សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាគឺជាដៃគូដ៏រស់រវើក និងដ៏ទាក់ទាញក្នុងសហគមន៍អាស៊ាន

2024/04/02 06:32:24 pm        99

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា ប្រទេស​កម្ពុជា គឺជាដៃគូដ៏រស់រវើក និងដ៏ទាក់ទាញក្នុងសហគមន៍អាស៊ាន ខណៈកម្ពុជា​គឺ​ជាទីតាំង​ប្រកប​ដោយ​ឧត្តម​ភាពផ្តល់នូវការតភ្ជាប់ដោយរលូននៅទូទាំងតំបន់ និងបង្កើតឱ្យ​មាន​ប្រព័ន្ធ​អេកូឡូស៊ី នៃ​កិច្ច​សហការ ដែលផ្ដោតលើការផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងសុខុមាលភាព​រួម​ក្នុង​តំបន់​ជា​ពិសេសសម្រាប់ការវិនិយោគ។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានមានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាសចូលរួមជាអធីបតី ពិធី «បើក​កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៤» នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤​នេះ​នៅស​ណ្ឋាគារ សូហ្វីតែលភ្នំពេញភូគីត្រា។

សម្ដេចធិបតីបាន​ថ្លែថាកម្ពុជាបានឆ្លងកាត់ការផ្លាស់ប្តូរ គួរឱ្យកត់សម្គាល់ដោយ​បាន​វិវត្ត​ទៅ​ជា​សេដ្ឋកិច្ច​ទំនើប ដែលមានសមារណកម្ម ក្នុងសេដ្ឋកិច្ចសកល។ សម្ដេចបន្តថា សេដ្ឋកិច្ចកម្ពុជា​ក៏​បា​នបង្ហាញពីភាពធន់គួរឱ្យកត់សម្គាល់។ មុនការឆ្លងរាលដាលនៃជំងឺកូវីដ-១៩​កម្ពុជា​រក្សា​បាន​នូវ​អត្រា​កំណើន​សេដ្ឋកិច្ចជាមធ្យមលើសពី ៧% ក្នុងមួយឆ្នាំសម្រាប់រយៈពេល២ទសវត្សរ៍។

សម្ដេច​បញ្ជាក់ថា ទោះបីមានការបន្ទច់បង្អាក់នាពេលថ្មីៗនេះក៏ដោយ ប៉ុន្ដែ​សេដ្ឋកិច្ច​កម្ពុជា​ក៏​បាន​ស្ទុះ​ងើ​បឡើងវិញ ជាមួយនឹងអត្រាកំណើន ៥,៦% ក្នុងឆ្នាំ ២០២៣ និង​ត្រូវ​បាន​ព្យាករថា​នឹង​មាន​កំណើន ៦,៦% ក្នុងឆ្នាំ២០២៤ ហើយនឹងអាចត្រ​លប់​ទៅ​រក​អត្រា​កំណើន​មុន​ជំងឺ​រាត​ត្បាត​ក្នុង​រង្វង់​៧%ក្នុងឆ្នាំ២០២៨ ដែលការណ៍​នេះ​បង្ហាញ​អំពី​អនាគត​សេដ្ឋកិច្ច​ប្រកប​ដោយ​ក្តីសង្ឃឹម​របស់​កម្ពុជា​។

ក្នុងឱកាសនោះសម្ដេចធិបតី បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា បាន​និង​កំពុង​ជំរុញ​ការ​អនុវត្ត «យុទ្ធសាស្ត្រប្រទេសបូក» (Plus-One Strategy) តាមរយៈការទាក់ទាញការវិនិយោគ ជា​ពិសេសក្នុងឧស្សាហកម្មដែលប្រើបច្ចេកវិទ្យាមធ្យមឱ្យមកសាងសង់រោងចក្រនៅកម្ពុជា ដើម្បី​ផ្គត់​ផ្គង់​គ្រឿង​បន្លាស់​ឬ​ផលិត​ផល​ពាក់​កណ្តាល​សម្រេច​ទៅ​ឱ្យ​រោង​ចក្រ​ធំៗ​នៅ​ក្នុង​ប្រទេស​ជិត​ខាង​ក្នុង​តំបន់អាស៊ាន។ ហើយកម្ពុជាក៏បានអនុម័តច្បាប់ថ្មីស្តីពីការវិនិយោគ ដើម្បីផ្ដល់​ជូន​វិនិយោគិន​នូវ​សក្តានុពល និងឧត្តមភាពជាយុទ្ធសាស្ត្រ ដ៏គួរឱ្យទាក់ទាញ ជាមួយ​នឹង​ការ​លើក​ទឹក​ចិត្ត​ជា​ច្រើន​ដល់គម្រោងវិនិយោគក្នុងវិស័យអាទិភាពសំខាន់ៗផងដែរ៕ អត្ថបទ៖ វ៉ន ដារ៉ា

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        68
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        125
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm