Anthony Joshua នឹង​ឡើង​ការពារ​ខ្សែក្រវាត់​ ៣ស្ថាប័ន​ទល់នឹង​កីឡាករ​អ៊ុយ​ក្រែ​ន Oleksandr Usyk នៅ​ខែ​កញ្ញា​

2021/07/21 11:08:44 am        142

​ប្រដាល់៖ ​កីឡាករ​ប្រដាល់​អង់គ្លេស​ម្ចាស់​ខ្សែក្រវាត់​ទំងន់​ពិភពលោក ៣​ស្ថាប័ន Anthony Joshua នឹង​ឡើង​ការពារ​ខ្សែក្រវាត់​ទាំង៣ របស់ខ្លួន​នៅ​ខែកញ្ញា​ខាងមុខនេះ​ជួប​ជាមួយ​កីឡាករ​អ៊ុយ​ក្រែ​ន Oleksandr Usyk​។ ​​កីឡាករ​វ័យ ៣១ឆ្នាំ Anthony Joshua បច្ចុប្បន្នកំពុង​គ្រប់គ្រង​ខ្សែក្រវាត់ IBF, WBA និង WBO ស្របពេល​កីឡាករ​វ័យ ៣៤ឆ្នាំ Oleksandr Usyk មិន​ធ្លាប់​វាយ​ក្នុង​ប្រភេទ​ទំងន់​ដណ្តើម​ខ្សែក្រវាត់​បែបនេះ​ទេ​។​

​​Oleksandr Usyk ដែល​ធ្លាប់ជា​ម្ចាស់​ខ្សែក្រវាត់​ពិភពលោក​ទំងន់​ស្រាល មាន​ប្រវត្តិ​ប្រកួត ១៨​លើក​ឈ្នះ​ទាំង ១៨លើក​។ ​​ការប្រកួត​នឹងធ្វើ​ឡើង​នៅ​កីឡដ្ឋាន​របស់​ក្លិប​បាល់ទាត់ Tottenham Hotspur ដែល​បើក​ឱ្យ​ទស្សនិកជន​ចូល​ទស្សនា​ត្រឹម ២ម៉ឺន​នាក់​ដែល​បាន​ចាក់​វ៉ាក់សាំង​។ Joshua ត្រូវបាន​គេ​ស្មើ​ឱ្យ​ឡើង​ប្រកួត​បន្ទាប់ពី​ជំនួប​ទល់នឹង Tyson Fury មិនអាច​ទៅរួច ​ទោះ​បីជា​​មាន​ការចរចា​ជាច្រើន​ខែ​រវាង​ភាគី​ទាំងពីរ និង​មានការ​ចោទប្រកាន់​គ្នា​ទៅវិញទៅមក​ រហូត​ឈានដល់​ការលុបចោល​ការប្រកួត​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី១៤ ខែសីហា​លើទឹក​ដី​អារ៉ាប៊ី​សាអ៊ូឌីត​។ ​​ជាមួយគ្នា​នោះដែរ Tyson Fury ក៏ត្រូវ​ឡើង​សង្វៀន​ដែរ​ដោយ​នឹងត្រូវ​ជួប​ជាមួយ Deontay Wilder តែ​ត្រូវ​លើក​ពី​ថ្ងៃទី២៤ ខែកក្កដា​ទៅ​ថ្ងៃទី៩ ខែតុលា​វិញ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        79
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        88
កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        179

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm