សេតវិមាន៖ លោក Biden បញ្ជាក់ឡើងវិញពីការព្រួយបារម្ភរបស់អាមេរិកចំពោះកម្មវិធី TikTok ជាមួយលោក Xi

2024/04/03 06:56:34 pm        190

អ្នកនាំពាក្យរបស់សេតវិមានលោក John Kirby បាននិយាយថា កម្មវិធី TikTok និងម្ចាស់របស់កម្មវិធីនេះ ត្រូវបានលើកឡើងនៅក្នុងការសន្ទនាតាមទូរស័ព្ទរវាងប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden និងសមភាគីចិនរបស់លោក លោក Xi Jinping កាលពីថ្ងៃអង្គារ ហើយលោក Biden បានលើកឡើងពីការព្រួយបារម្ភរបស់សហរដ្ឋអាមេរិក អំពីកម្មសិទ្ធិរបស់កម្មវិធីនេះ។

កាលពីខែមីនា សភាសហរដ្ឋអាមេរិក បានបោះឆ្នោតយ៉ាងលើសលប់ដើម្បីអនុម័តសេចក្តីស្នើច្បាប់ដែលផ្តល់ឱ្យក្រុមហ៊ុន ByteDance ជាក្រុមហ៊ុនចិនគ្រប់គ្រងកម្មវិធី TikTok រយៈពេលប្រហែលប្រាំមួយខែដើម្បីលក់កម្មវិធីនេះមកឲ្យសហរដ្ឋអាមេរិក បើមិនដូច្នេះប្រឈមនឹងការហាមឃាត់ ដោយលើកឡើងពីកង្វល់សន្តិសុខជាតិ។

សមាជិកព្រឹទ្ធសភា នៅតែមិនទាន់សម្រេចថាត្រូវបន្តដំណើរការយ៉ាងណានោះទេ។ លោក Biden បាននិយាយថា លោកនឹងចុះហត្ថលេខាលើសេចក្តីស្នើច្បាប់បែបនេះ ប្រសិនបើច្បាប់នេះទៅដល់តុរបស់លោក។

ប្រធានាធិបតី លោក Biden បាននិយាយថា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន គឺជាទំនាក់ទំនងដែលមានសារៈសំខាន់បំផុតលើពិភពលោក។ វឌ្ឍនភាពក្នុងទំនាក់ទំនង ចាប់តាំងពីកិច្ចប្រជុំនៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ សហរដ្ឋអាមេរិក បង្ហាញថា ភាគីទាំងពីរអាចជំរុញកិច្ចសហប្រតិបត្តិការ ខណៈមានការទទួលខុសត្រូវក្នុងការគ្រប់គ្រងខុសៗគ្នា។

នៅក្នុងកិច្ចសន្ទនានេះ ប្រធានាធិបតីទាំងពីរ ក៏បានផ្លាស់ប្តូរយោបល់គ្នាស្តីពីវិបត្តិនៅអ៊ុយក្រែន និងស្ថានភាពស្តីពីឧបទ្វីបកូរ៉េ និងបញ្ហាដ៏ទៃទៀតជាច្រើន។

អត្ថបទដែលទាក់ទង

មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        67
UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        395
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        443

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm