សម្តេចធិបតី៖ អាស៊ានបានពង្រឹងជំហរក្នុងនាមជាកម្លាំងសេដ្ឋកិច្ចមួយក្នុងសកលលោក​ដែលមានកំណើនរឹងមាំ

2024/04/02 06:44:32 pm        108

ក្នុងឱកាសចូលរួមជាអធីបតី ពិធី «បើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៤» នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤នេះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានគត់សម្គាល់ឃើញថា អាស៊ាន បានពង្រឹង​ជំហរ​របស់ខ្លួនក្នុ​ង​នាម​ជា​កម្លាំង​សេដ្ឋកិច្ច​មួយ​ក្នុង​សកលលោកដែលមានកំណើនរឹងមាំ កម្លាំងពលកម្មពេញដោយជវភាព និងកិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការធ្វើសមាហរណកម្មជាលំដាប់។

សម្តេចធិបតី នាយករដ្ឋមន្រ្ដីបានថ្លែងថា អាស៊ាន​បាន​ក្លាយ​ជា​សេដ្ឋកិច្ច​ធំ​ជាង​គេ​ទី​ប្រាំ​នៅ​លើ​សកល​លោក និងតែង​បង្ហាញពីភាពធន់ នៃសេដ្ឋកិច្ចនៅពេល​ប្រឈម​នឹង​ភាព​មិនប្រាកដ​ប្រជា​សកល។ ហើយបើតាមការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន បូកបី (AMRO) សេដ្ឋកិច្ចអា​ស៊ានត្រូវបានព្យាករណ៍ថាមានកំណើន ៤,៣% ក្នុងឆ្នាំ២០២៣ និង ៤,៩% ក្នុង​ឆ្នាំ​២០២៤ ដែលការណ៍នេះបានគូសបញ្ជាក់ពីភាពខ្លាំង និង​សមត្ថភាព​សម្រប​ខ្លួន​របស់​តំបន់​អាស៊ាន។

សម្តេចធិបតីបញ្ជាក់ថា សេដ្ឋកិច្ចអាស៊ានប្រើប្រាស់គំរូនៃកំណើនសម្រាប់ទាំងអស់គ្នា និង​មា​ន​សក្តា​នុពលខ្ពស់ក្នុងការក្លាយទៅជាស្នូលនៃកំណើនសម្រាប់តំបន់អាស៊ានខ្លួនឯងផង និង​តំបន់​ផ្សេង​ទៀត​ជុំវិញសកលលោកផង។ សេដ្ឋកិច្ចអាស៊ានមានភាពរឹងមាំ ដោយសារអន្តរកម្មប្រកប ដោយ​ជវភាពនៃពាណិជ្ជកម្ម និងការវិនិយោគក្នុងតំបន់ ដែលបំពេញ​បន្ថែម​ដោយ​កិច្ច​សហការ​ជា​យុទ្ធសាស្ត្រ​ជាមួយដៃគូសន្ទនា។ ខណៈកិច្ចព្រម​ព្រៀងពា​ណិជ្ជកម្ម​សេរី​របស់​អាស៊ាន​ជាមួយ​សេដ្ឋ​កិច្ច​ធំៗ ដូចជា អូស្ត្រាលី, នូវែលហ្សេឡង់, ចិន, ជប៉ុន, ឥណ្ឌា និង កូរ៉េ បង្ហាញ​អំពី​ការ​តម្រង់​ទិសប្រ​កប​ដោយជោគជ័យរបស់អាស៊ាននៅក្នុងទិដ្ឋភាពភាពជា ដៃគូសេដ្ឋកិច្ច។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានសង្គត់ធ្ងន់ថា កម្ពុជាជឿជាក់យ៉ាងមុតមាំថា សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ ដែលមានភាពរឹងមាំ ភាពធន់ និងសមាហរណកម្ម អាចនាំមក​នូវ​វិបុលភាព​រួម​សម្រាប់​រដ្ឋជា​សមាជិកអាស៊ានទាំងអស់។ ខណៈអត្ថន័យស្នូលរបស់អាស៊ាន គឺផ្តោតលើកិច្ច​សហប្រតិបត្តិការ ហើយសមិទ្ធកម្មសេដ្ឋកិច្ចដ៏គួរឱ្យកត់សម្គាល់នៅទូទាំងតំបន់អាស៊ាន គឺកើត​ចេញ​ពី​ការចូលរួមយ៉ាងសកម្មរបស់វិស័យឯកជន។ ភាពជាដៃគូរវាងវិស័យសាធារណៈ និងឯក​ជន​ដែល​សម្របសម្រួលដោយក្រុមប្រឹក្សាធុរកិច្ចអាស៊ាន (ASEAN-BAC) គឺជាមូលដ្ឋានគ្រឹះ​ដ៏​សំខាន់មួយនៃការអភិវឌ្ឍនាពេលបច្ចុប្បន្នរបស់អាស៊ាន៕ អត្ថបទ៖ វ៉ន ដារ៉ា

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        335
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ

2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am
​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm