អ្នកកាសែត​ជុំវិញ​ពិភពលោក​ទៅដល់​ទីក្រុង​តូ​ក្យូ​ប្រឈម​នឹង​វិធានការ​តឺង​រ៉ឹង​

2021/07/21 06:29:09 pm        119

​ស៊ី​ហ្គេម៖ អ្នកកាសែត​រាប់​រយ​នាក់​បាន​ទៅ​ដល់​ទី​​ក្រុង​តូ​ក្យូ ​សម្រាប់​ព្រឹត្តិការណ៍​អូឡាំពិក​ដែល​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​សុក្រ​នេះ​។​ ប៉ុន្តែ​យ៉ាងហោចណាស់​រយៈពេល ១៤​ថ្ងៃ​នៃ​ការ​ស្នាក់នៅ ​ពួក​គេ​នឹង​ត្រូវ​អនុវត្ត​តាម​វិធានការ​រឹត​បន្តឹង​ដ៏​តឹងរ៉ឹង ​ក្នុង​ការ​បង្ការ​កា​ររីក​រាលដាល​ឆ្លង​នៃ​មេរោគ Covid-19 ដែល​មាន​ទាំង​ការកំណត់​ការ​ធ្វើ​ដំណើរ​របស់​ពួកគេ ​ត្រឹម​ពី​កន្លែង​ស្នាក់នៅ​ទៅកាន់​ទីតាំង​ប្រកួត​ប៉ុណ្ណោះ រួម​ទាំង​មានការ​ធ្វើតេស្ត​ប្រចាំថ្ងៃ​ និង​ការ​ចែក​រំលែក​ទីតាំង​ទូរស័ព្ទ​។​

​បន្ថែម​ពីលើ​នេះ ការ​មិន​អនុញ្ញាត​ឱ្យ​មាន​អ្នកគាំទ្រ​នៅ​ក្នុង​ការប្រកួត បាន​ធ្វើ​ឱ្យ​បរិយាកាស​នៃ​ព្រឹត្តិការណ៍​មាន​លក្ខណៈ​ធម្មតា ហើយ​កាន់តែ​លំបាក​សំរាប់​អ្នកសារព័ត៌មាន​ក្នុង​ការ​ផលិត​រឿង​នានា ​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​ក្រៅពី​រឿង Covid-19 និង​កីឡា​។​ ​រឿង​ដែល​ចាំបាច់​មួយទៀត​នោះគឺ​គ្រប់គ្នា​ត្រូវតែ​ធ្វើតេស្ត និង​បញ្ជាក់​ថា ​គ្មាន​កូ​វីដ​-១៩ មុននឹង​ឈាន​ជើង​ចូល​ទីក្រុង​តូ​ក្យូ​បាន​។​ ​អ្នកចូលរួម​កីឡា​អូឡាំពិក​ រួម​ទាំង​អ្នកសារព័ត៌មាន​តម្រូវ​ឱ្យ​ទាញ​យក​កម្មវិធី ត្រួតពិនិត្យ​តាម​អ៊ិនធឺរ​ណែ​ត​ និង​របាយការណ៍​សុខភាព (OCHA) ដាក់​លើ​ស្មា​ត​ហ្វូ​ន​របស់​ពួកគេ​ដើម្បី​បញ្ចូល​ស្ថានភាព​សុខភាព​ប្រចាំថ្ងៃ​។​ ​ឧបករណ៍​តេស្ត​រហ័ស​ត្រូវបាន​ផ្តល់ជូន​ ហើយ​អ្នកចូលរួម​ទាំងអស់​ត្រូវ​ធ្វើតេស្ត​រយៈពេល ៣ថ្ងៃ​ដំបូង​ហើយ​បន្ទាប់មក​ក្នុង​រយៈពេល ៤ថ្ងៃ​ម្តង​រហូតដល់​ចប់​ការ​ស្នាក់នៅ​។​ ​ការ​រឹតត្បិត​នេះ​ក៏​រួមបញ្ចូល​ទាំង​ការហាមឃាត់​ ការប្រើប្រាស់​មធ្យោបាយ​ធ្វើដំណើរ​សាធារណៈទៅ​ភោជនីយដ្ឋាន ​ឬ​កន្លែង​ទេសចរណ៍ ឬ​សូម្បីតែ​ធ្វើដំណើរ​ដោយ​ថ្មើរ​ជើង​ក្នុង​រយៈពេល ១៤ថ្ងៃ​ដំបូង​នៅក្នុង​ប្រទេស​។​

​ចំណែក​អត្ត​ព​លិ​ក​នឹង​ត្រូវបាន​ធ្វើតេស្ត​ជា​រៀងរាល់ថ្ងៃ ហើយ​ពួកគេ​ក៏​នឹងត្រូវ​នៅក្នុង​ភូមិ​កីឡា​តែមួយ​មុខ​គត់ បន្ទាប់ពី​ការហ្វឹកហាត់ក៏ដូចជា​មុន និង​ក្រោយ​ចូលរួម​ប្រកួត​។​ ​កន្លងមក​មានការ​ប្រឆាំង​ជាប្រចាំ​ពី​សាធារណៈជន​ជប៉ុន មិន​ចង់ឱ្យមាន​ការរៀបចំ​ព្រឹត្តិការណ៍​អូឡាំពិក​ ក្នុងកំឡុងពេល​មាន​រោគរាតត្បាត​ដោយមាន​ការភ័យខ្លាច​ថា វា​អាច​នឹង​ក្លាយជា​ព្រឹត្តិការណ៍​ដែល​បាចសាច​ការរីក​រាលដាល​កាន់តែខ្លាំង និង​បាចសាច​ដល់​ប្រជាជន​ជប៉ុន​។​ ​រដ្ឋាភិបាល​ក្រុង​តូ​ក្យូ​បាន​រាយការណ៍​ករណី​ឆ្លង​ថ្មីចំនួន ១.០០៨ករណីកាលពី​ថ្ងៃអាទិត្យ​ដែលជា​ថ្ងៃទី២៩ ជាប់​គ្នា ​ដែល​ករណីនេះ​ខ្ពស់ជាង ៧ថ្ងៃមុន ហើយ​វា​ក៏​ជា​ថ្ងៃទី៥ ជាប់​គ្នា​ដែលមាន​ជាង ១.០០០ករណី​។ ពិធី​បើក​ផ្លូវការ​នៃ​ព្រឹត្តិការណ៍​អូឡាំពិក ​នឹង​នៅក្រោម​ស្ថានភាព​អាសន្ន​នៅ​ទីក្រុង​តូ​ក្យូ ​និង​ខេត្ត​ជិតខាង​ចំនួន ៣៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        99
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        110
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        118

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO

2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm