ក្រសួងបរិស្ថានកំពុងគិតគូរចំពោះការវិនិយោគជាមួយប្រទេសជប៉ុនធ្វើឱ្យកម្ពុជាស្អាតគ្មានសំណល់ប្លាស្ទិក

2024/04/02 10:35:26 pm        66

ភ្នំពេញ ៖ កម្ពុជាស្អាត មិនមានសំណល់ប្លាស្ទិក គឺជាយុទ្ធសាស្រ្តបន្ថែមមួយទៀតអមជាមួយយុទ្ធនាការ កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិករបស់ក្រសួងបរិស្ថាន ដែលមានការគាំទ្រ និងចូលរួមប្តេជ្ញាចិត្ត កាត់បន្ថយការប្រើប្រាស់ ប្លាស្ទិកពីសំណាក់ប្រជាពលរដ្ឋ និងសិស្សានុសិស្សប្រមាណ៧លាន៣ពាន់នាក់។ 

​នេះបើតាមការបញ្ជាក់របស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (Takahashi Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា ព្រមទាំងប្រតិភូអមចំនួន ១២រូបផ្សេងទៀត ដែលសុទ្ធតែជាអ្នកវិនិយោគមកពីប្រទេសជប៉ុននៅទីស្តីការក្រសួងបរិស្ថាន នាថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងបន្តទៀតថា ការវិនិយោគបៃតង គឺជាការវិនិយោគដែលមានផលចំណេញទាំងសងខាង គឺភាគីអ្នកវិនិយោគជប៉ុននឹងទទួលបានប្រាក់ចំណេញក្នុងការវិនិយោគរបស់ខ្លួន ចំណែកកម្ពុជាវិញក៏ទទួលបានផលចំណេញដល់បរិស្ថាន តាមរយៈកែច្នៃសំភារៈប្រើប្រាស់ជំនួសថង់ប្លាស្ទិក ដោយផលិតផលធម្មជាតិដែលមានស្រាប់ក្នុងតំបន់ ហើយការកែច្នៃធនធានដែលមានស្រាប់ក្នុងតំបន់នេះ នឹងជួយលើកស្ទួយជីវភាពរបស់ប្រជាជនកម្ពុជាឱ្យទទួលបានប្រាក់ចំណូលបន្ថែម ក្រៅពីចូលព្រៃបាញ់សត្វ និងកាប់ឈើ។

ជាមួយគ្នានេះការវិនិយោគដែលជួយឱ្យប្រជាសហគមន៍មានភាពជាម្ចាស់ ឯករាជ្យក្នុងការរស់នៅ ដោយមិនពឹងផ្អែកតែលើរបរចូលព្រៃ ហើយបែរមកដាំដុះដំណាំហូបផ្លែរួមផ្សំបន្ថែម ការដាំស្តារព្រៃឈើ ថែរក្សាការពារសត្វព្រៃសម្រាប់ទេសចរទស្សនា និងផ្តល់សេវាកម្មទេសចរណ៍តាមរមណីយដ្ឋានសហគមន៍ទេសចរណ៍ គឺជាឥរិយាបថវិជ្ជមាន និងមាននិរន្តភាពក្នុងការបង្កើនប្រាក់ចំណូលដល់ប្រជាសហគមន៍ ហើយក៏ជាវត្ថុបំណងដ៏ចម្បងរបស់យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន សមស្របតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។ 

លើសពីនេះ ការជំរុញនិងបង្កភាពងាយស្រួលដល់ការវិនិយោគបៃតង ជាមួយដៃគូវិនិយោគ ដូចជាប្រទេសជប៉ុន និងប្រទេសនានាដែលជាដៃគូវិនិយោគជាច្រើនទៀត គឺជាការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេស និងការបើកឱកាសជូនដល់អ្នកវិនិយោគទាំងអស់ ដែលមានបំណងជួយឱ្យកម្ពុជាស្អាត មិនមានសំណល់ប្លាស្ទិក ឆ្លើយតបនឹងការអនុវត្តវិធានប្រតិបត្តិ មាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅ សម្រេចបានចក្ខុវិស័យកម្ពុជា ជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០៕ ដោយ ៖ ដារ៉ា

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        2
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        122
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm