ក្រុមការងារខេត្តកណ្តាលកំពុងរៀបចំតុបតែងលម្អទីតាំងប្រារព្ធសង្ក្រាន្តអបអរបុណ្យចូលឆ្នាំថ្មី

2024/04/02 07:06:51 pm        133

ក្រុមការងារនៃរដ្ឋបាលខេត្តកណ្តាល បាននិងកំពុងធ្វើការងារញាប់ដៃជើង រៀបចំ​តុបតែង​លម្អ​ទីតាំង​នានា ដើម្បីបំពាក់សម្ភារៈ វប្បធម៌ រូបសំណាក ធ្វើឆាកប្រគំតន្ត្រី និងហាត់​សម​សិល្បៈ​វប្បធម៌​នៅក្នុ​ងខេត្តរបស់ខ្លួន ដើម្បីត្រៀមចូលបង្ហាញ​ក្នុង​កម្ម​វិធីសង្ក្រាន្ត​ខេត្ត​កណ្តាល​រយៈ​ពេល​៤​ថ្ងៃ អបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ដែលនឹងឈានចូលនៅក្នុងថ្ងៃទី១៣ ខែ​មេសា​នេះ​។

លោក ធឹម សំអុល អនុប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកណ្តាល បានថ្លែងប្រាប់ BTV នៅ​ថ្ងៃទី២ ខែមេសានេះថា កម្មវិធីសង្ក្រាន្តខេត្តកណ្តាលឆ្នាំរោងនេះ រដ្ឋបាលខេត្ត បាន​រៀប​ចំ​កម្ម​វិធី​កម្សាន្ត​សប្បាយបង្ហាញទម្រង់សិល្បៈវប្បធម៌នៅក្នុងខេត្តរបស់ខ្លួនច្រើនជាងបណ្តាឆ្នាំកន្លងមក ហើយ​អ្វី​ដែលខេត្តបង្កើនការរៀបចំនោះ រួមមាន ការរៀបចំសួនត្រជាក់ កីឡាប្រដាល់លើទឹក បង្ហោះ​កូប បណ្តែតប្រទីប រៀបចំរូបសំណាកនាគរាជធ្វើពីស្លឹកត្នោត និងតាំងលម្អរភ្លើងពណ៌ បង្ហាញ​ទម្រង់សិល្បៈវប្បធម៌ប្រចាំខេត្ត ប្លែកៗទៀតជាច្រើនទៀត។

បណ្តាពលរដ្ឋ បានបង្ហាញការចាប់អារម្មណ៍ និងមានចិត្តសប្បាយជាបណ្តើរៗ ខណៈ​ដែល​កម្ម​វិធី​សង្ក្រាន្ត អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរជិតឈានចូលមកដល់ ហើយក្នុង​ឱកាស​ការ​រៀបចំ​កម្ម​វិធី​សង្ក្រាន្ត​ឆ្នាំ​នេះ គឺយើងនឹងនាំគ្នា ទៅលេងកម្សាន្តសប្បាយកម្មវិធីសង្ក្រាន្ត នៅ​ក្នុង​សួន​មាត់​ទន្លេ​បាសាក់​ស្ថិតនៅក្នុងក្រុងតាខ្មៅ។

ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តកណ្តាល ក៏បានអំពាវនាវពលរដ្ឋ អាជ្ញាធរមូលដ្ឋាន សហការ រៀប​ចំ​សង្ក្រាន្ត​តាមភូមិឃុំសង្កាត់របស់ខ្លួនឲ្យបានច្រើនដូចបណ្តាឆ្នាំមកកន្លងមក ដើម្បី​បង្កើន​ឱកាស​ផ្តល់​ភាព​សប្បាយ​រីករាយជូនបណ្តាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនផងដែរ។

សូមបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានជំ​រុញ​ឲ្យ​រដ្ឋបាល​រាជ​ធានី​ខេត្ត​ទាំងអស់រៀបចំកម្មវិធីសង្ក្រាន្តអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ​ឲ្យ​បាន​អធិក​អធម និងណែនាំដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រៀបចំឯកសារ​បញ្ចូល​សង្ក្រាន្ត​កម្ពុជា​ទៅ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌អរូបិយរបស់មនុស្សជាតិនៃអង្គការយូណេស្កូផងដែរ៕ អត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        101
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        148
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        130

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm