ក្រសួងមុខងារសាធារណៈសម្រេចបានលទ្ធផលជាបន្តបន្ទាប់ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ

2024/04/03 07:03:38 pm        263

ក្រសួងមុខងារសាធារណៈ ក្នុងការបំពេញការងាររបស់ខ្លួន សម្រេច​បាននូវ​លទ្ធផល​ជា​បន្ត​បន្ទាប់​ក្នុង​ក្របខណ្ឌ នៃការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ។ ជាជោគ​ជ័យ​ធំ​ដែល​ទទួ​លបានការកោតសសើរនោះគឺ ការប្រឡងជ្រើសរើសមន្ត្រី បម្រើការងារ​ក្នុង​រដ្ឋបាល​សាធារណៈ​នៅ​តាមក្រសួងស្ថាប័ន ក្នុងរយៈពេលប៉ុន្មានខែមកនេះ។ នេះជាការបញ្ជាក់​ក្នុង​សន្និបាត​បូក​សរុបការងារប្រចាំឆ្នាំ ២០២៣ និងលើកទិសដៅការងារឆ្នាំ ២០២៤ របស់​ក្រសួង​មុខងារសាធារណៈ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បាន​លើកឡើងក្នុងឱកាសប់កសន្និបាតថា ក្រសួងមុខងារ​សាធារ​ណៈ​បាន​បំពេញ​ការងារ និង​សម្រេច​បាន​លទ្ធផលជាបន្តបន្ទាប់ក្នុងក្របខណ្ឌនៃ ការអនុវត្តវិធានការគន្លឹះ​ក្នុង​ការ​កែ​ទម្រង់​រដ្ឋបាល​សាធារណៈ។ សមិទ្ធផលនោះគឺ ការកែលម្អការ​ជ្រើសរើស​មន្ត្រី​បម្រើ​ការងារ​ក្នុង​រដ្ឋបាល​សាធារណៈ។

ក្រសួង​មុខងារសាធារណៈបានដឹកនាំ និងសម្របសម្រួល​ការ​រៀបចំ​អនុក្រឹត្យ​ស្តីពី​ការ​ដាក់​ឱ្យ​អនុវត្ត​និយាមនីតិវិធីប្រតិបត្តិ សម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ព្រម​ទាំង​បាន​ដឹកនាំ និងរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិលប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព ស្របតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេច​មហាបវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី គឺ “ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត”។

ការ​ប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិលត្រូវបានអនុវត្តចំនួន៥ លើករួចមកហើយ។ ការប្រឡងទាំងនោះរួមមាន ការប្រឡងជ្រើសរើសមន្ត្រីកសិកម្មឃុំ/សង្កាត់ចំនួន២៥០នាក់ ការជ្រើស​រើសគ្រូបង្រៀនឯកទេសអប់រំកាយ និងកីឡា ១០០ កន្លែង ការប្រឡង​ជ្រើស​រើស​មន្ត្រី​រាជការ​ឱ្យចូលបម្រើការងារ ក្នុងក្របខណ្ឌអង្គភាពប្រឆាំងអំពើពុករលួយ៣៣កន្លែង ការ​ជ្រើស​រើស​មន្ត្រី​រាជការឱ្យចូលបម្រើការងារ ក្នុងក្របខណ្ឌក្រសួងសាធារណការនិងដឹកជញ្ជូន ៩៩កន្លែង និង​ការ​ប្រឡងជ្រើសរើសមន្ត្រីរាជការឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទចំនួន ៥២កន្លែង។

ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ក៏បាន​បង្ហាញ​នូវ​មោទនភាព​ខ្ពស់​ចំពោះការបោះជំហានឆ្ពោះ ទៅមុខនៃវិស័យមុខងារសាធារណៈ ដែលបាន​និង​កំពុង​ចូលរួមចំណែកដល់ការលើកកម្ពស់អភិបាលកិច្ចក្នុងរដ្ឋបាលសាធារណៈ ដែលជា​មូលដ្ឋាន​ចាំ​បាច់ក្នុងការជំរុញល្បឿននៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា៕ អត្ថបទ៖ គឹមហុក  

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        38
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        124
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm