ក្រុមការងារចុះជួយឃុំអូរតាប៉ោង ធ្វើបុណ្យកតញ្ញូរួមគ្នា ជូនចាស់ព្រឹទ្ធាចារ្យ ៧៥០នាក់ដែលមានអាយុ៧០ឆ្នាំឡើង

2024/04/02 04:51:17 pm        122

ខេត្តពោធិ៍សាត់៖ ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានឃុំអូរតាប៉ោង ស្រុក​បាកាន បានរៀបចំធ្វើពិធីបុណ្យកតញ្ញូរួមគ្នា ជូនដល់លោកយាយលោកតា ចាស់ព្រឹទ្ធីចារ្យ មាន​អាយុ​ចាប់​ពី៧០ឆ្នាំឡើងប្រមាណ៧៥០នាក់ ។ ពិធីបុណ្យនេះត្រូវបានរៀបចំធ្វើនៅក្នុងបរិវេណ វត្ត​ស្រះម្កាក់ ស្ថិតក្នុងឃុំអូរតាប៉ោង ស្រុកបាកាន ក្រោមអធិបតីភាព ឯកឧត្តម ទី នរិន្ទ ប្រធាន​ក្រុម​ការងារចុះជួយមូលដ្ឋានស្រុកបាកាន និងដោយ​មាន​ការ​ចូល​រួ​ម​ពី​កូន​ចៅ​សាច់​ញាតិ​អម​ដំណើរ​លោកយាយលោកតាចាស់ព្រឹទ្ធីចារ្យ និងសមាជិកក្រុមប្រឹក្សាឃុំ អាជ្ញាធរភូមិ-ឃុំ សរុប​អ្នក​ចូលរួម​ទាំងអស់ប្រមាណជិត១៥០០នាក់ ។

ឯកឧត្ដម ជៀប សួរ ប្រធានក្រុមការងារចុះជួយឃុំអូរតាប៉ោង បានឲ្យដឹងថាលោកយាយលោកតា​ចាស់​ព្រឹទ្ធាចារ្យ​មានអាយុចាប់ពី៧០ឆ្នាំឡើង ដែលបានអញ្ជើញចូលរួមក្នុងពិធីបុណ្យនេះ គឺមក​ពី​តាម​បណ្តា​ភូមិទាំង១៨ក្នុងឃុំអូរតាប៉ោង ហើយពិធីបុណ្យនេះត្រូវបានប្រារ​ព្ធ​ឡើងស្របតាមបែប​បទ​ព្រះពុទ្ធសាសនា និងប្រពៃណីខ្មែរ ដោយមានការនិមន្តព្រះសង្ឃធ្វើកិច្ចកតញ្ញូ កត្តវេទី រវាង​កូន​ចៅ និងលោកយាយលោកតាចាស់ព្រឹទ្ធីចារ្យ ហើយព្រះសង្ឃធ្វើពិធីប្រោះព្រំ។ ក្នុងនោះដែរ​ក្រុម​ការងារ​ចុះ​ជួយមូលដ្ឋានឃុំអូរតាប៉ោង ក៏បានរៀបចំជាថវិកា និងសម្ភារៈរួមមាន ខោអាវ​សម្រាប់​មនុស្ស​ចាស់ ស្បែកជើង នំបង្អែម ទឹកក្រូច ទឹកសុទ្ធ ព្រមទាំងបានផ្តិតរូបថតដាក់ស៊ុម ដើម្បី​ឲ្យ​កូន​ចៅ ជូនដល់លោកយាយលោកតាចាស់ព្រឹទ្ធីចារ្យទាំង៧៥០នាក់ផងដែរ ។

ក្នុងឱកាសនោះ ឯកឧត្តម ទី នរិន្ទ មានប្រសាសន៍លើកឡើងថា ការរៀបចំពិធី​បុណ្យ​ កត្តញ្ញុរួមគ្នា ជូនដល់លោកយាយលោកតា ចាស់ព្រឹទ្ធីចារ្យ ដែលមានអាយុចាប់ពី៧០ឆ្នាំឡើងក្នុងពេលនេះគឺ ក្រោម​គំនិតផ្តួចផ្តើមរបស់ឯកឧត្តម កែវ រតនៈ ប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ ។ ក្នុងគោលបំណង គឺដើម្បីជាការដឹងគុណចំពោះចាស់ព្រឹទ្ធាចារ្យ ដែលជាធន​ធាន​មនុស្ស​ដ៏​មាន​តម្លៃ​ ដោយបានផ្តល់ដំបូន្មានមានល្អៗ និងសំបូរទៅ​ដោយ​បទ​ពិសោធន៍​ព្រម​ទាំង​ស្នាដៃរា​ប់​មិន​អស់​ក្នុង​សង្គម ដល់កូនចៅគ្រប់ជំនាន់ ជាពិសេសកម្មវិធីបុណ្យនេះ ជាសារក្រើន​រំលឹក​ដល់​កូន​ចៅ​ និង​យុវជន​ជំនាន់ក្រោយឲ្យយល់ច្បាស់ពីគុណមាតាបិតា កុំឲ្យភ្លើតភ្លើន​រមិល​គុណ​មាតា​បិតា​ដែល​ជា​ព្រះរស់ ហើយជាការ​ចូលរួម​ថែ​រក្សា​ការពារ​នូវ​តម្លៃ​ប្រពៃណី​វប្បធម៌​ខ្មែរ​ពី​បុរាណ​ដល់កូ​ន​ចៅ​ជំនាន់​ក្រោយៗ ជាពិសេសគឺកំឡុងពេលរដូវចូលឆ្នាំខ្មែរ ។ ឯកឧត្តម ទី នរិន្ទ បានបន្តថា​ប្រសិន​បើ​បងប្អូន​ប្រជាព​លរដ្ឋក្នុងឃុំអូរតាប៉ោង មានការគ្រាំទ្រក្រុមការងារ​នឹង​រៀប​ចំ​ពិធី​បុណ្យ​នេះ​នៅ​ឆ្នាំ​ក្រោយ​ៗទៀត៕ អត្ថបទ និង រូបភាព ៖ ភិរុណ ពៅ

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        77
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        127
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        130

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm