ពលរដ្ឋខេត្តកំពតជាង៣ម៉ឺននាក់ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ក្នុងជំហ៊ានទី៣

2021/07/21 08:15:11 pm        159

កំពត ៖ ដំណើរកាចាក់វ៉ាក់កូវីដ១៩នៅខេត្តកំពត បាននឹងកំពុងប្រព្រឹត្តទៅដោយរលូន ទោះជា​ពលរដ្ឋ​បានមកចូលរួមចាក់ច្រើនក៏ដោយ ​ប៉ុន្តែសណ្តាប់ធ្នាប់ និង​គម្លាតសង្គម​នៅ​តែរក្សា​បាន​យ៉ាងល្អ។ បើតាមមន្ត្រីជំនាញបានឲ្យដឹងថា រយៈពេល៨ថ្ងៃកន្លងមកនេះ មានពលរដ្ឋជាង​៣ម៉ឺននាក់ បានមកទទួលវ៉ាក់សាំងកូវីដ១៩។

ប្រធានការិយាល័យថ្នាំបង្ការ នៃមន្ទីរសុខាភិបាលខេត្តកំពត លោក ស៊ីន ចូវ បានប្រាប់ឲ្យដឹងថា ការ​ចាក់វ៉ាក់សាំងជំហ៊ានទី៣ ជូនដល់ពលរដ្ឋទូទៅនៅក្រុងកំពត ក្រុងបូកគោ និងនៅ​ទីប្រជុំជន​ស្រុកទឹកឈូ ស្រុកជុំគិរី និងស្រុកកំពង់ត្រាច បានចាប់ផ្តើមពីថ្ងៃទី១៣ ខែកក្កដា មានមណ្ឌលផ្តល់​វ៉ាក់សាំងចំនួន ៧ទីតាំង គឺនៅមន្ទីរពេទ្យបង្អែកខេត្តកំពត សាលាបឋមសិក្សាហ៊ុនសែន១មករា មន្ទីរពេទ្យអនុស្សាវរីយ៍ ស៊ុនយ៉ាឃៀល មណ្ឌលសុខភាពត្រពាំងរពៅ មណ្ឌលសុខភាព​ត្រពាំងសង្កែ មន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រាច មណ្ឌលសុខភាពត្រពាំងរាំងស្រុកជុំគិរី ដែលមាន​វ៉ាក់សាំងកូវីដ-១៩ ចំនួនពីរប្រភេទ គឺស៊ីណូវ៉ាក់ និងស៊ីណូហ្វាម សរុបចំនួន ១៣៥.៨៥២ដូស។

លោក បានបន្តថា ដំណើរការនៃយុទ្ធនាការចាក់វ៉ាក់សាំងជូនពលរដ្ឋទូទៅនៅខេត្តកំពត កាន់តែប្រព្រឹត្តទៅល្អប្រសើរជាលំដាប់ ហើយពលរដ្ឋនៅតែបន្តមកចាក់ច្រើនដដែល។ តែយ៉ាងណាក៏ដោយ សណ្តាប់ធ្នាប់ និងគម្លាតសង្គម នៅតែត្រូវរក្សាបានយ៉ាងល្អ ដោយសារមាន​ការចូលរួមសហការរៀបចំពីអាជ្ញាធរ និងសមត្ថិច្ច និងក្រុមការងារយុវជន ។

លោក ស៊ីន ចូវ បានបញ្ជាក់ថា គិតត្រឹមវេលាម៉ោង៥ល្ងាចថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ ការចាក់វ៉ាក់​សាំងការពារជំងឺកូវីដ-១៩ ជូនពលរដ្ឋដោយស្ម័គ្រចិត្តនៅទូទាំងខេត្តកំពត សម្រេចបានចំនួន ៣២.១២៣នាក់ ក្នុងនោះស្រីចំនួន ១៧.៦៥៦នាក់។

សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ក្នុងជំហ៊ានទី៣នេះ នឹងបន្តធ្វើរហូតដល់​ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ខាងមុខ ក្នុងចំនួនវ៉ាក់សាំងសរុប ១៣៥.៨៥២ដូស។ហើយមកដល់ពេលនេះ មិនមានបញ្ហាណាមូយគួរឲ្យកត់សំគាល់ទេ៕

អត្ថបទ ៖ សារីម 

អត្ថបទដែលទាក់ទង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        63
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        56
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        233

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm