យុវជនសង្គមស៊ីវិលជឿជាក់ថា សម្ដេចតេជោនឹងបន្តពង្រឹងលទ្ធិប្រជាធិបតេយ្យ​នៅកម្ពុជាក្នុងតំណែងប្រធានព្រឹទ្ធសភា

2024/04/03 06:52:49 pm        511

ក្រុមយុវជនសង្គមស៊ីវិល រួមក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានចេញសេចក្ដីថ្លែងការណ៍រួមអបអរសាទរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប់ឆ្នោតជាប្រធានព្រឹទ្ធសភា នីតិកាលទី៥។ ក្រុម​យុវជន​ទាំងអស់គ្នាមានសេចក្តីសង្ឃឹមយ៉ាងមុតមាំថា វត្តមានសម្តេច​តេជោ​ចូលកាន់​តំណែង​ជា​ប្រធាន​ព្រឹទ្ធសភា គឺពិតជាបានជួយ​សម្រួល​ឱ្យ​ដំណើរ​ការ​កំណែ​ទម្រង់​នានា​ជា​ពិសេសការកែទម្រង់ច្បាប់និងបន្តពង្រឹងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

លោក ហេង សំណាង ប្រធានក្រុមយុវជនសង្គមស៊ីវិល និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ បាន​បង្ហាញ​ក្តី​សោមនស្សរីករាយឥតឧប្បមា ដែលសម្តេចតេជោ ហ៊ុន សែន ត្រូវបានជាប់ឆ្នោត​ជា​ប្រធាន​ព្រឹទ្ធសភា នីតិកាលទី៥ ដោយមានសំឡេងបោះឆ្នោតគាំទ្រពីសមាជិក សមាជិកាព្រឹទ្ធសភា ចំនួន ៦២ លើ ៦២ សំឡេង ក្នុងសម័យប្រជុំដំបូងព្រឹទ្ធសភា នីតិកាលទី៥ នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤នេះ។

លោកថ្លែងថា វត្តមានដ៏ខ្ពស់ខ្ពស់របស់សម្តេចតេជោ ដែលបានបូជាសាច់​ស្រស់​ឈាម​ស្រស់​ដើម្បី​បុព្វហេតុ​ជាតិមាតុភូមិកន្លងមក ចំពោះការខិតខំប្រឹងប្រែងឥតឈប់ឈរទាំងយប់ទាំងថ្ងៃ បានកែ​ប្រែ​មុខ​មាត់កម្ពុជាជាប្រវត្តិសាស្ត្រ ងើបមុខលើឆាកអន្តរជាតិ បង្ហាញពីភាព​រីក​ចម្រើន​លើ​គ្រប់​វិស័យ រក្សាបាននូវសុខសន្តិភាព ឯករាជ្យភាព អធិបតេយ្យ បូរណភាពទឹកដី យ៉ាងពេញលេញ។     

ក្រុមយុវជនសង្គមស៊ីវិល រួមក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ ទាំងអស់គ្នា បាន​បង្ហាញ​ក្តី​សង្ឃឹ​ម​យ៉ាង​មុត​មាំ​ចំពោះវត្តមានសម្តេចតេជោចូលកាន់តំណែងជាប្រធានព្រឹទ្ធសភា និងជាប្រមុខរដ្ឋស្តីទី គឺ​ពិត​ជា​បាន​ជួយសម្រួលឱ្យដំណើរការកំណែរទម្រង់នានា ជាពិសេសការកែទម្រង់ច្បាប់ ដើម្បីជំរុញ​កម្ពុជា​ឱ្យ​ក្លាយ​ជាប្រទេសមានចំណូលខ្ពស់ និងជឿនលឿនលើ​គ្រប់​វិស័យ​យ៉ាង​សុខសាន្ត​តទៅ​មុខទៀត​៕ អត្ថបទ៖វ៉ន ដារ៉ា

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        57
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        133
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm