អ៊ីស្រាអែល សោកស្ដាយចំពោះការវាយប្រហារតាមអាកាសសម្លាប់បុគ្គលិក​ផ្ដល់ជំនួយដោយ​អចេតនានៅហ្កាហ្សា ខណៈសម្ព័ន្ធមិត្តទាមទារការពន្យល់

2024/04/03 05:35:35 pm        265

លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បាននិយាយកាលពីថ្ងៃអង្គារថា អ៊ីស្រាអែល​បាន​សម្លាប់​មនុស្ស ៧នាក់ដោយច្រឡំ ដែលធ្វើការឱ្យអង្គការជំនួយសប្បុរសធម៌ World Central Kitchen នៅក្នុងការវាយប្រហារតាមអាកាសនៅតំបន់ហ្កាហ្សា ហើយសហរដ្ឋអាមេរិក និងសម្ព័ន្ធ​មិត្ត​ផ្សេង​ទៀត បានអំពាវនាវឱ្យពន្យល់ ស្របពេលមានការថ្កោលទោសដ៏ទូលំទូលាយ។      

យោធាអ៊ីស្រាអែលបានសម្តែង ការសោកស្ដាយដោយស្មោះ ចំពោះឧបទ្ទវហេតុនេះ ដែលបាន​បង្កើន​សម្ពាធ​ជាអន្តរជាតិ សម្រាប់​ជំហាន​នានា​ដើម្បី​បន្ធូរ​បន្ថយ​ស្ថានការណ៍មនុស្សធម៌​ដ៏មហន្តរាយ​នៅ​តំបន់ហ្កាហ្សា ជិតប្រាំមួយខែ ចូលទៅក្នុងដែនដីរងការ​ឡោមព័ទ្ធ​ដោយ​អ៊ីស្រាអែល និងការលុកលុយតំបន់ប៉ាឡេស្ទីន។ 

ការវាយប្រហារតាមអាកាសលើក្បួនរថយន្តរបស់ World Central Kitchen បាន​សម្លាប់​ពលរដ្ឋ​អូស្ត្រាលី អង់គ្លេស និងប៉ូឡូញ ព្រមទាំងប៉ាឡេស្ទីន និងពលរដ្ឋ សហរដ្ឋអាមេរិក និង​កាណាដា។ យោធា​អ៊ីស្រាអែលបានប្ដេជ្ញាបើកការស៊ើបអង្កេតដោយស្ថាប័នឯករាជ្យ ប្រកបដោយវិជ្ជាជីវៈ និង​ជំនាញ។ យោងតាមអង្គការសហប្រជាជាតិ មានបុគ្គលិកមនុស្សធម៌ ១៩៦ នាក់​ត្រូវ​បាន​សម្លាប់​នៅ​ហ្កាហ្សាចា​ប់តាំងពីខែតុលាមក ហើយក្រុមហាម៉ាស ធ្លាប់បានចោទ​ប្រកាន់​អ៊ីស្រាអែល​ថា​បាន​ដាក់​គោល​ដៅ​លើក្រុមចែកចាយជំនួយ។

ការិយាល័យរបស់លោកនាយករដ្ឋមន្ត្រីអង់គ្លេស Sunak បាននិយាយនៅក្នុង​ការ​អំពាវនា​វមួយ​កាល​ពី​ថ្ងៃអង្គារ ថា នាយករដ្ឋមន្ត្រីអង់គ្លេស Rishi Sunak បានប្រាប់លោកនាយករដ្ឋមន្ត្រី Netanyahu ថា ចក្រភ​ពអង់គ្លេស​មាន​ការ​រន្ធត់​ចិត្ត​ចំពោះ​ការ​ស្លាប់​ដែល​រួមមាន​ជនជាតិ​អង់​គ្លេស​បីនាក់ ហើយទាមទារឱ្យមានការស៊ើបអង្កេតដោយឯករាជ្យដ៏ហ្មត់ចត់ និងតម្លាភាពបំផុត។  

នាយករដ្ឋ​មន្ត្រីអូស្ត្រាលី លោក Anthony Albanese បាននិយាយថា លោកបានបង្ហាញ ការខឹង​សម្បារ ​និងការព្រួយបារម្ភ ទៅកាន់លោក Netanyahu នៅក្នុងការអំពាវនាវ​ដាច់​ដោយ​ឡែកមួ​យ​។ ​សហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់អ៊ីស្រាអែល បាននិយាយថា មិន​មាន​ភ័ស្តុតាង​ដែល​អ៊ីស្រាអែលដាក់គោលដៅដោយចេតនាដល់បុគ្គលិកផ្តល់ជំនួយនោះទេ ប៉ុន្តែថា មានការ​ខឹងសម្បារចំពោះការស្លាប់របស់បុគ្គលិកចែកចាយជំនួយទាំងនោះ ហើយអ៊ីស្រាអែល​មាន​កាតព្វកិច្ច​ធានា​ការផ្ដល់ផ្នែកសន្តិសុខដល់បុគ្គលិកជំនួយនៅក្នុងតំបន់ហ្កាហ្សា៕

អត្ថបទដែលទាក់ទង

មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        65
UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        393
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        441

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm