ឯកឧត្តម ឌិត ទីណា ណែនាំនិស្សិតចាប់យកជំនាញឲ្យត្រឹមត្រូវ ដើម្បីរួមចំណែកជួយអភិវឌ្ឍ​វិស័យកសិកម្ម​នៅពេលរៀនចប់

2024/04/02 06:39:19 pm        68

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំ​ដល់​និស្សិត​ពិនិត្យ​ពិចារណា​ឱ្យបានល្អិតល្អន់ ចំពោះមុខជំនាញដែលបានជ្រើសរើស ដោយត្រូវជ្រើស​សិក្សា​មុខ​ជំនាញ​ដែល​ខ្លួនចូលចិត្ត ហើយអាចធានាបាននូវមុខរបរ ឬការងារសមរម្យ ដើម្បីទ្រទ្រង់​ជីវភាព និងរួមចំណែកជួយអភិវឌ្ឍវិស័យកសិកម្ម នៅពេលរៀនចប់។

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា២០២៣-២០២៤ របស់​វិទ្យា​ស្ថាន​​ជាតិ​កសិកម្មកំពង់ចាម កាលពីរសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤នេះ ឯកឧត្តម​រដ្ឋ​មន្រ្តី ​បាន​ជំរុញឱ្យនិស្សិតទាំងនោះ ជ្រើសរើសសិក្សាមុខជំនាញក្នុងវិស័យកសិកម្ម ដែល​មាន​ដូច​ជា ជំនាញវិទ្យាសាស្ត្រកសិកម្ម វិទ្យាសាស្ត្រនិងវេជ្ជសាស្ត្រសត្វ វិទ្យាសាស្ត្រជលផល និង​ជំនាញ​សេដ្ឋកិច្ច និង​គ្រប់គ្រងកសិកម្មជាដើម។ 

ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ទៀតថា បន្ថែមលើមុខ​ជំនាញ​គោល​នៅ​ក្នុង​កម្ម​វិធី​សិក្សា​សព្វ​ថ្ងៃ​នេះ ប្អូនៗនិស្សិតត្រូវតែពង្រឹងសមត្ថភាពភាសាអង់គ្លេស និងកំព្យូទ័រ ព្រមទាំង​ជំនាញ​ផ្នែក​សេដ្ឋកិច្ច​បន្ថែមទៀត ដើម្បីចាប់យកឱកាសទៅហាត់ការនៅបរទេស ដើម្បីទទួលបានបទពិសោធ ឆ្លើយ​តបទៅនឹងតម្រូវការទីផ្សារការងារ។

ឯកឧត្តមរដ្ឋមន្ដ្រី ក៏បានយកឱកាសនេះ ពន្យល់ដល់ប្អូនៗ​និស្សិត​អំពី​គោល​នយោបាយ​កសិកម្ម​របស់​រាជ​រដ្ឋាភិបាល ដែលផ្ដោតសំខាន់លើការធានាឱ្យបាននូវសន្តិសុខស្បៀង និងនិរន្តរភាព​សេដ្ឋកិច្ច និង​បរិស្ថាន តាមរយៈកាត់បន្ថែមថ្លៃដើមផលិត និងការផលិតបែបគុណភាព តម្រូវ​តាម​ទីផ្សារ ព្រមទាំងមានតម្លៃបន្ថែមខ្ពស់។ ជារួម គឺធ្វើយ៉ាណាដើម្បីឱ្យប្រជាកសិករ និងប្រជាជន​ទាំង​អស់ មានហូប មានបាន មានប្រើ និងមានរហូត៕ អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        24
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        99
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        128

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ

2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am
​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm