ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ ទទួលជួបគណៈប្រតិភូអ៊ុយក្រែន ពិភាក្សាការងារស្តីពីវិស័យសកម្មភាពមីន

2024/04/02 01:16:58 am        151

ភ្នំពេញ ៖  តាងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការអាជ្ញាធរមីនបានអនុញ្ញាតឱ្យគណៈប្រតិភូកនៃសាធារណរដ្ឋអ៊ុយក្រែនដឹកនាំដោយ ឯកឧត្តម Bogdan Drapiaty អនុរដ្ឋមន្រ្តីក្រសួងកិច្ចការផ្ទៃក្នុង និងឯកឧត្តម Ihor Bezkaravainyi អនុរដ្ឋមន្រ្តីក្រសួង សេដ្ឋកិច្ចនៃប្រទេសអ៊ុយក្រែន ជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីវិស័យសកម្មភាពមីន។ 

ក្នុងជំនួបនេះ មានការចូលរួមពី ឯកឧត្តម Oleksandr Gaman ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំកម្ពុជា តំណាងស្ថានទូតជប៉ុនប្រចាំកម្ពុជា តំណាងអង្គភាពស៊ីម៉ាក់ និងមន្រ្តីជំនាញមកពីអង្គភាពផ្តល់សេវារដ្ឋក្នុងគ្រាអាសន្នសម្រាប់ប្រទេសអ៊ុយក្រែន (SESU)។

ក្នុងជំនួបនោះ ឯកឧត្តម Bogdan Drapiaty អនុរដ្ឋមន្រ្តីក្រសួងកិច្ចការផ្ទៃក្នុងនៃប្រទេសអ៊ុយក្រែន បានថ្លែងអំណរគុណដល់ព្រះរាជាណាចក្រកម្ពុជា ដែលបានគាំទ្រដល់ប្រទេសអ៊ុយក្រែន និងបានផ្តល់ការហ្វឹកហ្វឺនបច្ចេកវិទ្យាឧបករណ៍បោសសម្អាតមីន ដល់មន្ត្រីជំនាញរបស់ប្រទេសអ៊ុយក្រែន ដោយទទូលបានលទ្ធផលប្រកបដោយជោគជ័យ។ ឯកឧត្តម Bogdan Drapiaty ក៏បានលើកឡើងដែរថា ក្នុងជំនួបនេះ គណៈប្រតិភូអ៊ុយក្រែន មានគោលបំណងស្វែងយល់អំពីសកម្មភាពកំចាត់មីននៅកម្ពុជា ជាពិសេសកិច្ចការបង្រួបបង្រួមជាតិ ការកសាងសន្តិភាព និងគោលនយោបាយអភិវឌ្ឍន៍ក្រោយសង្គ្រាមនៅកម្ពុជា។ ឯកឧត្តម រំពឹងថានឹងអាចបន្តកិច្ចសហប្រតិបត្តិការ និងការគាំទ្រពីកម្ពុជា ក្នុងសកម្មភាពមីនមនុស្សធម៌នៅក្នុងប្រទេសអ៊ុយក្រែន។ 

ក្នុងនាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ឯកឧត្តមបណ្ឌិត លី ធុជ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូ និងមន្រ្តីជំនាញរបស់ប្រទេសអ៊ុយក្រែនដែលអញ្ជើញមកស្វែងយល់អំពីការងារបោសសម្អាតមីននៅកម្ពុជា។ ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានសម្តែងការស្តោកស្តាយចំពោះសង្គ្រាមអូសបន្លាយនៅប្រទេសអ៊ុយក្រែន ដែលបានបង្កឱ្យមានវិបត្តិមនុស្សធម៌យ៉ាងធ្ងន់ធ្ងរ ដែលក្នុងនោះរួមទាំងការកើនឡើងនៃការប្រើប្រាស់គ្រាប់មីនប្រឆាំងនឹងមនុស្ស និងសំណល់ជាតិផ្ទុះផ្សេងៗផងដែរ។ 

ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍ថា កម្ពុជាធ្លាប់ជាប់ឈ្មោះជាប្រទេសដ៏កម្សត់ ដែលបានឆ្លងកាត់ប្រវត្តិដ៏ជូរចត់នៃសង្គ្រាមរ៉ាំរ៉ៃអស់រយៈពេលជាច្រើនទសវត្សរ៍ និងបានបង្កនូវវិនាសកម្ម ដល់ប្រជាជន និងប្រទេសកម្ពុជា និងបានធ្វើឱ្យកម្ពុជាក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានមីន និងសំណល់ជាតិផ្ទុះផ្សេងៗទៀតជាច្រើន ក៏ប៉ុន្តែ ក្រោមគោលនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កម្ពុជាទទួលបានឯកភាពជាតិ សុខសន្តិភាពពេញលេញ ជាធ្លុងមួយដ៏រឹងមាំ ដែលជាបុរេលក្ខណសំខាន់សម្រាប់សកម្មភាពមីន និងការអភិវឌ្ឍជាតិ។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់បន្ថែមទៀតពីកត្តាជោគជ័យរបស់កម្ពុជាលើវិស័យសកម្មភាពមីន គឺបានមកការគាំទ្រ និងការដឹកនាំយ៉ាងម៉ឺងម៉ាត់ប្រកបដោយទស្សនៈវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចសហការ និងភាពជាដៃគូពីប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងគ្រប់ភាគីពាក់ព័ន្ធ ដែលមានស្ថាប័នអាជ្ញាធរមីនជាសេនាធិការ ក្នុងការដឹកនាំសម្របសម្រួលការងារប្រចាំថ្ងៃ និងកសាងនូវគោលនយោបាយជាតិសម្រាប់វិស័យមីនទាំងមូល។  

ក្នុងឱកាសនោះផងដែរ ឯកឧត្តមបណ្ឌិត បានលើកឡើងអំពីភាពជាប្រធាន និង ម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលសៀមរាបអង្គ ស្តីពីពិភពលោកមួយដែលគ្មានមីន នាខែ វិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ និងបានអញ្ជើញរដ្ឋាភិបាលអ៊ុយក្រែន ចូលរួមក្នុងព្រឹត្តិការណ៍ដ៏សំខាន់នេះ។ ឯកឧត្តម ក៏បានចែករំលែកបទពិសោធន៍ល្អៗរបស់កម្ពុជាក្នុងសកម្ម ភាពមីន ដែលក្នុងនោះរួមទាំងកិច្ចសង្រ្គោះជនរងគ្រោះផងដែរនិងបានជម្រាបទៅកាន់គណៈប្រតិភូប្រទេសអ៊ុយក្រែនផងដែរថា កម្ពុជានឹងបន្តគាំទ្រដល់ប្រទេសអ៊ុយក្រែន ជា ពិសេសក្នុងសកម្មភាពមីនមនុស្ស ធម៌៕ អត្ថបទ ៖ ភារម្យ

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        1
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        118
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm