កម្ពុជាគាំទ្រការវិនិយោគ និងការពង្រីកកិច្ចសហការលើវិស័យការងាររវាងជប៉ុន-កម្ពុជា

2024/04/02 01:13:25 am        74

ភ្នំពេញ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា កម្ពុជាបានត្រៀមខ្លួនរួចរាល់ដើម្បីជួយគាំទ្រដល់អ្នកវិនិយោគិនជប៉ុនដែលចង់បោះទុនវិនិយោគនៅកម្ពុជា និងការពង្រីកកិច្ចសហការលើវិស័យការងាររវាងកម្ពុជា-ជប៉ុន។ នេះជាប្រសាសន៍ដែលឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងក្នុងជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុងអាសាគូឈិ(Asakuchi)នៃខេត្តអូកាយ៉ាម៉ារបស់ប្រទេសជប៉ុន ដែលដឹកនាំដោយលោកអភិបាលក្រុង យ៉ាស៊ូហិកុ គុរិយ៉ាម៉ា(Yasuhiko Kuriyama) និងអមដោយប្រធានសមាគមជប៉ុន-កម្ពុជា លោក ហ្វូមីអាគិ តាកាហាស៊ិ (Fumiaki Takahashi) និងសមាជិកសមាជិករបស់សមាគម។ 

ក្នុងជំនួបដែលធ្វើឡើងនៅទីស្តីការក្រសួង នាថ្ងៃព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្នុងក្របខណ្ឌនៃវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចចំពោះការគាំទ្រដល់ភាគីជប៉ុនដែលមានបំណងចង់វិនិយោគនៅកម្ពុជាដើម្បីបង្កើតឱកាសការងារជូនប្រជាពលរដ្ឋនៅក្នុងស្រុកបន្ថែមទៀត។ ក្រៅពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្វាគមន៍ចំពោះបំណងនៃការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការងារផងដែរ ខណៈដែលកម្ពុជាមានបទពិសោធន៍លើកិច្ចសហការនេះស្រាប់។ 

ត្រង់ចំណុចនេះ ភាគីជប៉ុន បានចាប់អារម្មណ៍ចំពោះការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រី ហើយក៏បានបង្ហាញពីវិសាលភាពនិងសក្តានុពលនៃផលិតផលក្នុងក្រុងអាសាគូឈិ(Asakuchi)ដែលល្បីល្បាញលើការផលិតស្រា និងមី ដែលផលិតដោយដៃ និងវិស័យនេសាទ(អយស្ទ័រ) និងការកែច្នៃផលិតផលប្រើប្រាស់ក្នុងអាហារដ្ឋានជាដើម។ សម្រាប់ភាគីជប៉ុន ក្រុមហ៊ុនរបស់ខ្លួនអចផ្ទេរបច្ចេកវិទ្យា ឬស្តង់ដានៃការផលិតដើម្បីអាចឱ្យពលរដ្ឋកម្ពុជាមានជំនាញនិងសមត្ថភាពខ្ពស់ផលិតបានផលិតផលដែលមានគុណភាពស្តង់ដាជប៉ុន។

ក្នុងការពិភាក្សាប្រកបដោយផ្លែផ្ការវាងភាគីទាំងពីរ ឯកឧត្តមរដ្ឋមន្ត្រី មានក្តីរំពឹងខ្ពស់ថា អ្នកវិនិយោគិនជប៉ុន នឹងមកបោះទុនវិនិយោគនៅកម្ពុជា ដែលមានធនធានមនុស្សមានជំនាញ និងវត្ថុធាតុដើមដើម្បីអាចកែច្នៃ និងគាំទ្រដល់ការវិនិយោគរបស់ជប៉ុននៅកម្ពុជានាពេលខាងមុខឱ្យដំណើរការដោយរលូន។

ក្នុងនាមជាអតីតនិស្សិតដែលបានទៅរៀននៅប្រទេសជប៉ុនមួយរូប ឯកឧត្តមរដ្ឋមន្ត្រី ពិតជាចង់ឃើញអ្នកវិនិយោគិនជប៉ុនមកបោះទុនវិនិយោគនៅកម្ពុជាច្រើនបន្ថែមទៀត ដើម្បីបង្កើតឱកាសការងារឱ្យសម្បូរបែបសម្រាប់ពលរដ្ឋកម្ពុជា ក្នុងពេលដែលប្រទេសជាតិទាំងពីរបានបង្កើនកម្រិតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយផងដែរ៕ ដោយ ៖ វិចិត្រ

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        46
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        131
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        155

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm