កសិករមួយចំនួនបានឯកភាពគ្នាចងក្រងជាសហគមន៍កសិកម្មទំនើប ដើម្បីទទួលបានតម្លៃបន្ថែមខ្ពស់

2024/04/02 08:06:20 pm        119

អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា បច្ចុប្បន្នមានកសិករប្រមាណ ៤ សហគមន៍ហើយ ដែលបានបញ្ជាក់ថានឹងចូលរួមនឹងប្រែខ្លួនទៅជាកសិកម្មទំនើប។ ខណៈ​ដែល​កាលពីពេលថ្មីៗនេះ ក្រសួងបានប្រកាសទទួលស្គាល់សហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅ​ស្រុកស្វាយលើ ដែលមានកសិករចំនួន ៨៤ គ្រួសារ និងមានផ្ទៃដីផលិតកម្មជាង ៨០០ហិកតា។

ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី នៅល្ងាចថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤នេះថា ក្រៅ​ពី​សហគមន៍ស្រូវនាងអំ និងស្រូវមួយចំនួនទៀតនៅស្រុកស្វាយលើ ក៏​មាន​សហគមន៍​មួយ​ចំនួន​ថែម​ទៀតដែរ ដែលគ្រោងនឹងប្រកាសទទួលស្គាល់ជាផ្លូវការក្នុងឆាប់ៗនេះ បន្ទាប់ពី​ក្រុម​ការងារ​បញ្ចប់​នូវការរៀបចំនៅផែនការអាជីវកម្ម ក៏ដូចជាសិក្សា​ទៅ​លើ​សមិទ្ធ​ផល​សម្រាប់​សហគមន៍​ទាំង​នោះ។ ក្នុងនោះមានដូចជា សហគមន៍សំបូរមានជ័យនៅឯស្រុកស្ទឹងត្រង់ ខេត្ត​កំពង់ចាម ក៏បានឯកភាពថានឹងបង្កើតដែរ ដែល​គ្រោង​ធ្វើ​ជាស​ហគមន៍​កសិកម្ម​ទំនើប​ដែល​ធ្វើ​ផលិត​កម្ម​បន្លែលើផ្ទៃដី ១៣ហិចតា ដែលគ្រោងដាក់ផ្ទះសំណាញ់ចំនួន ៤០០ - ៥០​០​ផ្ទះ​សំណាញ់ ហើយក៏គ្រោងនឹងបង្កើតសហគមន៍កសិកម្មទំនើបនៅឯស្រុកបន្ទាយស្រី ដែល​ជា​សហគមន៍​ផលិតបន្លែដូចគ្នា ដែលគ្រោងបង្កើតក្នុងពេលឆាប់ៗនេះ ដោយ​ទទួល​បាន​ការ​ឯកភាព​មួយ​ចំនួនរួចហើយពីប្រជាកសិករនៅទីនោះ។

ឯកឧត្តម ឃឹម ហ្វីណង់ បានបន្ថែមថា សម្រាប់ផែនការឆ្នាំនេះ ក្រសួង​កសិកម្ម​គ្រោង​នឹ​ង​ផ្តោត​ទៅ​លើ​ដំណាំ​ចំនួន៤ គឺមានបន្លែ ស្រូវ ម្រេច និងស្វាយចន្ទីរ។ ឯកឧត្តមបន្ថែមទៀតថា ដោយសារ​ការងារ​នេះ​ទើបចាប់ផ្តើម ប៉ុន្តែអ្វីដែលក្រសួងរំពឹងទុកនោះ គឺ ចង់ជំរុញឲ្យសហគមន៍នីមួយៗ នឹង​មាន​ទំហំធំ មានសេដ្ឋកិច្ចមាត្រដ្ឋាន ដើម្បីធ្វើយ៉ាងណា ដើម្បីឲ្យថ្លៃ​ដើម​ការ​ផលិត​របស់​ប្រជា​កសិករ​មាន​ការថយចុះ។

សូមជម្រាបជូនថា សហគមន៍កសិកម្មទំនើប តម្រូវឱ្យប្រជាកសិករចូលរួមផលិតរួមគ្នា គ្រប់​គ្រង​រួមគ្នា ដើម្បីងាយស្រួលផ្គត់ផ្គង់លើទីផ្សារ និងផ្តល់ផលចំណេញច្រើន។ ចំពោះប្រជា​សហគមន៍​ដែល​មាន​បំណង​ចង់ធ្វើកសិកម្មបែបទំនើប ហើយត្រូវការដើមទុនធ្វើអាជីវកម្ម ក្រសួងមាន​គម្រោង​ហិរញ្ញវត្ថុ ដែលផ្តល់ការគាំទ្រចាប់ពីការកសាងផែនការអាជីវកម្ម ការផ្តល់ប្រាក់កម្ចី ការ​គាំទ្រ ផ្តល់ជាអំណោយមូលធុន៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        103
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        150
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        132

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm