ការតវ៉ានៅក្រុងហ្ស៉េរុយសាឡឹមបង្ហាញពីកំហឹងប្រឆាំងនឹងលោក Netanyahu លែងរង់ចាំដល់សង្គ្រាមចប់ទៀតហើយ

2024/04/02 06:12:03 pm        132

បាតុកម្មដ៏ធំនៅមុខសភា(Knesset)និងការិយាល័យរដ្ឋាភិបាលកាលពីយប់ថ្ងៃអាទិត្យនៅក្នុងទីក្រុងហ្ស៉េរុយសាឡឹម និងតេល អាវីវ គឺជាអ្វីមួយដែលប្រៀបបានទៅនឹការតស៊ូដ៏ធំប្រឆាំងនឹងកែប្រែប្រព័ន្ធតុលាការកាលពីឆ្នាំមុន។

នេះគឺជាការប្រមូលផ្ដុំគ្នាដ៏ច្រើននិងការរួមកម្លាំងដ៏ធំ ដែលជាទូទៅ អ្នកបោះឆ្នោតសម្រាប់គណបក្សអ្នកកណ្តាលនិយម មេរ៉េតស៍ និងការងារ (Meretz and Labor) ត្រូវបានគេមើលឃើញនៅក្នុងបាតុកម្ម នៅពេលដែល សភាបានលុបចោលស្តង់ដារសមហេតុផលរបស់តុលាការជាន់ខ្ពស់កាលពីរដូវក្តៅឆ្នាំមុន។ នេះគឺជាការតាំងចិត្តដូចគ្នា ប្រឆាំងនឹងនាយករដ្ឋមន្ត្រី ដែលធ្លាប់ព្យាយាមលុបបំបាត់លទ្ធិប្រជាធិបតេយ្យ ហើយឥឡូវនេះបានដឹកនាំសង្គ្រាមដែលនាំឲ្យមានបញ្ហាកាន់តែស្មុគស្មាញ ដោយមានចំណាប់ខ្មាំង ១៣៤ នាក់នៅតែត្រូវបានឃុំខ្លួននៅក្នុងដែនដីហ្កាហ្សា។

សម្រាប់បាតុករដ៏ច្រើន ដែលបានសម្រុកទៅកាន់ផ្លូវកាបលែន(Kaplan)នៃទីក្រុងហ្ស៉េរុយឡឹម (Jerusalem)ដូចជាទឹកបាក់ទំនប់ពីទីក្រុងស៊ីណេម៉ា(Cinema)ឆ្លងកាត់សភា ទៅកាន់បណ្ណាល័យជាតិថ្មី គឺជាប្រភេទនៃការជួបជុំគ្នាឡើងវិញ បន្ទាប់ពីការផ្អាកអស់រយៈពេល៦ខែ។

ទោះយ៉ាងណា មានការខ្វែងគំនិតគ្នាមួយចំនួនរវាងបាតុកម្មប្រឆាំងនឹងការកែប្រែប្រព័ន្ធតុលាការ និងសកម្មភាពដ៏ធំប្រឆាំងលោក Netanyahu និងរដ្ឋាភិបាលរបស់លោក កាលពីថ្ងៃអាទិត្យ។ ទីមួយ នៅក្នុងការតវ៉ាប្រឆាំងនឹងផ្លាស់ប្ដូរអ្នកនយោបាយកំពុងស្ថិតក្នុងតំណែងដោយមិនត្រូវបានអញ្ជើញឲ្យនិយាយនៅលើឆាក។

ទីពីរ ដោយសារកាលៈទេសៈ បន្ទាប់ពីគ្រោះមហន្តរាយថ្ងៃទី ៧ ខែតុលា របៀបវារៈទាំងមូលបានផ្លាស់ប្តូរ ជាមួយនឹងការដោះស្រាយ និងកំហឹងបន្ថែម។ ការកែប្រែច្បាប់ គឺកើតចេញពីការចរចា។ ឥឡូវនេះបញ្ហាគឺការរំដោះចំណាប់ខ្មាំង វិបត្តិកើតចេញពីការលើកលែងការកេណ្ឌកម្លាំងបុរសជ្វីហ្វជ្រុលនិយមអូសតូដុកមិនឲ្យចូលបម្រើយោធា ការប្រព្រឹត្តរបស់អ្នកនយោបាយ និងការអំពាវនាវដោយទទូចឲ្យរៀបចំការបោះឆ្នោតថ្មី និងទាមទារឲ្យលោក Netanyahu លាលែងពីតំណែង៕


អត្ថបទដែលទាក់ទង

លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am        35
មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am        67
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        88

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm