រិនស្ត្រីកម្ពុជា មានដំណើរការប្រកបដោយក្ដីរីកចំរើន និង​មាន​សក្ដា​នុពល​បន្ត​រីក​ចំរើន​ទៅ​មុខបន្ថែមទៀត។ លោកជំទាវ បានលើកទឹកចិត្តបន្ថែមថា គ្រប់វិស័យទាំងអស់ មិន​អាច​ខ្វះ​វត្ត​មានស្ត្រីបាននោះទេ។ ស្ត្រីនិងបុរសជាដៃគូសហការ ធ្វើការជាមួយគ្នា។

ពាក់ព័ន្ធ​នឹង​ សមាគមសហគ្រិនស្ត្រីកម្ពុជាផងដែរ គឺនៅសប្ដាហ៍ក្រោយ លោកជំទាវ​ក៏​នឹង​មាន​ជំនួប​ជាមួយ​អ្នកវិនិយោគជប៉ុនដែលបំណងចង់សហការជាមួយ សមាគមសហគ្រិនស្ត្រីកម្ពុជា។

សម្រាប់​លោកស្រី ចាន់ ភារី ដែលត្រូវបានបោះឆ្នោតជ្រើសរើសជា ប្រធាម​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា សម្រាប់ការដឹកនាំក្នុងអាណត្តិថ្មីមានរយៈពេល ៣ឆ្នាំទៅមុខនេះ ក៏បានលើក​ឡើង​ជា​ការ​ប្ដេជ្ញា​ដែរ​ថា ក្នុងនាមជាប្រធានសមាគមលោកស្រី នឹងបន្ត​អនុវត្ត​នូវ​ផែនការ​យុទ្ធសាស្ត្រ​ដែល​ជា​បេសកកម្ម​សំខាន់ ដោយធ្វើយ៉ាងណាពង្រឹងសាមគ្គីភាព ផលិតភាព និងប្រសិទ្ធភាព ក៏ដូចជា ភាព​ជា​អ្នកដឹកនាំរបស់សហគ្រិនស្ត្រី។ លោកស្រីលើកឡើងថា នឹងធ្វើឱ្យស្ត្រីមានសម្លេងរួមគ្នា ដើម្បី​ឆ្ពោះ​ទៅរកភាពជោគជ័យក្នុងការប្រកបរបរអាជីវកម្ម។

លើសពីនេះ គឺជំរុញសមត្ថភាពសមាជិកទាំងអស់ឱ្យស្របទៅតាមការការរីកចំរើននៃបច្ចេកវិទ្យា ពោល​គឺ​ប្រើ​ប្រាស់បច្ចេកវិទ្យាដើម្បីបម្រើជាអត្ថប្រយោជន៍ដល់មុខជំនួញរបស់ខ្លួន។ សមាគម​ក៏​នឹ​ង​ព្យាយាម​ពង្រឹងការធ្វើទំនាក់ទំនងទាំងឆាកជាតិ និងអន្តរជាតិផងដែរ៕ អត្ថបទ៖ គឹមហុក  

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        33
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        99
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        128

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm