កម្ពុជារៀបចំទិវាមនុស្សអូទីស្សឹម និងដោនស៊ីនដ្រូមលើកទី១១

2024/04/02 10:30:48 pm        23

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា ដោយមានក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាសេនាធិការ បានរៀបចំទិវា មនុស្សអូទីស្សឹម និងដោនស៊ីនដ្រូមលើកទី១១ ក្រោមប្រធានបទ «ជំរុញការធ្វើបរិយាបន្នសុខភាពមនុស្សអូទីស្សឹមនិងដោនស៊ីនដ្រូមប្រកបដោយសមធម៌»។

​ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រោមវត្តមាន ឯកឧត្តម រដ្ឋមន្ត្រី ជា សុមេធី រួមទាំងវត្តមានរបស់ មនុស្សមានបញ្ហាអូទីស្សឹម និងដោនស៊ីនដ្រូម ក៏ដូចជាអាណាព្យាបាល និងវត្តមាន គ្រូបង្រៀនកុមារអូទីស្សឹម និងដោនស៊ីនដ្រូម ផងដែរនោះ បានរៀបចំទិវាមនុស្សអូទីស្សឹម និងដោនស៊ីនដ្រូមលើកទី១១ នៅថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៤។ ទិវានេះធ្វើឡើងក្រោមប្រធានបទ“ជំរុញការធ្វើបរិយាបន្នសុខភាពមនុស្សអូទីស្សឹមនិងដោនស៊ីនដ្រូមប្រកបដោយសមធម៌”។

ឯកឧត្តម រដ្ឋមន្ត្រី ជា សុមេធី លើកឡើងថា ការប្រារព្ធទិវាមនុស្សអូទីស្សឹម និងដោនស៊ីនដ្រូមជារៀងរាល់ឆ្នាំនេះ ជាការលើកទឹកចិត្តដល់ជនខ្សោយសតិបញ្ញាគ្រប់រូប ក្រុមគ្រួសារ សហគមន៍ មនុស្សទូទៅ និងអ្នកពាក់ព័ន្ធនានា ឱ្យយល់ដឹងពីបញ្ហាអូទីស្សឹម និងដោនស៊ីនដ្រូម។ លើសពីនេះ គឺជំរុញការចូលរួមរបស់ពួកគេក្នុងសកម្មភាពសង្គមនានាផងដែរ។ 

ឯកឧត្តមរដ្ឋមន្ត្រីបន្ថែមថា ផ្អែកតាមកំណត់ត្រាវេជ្ជសាស្រ្ត អូទីស្សឹមគឺជាវិបត្តិមិនលូតលាស់នៃប្រព័ន្ធសរសៃប្រសាទដែលអាចសម្គាល់បាននៅពេលកុមារមានអាយុ៣ឆ្នាំ និងភាគច្រើនកើតលើមនុស្សប្រុសជាងមនុស្សស្រី រីឯដោនស៊ីនដ្រូម គឺជាវិបត្តិនៃការចម្លងក្រូម៉ូសូនទី២១ ដែលប៉ះពាល់ទៅលើរាងកាយ និងការវិវត្តិរបស់ខួរក្បាល។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអរគុណចំពោះ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ មូលនិធិជនពិការ នាយកដ្ឋានសុខុមាលភាពជនពិការ អង្គការមិនមែនរដ្ឋាភិបាល និងដៃគូអភិវឌ្ឍនានា ដែលតែងតែចូលរួមជាមួយរាជរដ្ឋាភិបាល និងសហការគ្នាអនុវត្តការងារពាក់ព័ន្ធលើវិស័យពិការភាព ធ្វើឱ្យវិស័យនេះសម្រេចបាននូវសមិទ្ធផលជាច្រើនគួរឲ្យកត់សម្គាល់។

ក្នុងពិធីដដែលនេះ ឯកឧត្តម អ៊ុង សម្បត្តិ អគ្គលេខាធិការស្តីទីក្រុមប្រឹក្សាសកម្មភាពជនពិការ បានលើកឡើងដែរថា មនុស្សអូទីស្សឹម និងដោនស៊ីនដ្រូម ត្រូវការជាចាំបាច់នូវឧបករណ៍ បច្ចេកវិទ្យាជំនួយដែលអាចជួយកាត់បន្ថយឬលុបបំបាត់ឧបសគ្គនៃការចូល រួមសកម្មភាពនានាក្នុងសង្គម ដោយឈរលើមូលដ្ឋានស្មើភាព។ ក្នុងន័យនេះការផ្តល់នូវឧបករណ៍ជំនួយបច្ចេកវិទ្យា ក៏ជាតម្រូវការអាទិភាពដើម្បីជំរុញឲ្យមនុស្សអូទីស្សឹម និងដោនស៊ីនដ្រូម ទទួលបានសិទ្ធិជាមូលដ្ឋានរួមមានសិទ្ធិក្នុងការរស់នៅ សិទ្ធិក្នុងការចូលរួម សិទ្ធិទទួលបានការអប់រំ សិទ្ធិទទួលបានមុខរបរការងារ។ 

សូមជម្រាបថា បច្ចុប្បន្នកម្ពុជា ក៏មានវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ ជាសាលាដែលផ្ដល់ការបង្រៀនជាពិសេសសម្រាប់កុមារមានបញ្ហា អូទីស្សឹម និងដោនស៊ីនដ្រូមផងដែរ៕

អត្ថបទ៖ គឹមហុក


អត្ថបទដែលទាក់ទង

កម្ពុជា-ឡាវ-វៀតណាម ដាក់ចេញកញ្ចប់ទស្សនកិច្ចរួម «ប្រទេសបី គោលដៅមួយ» ដើម្បីជំរុញ​ការ​ធ្វើ​ដំណើរក្នុងតំបន់
2026/07/14 07:51:03 pm        723
អាជ្ញាធរជាតិអប្សរា កំពុង​បន្តជួសជុលពង្រឹងរចនាសម្ព័ន្ធស្រះទឹកខាងជើង របស់​ប្រាសាទអង្គរវត្ត ​
2026/07/10 09:38:08 pm        228
ក្រុមហ៊ុនអាកាសចរណ៍មួយពីឌូបៃ ចាប់អារម្មណ៍ផ្សព្វផ្សាយទេសចរណ៍កម្ពុជា និងពិចារណាភ្ជាប់​ជើងហោះហើរ​មកកម្ពុជា
2026/06/30 08:57:14 pm        359

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm